ភាគទី ៦៧ : យើង-យើងស្អុយក្លិនអាទឹកអប់មួយនោះណាស់ អួកក៎

800 28 0
                                    

មួយម៉ោងក្រោយបានកន្លងផុត !
យ៉ុនហ្គីនៅតែបន្តអោយជីអុីនអង្គុយលើភ្លៅរបស់គេដដែលបើទោះជាសង្គ្រាមក្តៅសាច់មួយនោះបានបញ្ចប់ហើយក៏ដោយ រីឯនាងក៏សំងំអង្គុយលើភ្លៅរបស់គេដោយមិនរើដូចគ្នាដែល ចប់របស់គេម្តងទៀតហើយអ្នកណាទៅហ៊ានឆ្នាស់សុំលែងទៀតនោះ ។

" ប៊េប៊ីអូនឈប់ខឹងបងហើយរឺនៅ ? វិលមកជានានឹងគ្នាវិញម្តងទៀតបានរឺអត់ ? បងស្រលាញ់អូនណាស់ " យ៉ុនហ្គីថើបសក់របស់នាងខ្សើត នាងលឺហើយក៏នៅតែបន្តសំងំស្ងៀម ចិត្តមួយចង់ជានាចិត្តមួយទៀតក៏ចង់ធ្វើបាបគេមួយរយះទៀតសិន ទាំងពីរនេះវាដើរមកដំណាលគ្នាមិនដឹងគួរជ្រើសមួយណានោះទេ ...។

" ប៊េប៊ីអូនមិនតបបងទេរឺ ? "
" មានអីមកបញ្ជាក់អត់ ? ដូចជាខ្លាចមិនហ៊ានយកខ្លួនបៀតម្តងទៀត "
" មានបេះដូងបងមកបញ្ជាក់ បងលែងហ៊ានហើយ បងរៀងហើយ បងស្រលាញ់តែអូនម្នាក់ទេអុីនអុីន អោយឱកាសប្តីម្តងទៀតបានរឺក៏អត់អូនសម្លាញ់បងហ៊ានស្បថមិនធ្វើអោយអូនឈឺចាប់ម្តងទៀតឡើយ " ស្តាប់ចប់ហើយធ្វើអោយបេះដូងនាងរីកមាឌមានកម្តៅ នាងលួចញញឹមពីក្រោមទ្រូងរបស់គេ ញញឹមពោរពេញទៅដោយសេចក្តីសុខ ។

" អ្ហឹមម ហើយចុះសេហ្វនោះទៅណាបាត់ហើយ " នាងបន្លប់រឿងព្រោះមិនទាន់ចង់ឆ្លើយថាយល់ព្រមនៅពេលនេះ ណាមួយក៏ចង់ដឹងពីសេហ្វដូចគ្នាដែលសំទោសនាងថ្ងៃនោះរួចហើយក៏ស្រាប់តែបាត់ឈឹង ។

" ទៅអាមេរិកវិញហើយ តែក៏នឹងត្រឡប់មកវិញនៅពេលដែលមានមង្គល់ការអូនហើយនឹងបងក្នុងពេលឆាប់ៗនេះ " យ៉ុនហ្គីញញឹម គេបានគិតទុករួចជាមុនហើយថានឹងសុំនាងរៀបការក្នុងពេលឆាប់ៗនេះដោយមិនអាចពន្យាពេលទៀតបាន យ៉ុនហ្គីគិតថារៀបការហើយជីអុីននឹងមានអារម្មណ៍ថាកក់ក្តៅជាងចុះអេតាសុីវិល អាពាហ៍ពិពាហ៍ជាការបំពេញមុខមាត់លើកស្ទួយកិត្តិយសហើយក៏ថែមទាំងបើកចំហរយ៉ាងពេញលេញថាទាំងពីរអ្នកជាប្តីប្រពន្ធនឹងគ្នា នាងនឹងមិនចាំបាច់ភ័យព្រួយថាមានស្រីមកតោងទាមស្វាមីទៀត ។

" មង្គល់ការ ? កំពុងតែលេងសើចរឺ ? " នាងភ្ញាក់ផ្អើលលាយឡុំជាមួយនឹងអារម្មណ៍អររំភើបពេកក្រៃ ហៃយ៉ា ! នាងជិតក្លាយជាកូនក្រមុំហើយតើ ជិតបានស្គាល់រសជាតិក្លាយជាកូនក្រមុំហើយ >< ។

♡ ផ្ចាញ់ស្នេហ៍លោកអ៊ុំ ♡ ( រដូវកាលទី ២ ) Complete ☑️حيث تعيش القصص. اكتشف الآن