ប្រសិនបើអ្នកត្រូវបានកំណត់ឪ្យស្លាប់នៅថ្ងៃនេះប៉ុន្ដែគេមានជម្រើសបីឪ្យអ្នកជ្រើសរើសទីមួយគឺចាំស្លាប់នៅថ្ងៃស្អែក ទីពីរគឺស្លាប់ពេលម្សិលមិញ ទីបីគឺស្លាប់នៅថ្ងៃនេះតើអ្នកយល់ព្រមទេ?
+Seoul
ខ្ញុំគ្រាន់តែជាបុរសម្នាក់បរាជ័យរឿងគ្រប់យ៉ាងមិនថាស្នេហា ការងាររឺអ្វីផ្សេងទៀតគឺសុតតែបរាជ័យទាំងអស់ទេវតាដូចជាអយុត្តិធម៌ចំពោះពេកហើយ។ហេតុអីឪ្យខ្ញុំចាប់បង្កើតឪ្យផែនដីនេះធ្វើអ្វី?
sugaឈរចាំភ្លើងស្ដុបរងចាំឆ្លងផ្កូវត្រឡប់ទៅផ្ទះវិញព្រោះទើបតែមកពីដាក់CVរើសការងារតែក៏ត្រូវគេបដិសេធតែវាជារឿងធម្មតារបស់នាយទៅហើយព្រោះតាំងពីក្មេងមកនាយបរាជ័យរឿងគ្រប់យ៉ាងកើតមកម្ដាយស្លាប់ចោលហើយពេលអាយុ4ឆ្នាំឪពុកក៏ត្រូវឡានបុកស្លាប់ទៀត។គិតទៅនាយពិតជាមនុស្សមហាចង្រៃលើសមនុស្សទាំងពោងលើផែនដី។
(ប៉េងប៉ោង...!)សម្លេងក្មេងប្រុសតូចម្នាក់បន្លឺឡើងហើយគេក៏រត់ចូលទៅកណ្ដាលថ្នល់រើសប៉េងប៉ោងរបស់ខ្លួន។
(អេ៎!?...!)Sugaផ្លាត់មាត់ពេលឃើញឡានធំមួយជិះមកយ៉ាងលឿនអ្នកបើកឡានខំប្រឹងជាន់ហ្វ្រាំងតែមិនអាចនោះទេព្រោះវាបានដាច់បាត់ទៅហើយ។
Sugaបិទភ្នែកនឹកឃើញឃើញពីជីវិតដ៏វេតនារបស់ខ្លួន។មិនចាំយូរនាយក៏រត់ចូលទៅចាប់រុញក្មេងនោះចេញហើយក៏ប្រុងនិងរត់ចេញខ្លនឯងតែក៏...
ផាំង~~~[ងាប់😃]
+Sikp
ត្របក់ភ្នែកsugaក៏ចាប់ផ្ដើមបើកឡើងសារជាថ្មីនាយក៏កម្រើខ្លួនតិចៗ។
[ខ្ញុំនៅកន្លែងណា!?]Sugaគិតក្នុងចិត្តហើយងាកមើលជុំវិញខ្លួនទាំងឈឺក្បាល។Sugaសម្លឹងជុំវិញខ្លួនឃើញសុតតែពណ៌ខ្មៅគ្របដណ្ដប់ជុំវិញទីនេះ។
(សូមស្វាមគន៍មកកាន់ឋាននរក!)សម្លេងស្រួយស្រាលមួយបន្លឺឡើងSugaក៏ងើយក្បាលមើលឃើញមនុស្សស្រីម្នាក់កំពុងហោះចុះមកពីលើមេឃជាមួយនិងសម្លៀកបំពាក់យ៉ាងស្រស់ស្អាត។
(នាងជាអ្នកណា!?ហើយខ្ញុំនៅកន្លែងណា!?)Sugaសួរ
(សោកស្ដាយផងលោកបានស្លាប់ហើយ ហើយទីនេះគឺជាឋានកណ្ដាលរយៈឋានសួគ៌និងឋាននករ!)Fairy