រយះពេល៣ថ្ងៃបានកន្លងផុត...
បន្ទាប់ពីរំដោះខ្លួនចេញពីបញ្ហា បញ្ហាស្នេហា បញ្ហាផ្សេងៗដែលចងរិតបានហើយធ្វើអោយរាងកាយតូចមានអារម្មណ៍ថាស្រាលខ្លួនហើយក៏ស្រស់ស្រាយជាងមុន នាងរៀនទម្លាប់ជាមួយជីវិត Single mom អោយហើយព្រោះប្រហែលជា៨ខែទៀតបានឃើញមុខរបស់បេប៊ីហើយ ហើយក៏បានចិញ្ចឹមបីបាច់បេប៊ីដោយផ្ទាល់ដៃដូចគ្នាផងដែល ។
" ថ្ងៃនេះដូចជាញាំបានច្រើន ហើយក៏មិនស្អប់ខ្ពើមអាហារដូចមុនទៀតសោះ បានឃើញបែបនេះបងអរណាស់ " ជីមីនបានឃើញប្អូនស្រីស្រស់ស្រាយគេក៏សប្បាយចិត្តជាខ្លាំង ក្តីសុខធំបំផុតគឺបានឃើញប្រពន្ធកូនប្អូនស្រីលោកប៉ាអ្នកម៉ាក់ទាំងសងខាងហើយក៏ដូចជាមនុស្សជាទីស្រលាញ់ជិតឆ្ងាយមានសេចក្តីសុខនោះឯង ។
" លែងតមហើយបងប្រុស ខ្ចិលខ្វល់ពីការលើសគីឡូ " ជីអុីនរកនឹកលេសមកនិយាយការពិតនាងមិនបានតមស្អីនោះទេ គ្រាន់តែមួយរយះកើតបញ្ហាស្មុគស្មាញច្រើននាងចាញ់កូនផងទើបលេបមិនចូល ធុញថប់ស្អប់អ្វីៗទាំងអស់ តែឥឡូវនេះគឺនាងអូខេហើយ ។
" ឯងទោះលើសគីឡូក៏ស្អាតដែល បងនិយាយមេន "
" ហើុយយ ! អស់ហើយរឺនៅមនុស្សដូចជាបងប្រុសខ្ញុំនេះ ? បងមីនផ្អែមល្ហែមយ៉ាងនេះខ្ញុំចាប់ផ្តើមមានអារម្មណ៍ស្រលាញ់បងប្រុសខ្លួនឯងហើយ " ជីអុីនធ្វើភ្នែកម៉ក់ៗដូចកូនឆ្មាយំរកបៅដាក់ជីមីន បើបងប្រុសផ្អែមល្ហែមពូកែយកចិត្តបេះដូងកក់ក្តៅបែបនេះអ្នកណាមិនស្រលាញ់ រ៉ាឆេលនេះមហាសំណាងហើយដែលបានប្តីដូចជីមីន ។" អ'ហេម ! ស្រលាញ់យ៉ាងមិច ? " បណ្តូលចិត្តបងប្រុសដែលកំពុងតែបញ្ចុកបបរកូនឯណោះក៏ក្រហេមឡើងភ្លាម
" គេលលេងទេតើ " ជីអុីន
" លោកប្តីថ្ងៃនេះអូនទៅពិនិត្យពោះហើយក៏ឈ្លាតទៅមើលក្មួយជុនផង បងមានពេលទំនេរជួនអូនទៅរឺអត់ ? អូនចង់ពិនិត្យកូនយើងអោយច្បាស់មុនពេលជិតដល់ថ្ងៃសម្រាល " រ៉ាឆេល" ប្រពន្ធសម្លាញ់ហេតុអីក៏មិននិយាយប្រាប់បងជាមុន ? ថ្ងៃនេះបងមានប្រជុំជាមួយថៅកែរបស់ហុងហ័ងផងប្រជុំធំនិយាយពីអាជីវកម្មរបស់យើង តែមិនអីទេ បងនឹងសាកអោយហ្សារ៉ានិយាយលើកថ្ងៃប្រជុំ " អ្វីក៏ដោយមិនសំខាន់ស្មើរនឹងប្រពន្ធហើយនឹងកូនក្នុងផ្ទៃនោះទេ ក្នុងនាមជាមេគ្រួសារម្នាក់ជីមីនផ្តល់តម្លៃអោយភរិយាហើយក៏ផ្តល់ភាពសំខាន់អោយនាងគ្រប់វេលា មិនថាការងារនោះនាំភាពជោគជ័យធំកម្រិតណាអោយជីមីនក៏ដោយ ក៏ជីមីនអាចលះបង់បានដើម្បីប្រពន្ធ ។
BẠN ĐANG ĐỌC
♡ ផ្ចាញ់ស្នេហ៍លោកអ៊ុំ ♡ ( រដូវកាលទី ២ ) Complete ☑️
Lãng mạn" បើអ៊ុំជ្រុលជាគ្មានអ្នកណាហើយ ទុកអោយខ្ញុំតាមផ្ចាញ់ស្នេហ៍អ៊ុំចុះ " (សេរីត៎ពី ប្រពន្ធក្មេង ) មីន យ៉ុនហ្គី X ផាក ជីអុីន