Suga:Seme
Jimin:Uke+ភូមិគ្រិះត្រកូលមីន________________
(ថ្ងៃនេះមានភ្ញៀវ ជីមីនឯងឆាប់ទៅធ្វើម្ហូបបន្ថែមទៅ!)
Msr.minដែលត្រូវជាម្ដាយរបស់យ៉ុនហ្គីបន្លឺឡើងបញ្ជារាងតូចដែលជាមិត្តប្រុសកូនប្រុសរបស់គាត់។ដោយ
សារតែស្នេហាមួយនេះខុសធម្មជាតិគ្រួសាររបស់រាងក្រាស់ទាំងអស់គ្មានអ្នកណាស្រឡាញ់ចូលចិត្តរាងតូចនោះទេពួកគេទុករាងតូចដូចជាអ្នកបម្រើយ៉ាងចឹង។(បាទ...!)ជីមីនក៏ប្រញាប់រត់ចូលទៅក្នុងផ្ទះបាយដើម្បីធ្បើម្ហូបបន្ថែមយ៉ាងលឿន។គេមករត់នៅទីនេះទលបតែបានមួយសប្ដាហ៍នោះទេប៉ុន្ដែការងារនៅក្នុងភូមិគ្រិះនេះទាំងអស់សុតតែគេជាអ្នកធ្វើទោះបីជាភូមិគ្រិះនេះមានអ្នកបម្រើរាប់មិនអស់ក៏ដោយ។
[យ៉ុនហ្គីអា៎...ពេលណាបងមកវិញ!?អូននឹកបងណាស់!]
ជីមីនធ្វើម្ហូបបណ្ដើរគិតក្នុងចិត្តបណ្ដើរតាំងពីព្រឹកដល់ស្មើនេះគេមិនទាន់បានអីចូលពោះមួយគ្រាប់នោះទេដោយ
សារតែត្រូវលោកស្រីមីនបញ្ជាទៅឆ្វេងទៅស្ដាំមិនឈប់។មួយសន្ទុះក្រោយក៏មានឡានសេរីទំនើបពណ៌ក្រហមឆេះមួយបើកចូលមកក្នុងភូមិគ្រិះស្របពេលនិងរាងតូចកំពុងលើកអាហារមកដាក់លើតុ។
(អ្នកម៉ាក់...!)សម្លេងតូចស្រួយមួយបន្លឺឡើងស្របនិងជើងមួយគូរកំពុងតែរត់ចូលមកក្នុងផ្ទះ។
(កូនម៉ូជីន!)Msr.minលាដៃចាំទទួលម៉ូជីនរត់មកក្នុងវង្វង់ដៃរបស់គាត់។
(អ្នកម៉ាក់ថ្ងៃនេះបងយ៉ុនហ្គីនៅអត់!?)ម៉ូជីនសួរ
Msr.min(គេនៅក្រុមហ៑ុនរវល់ធ្វើការបន្ដិចទៀតមកហើយ!)
msr.minមិយាយសម្ដីយ៉ាងផ្អែមទៅកាន់ម៉ូជីនខុសដាច់ពេលនិយាយជាមួយរាងតូច។(ចា៎...!)ម៉ូជីន
(ឯង...នៅឈរមើលអីឆាប់ទៅដូសបាយមក!)Msr
.minស្រែកដាក់រាងតូចដែលកំពុងឈរមើលពួកគាត់និយាយគ្នា។(បា...បាទ!)ជីមីនឆ្លើយទាំងភ័យហើយគេក៏ប្រញាប់រត់ទៅដូសបាយយ៉ាងលឿន។គេមានតែខ្លួនមួយមករស់នៅផ្ទះរបស់គេច្បាស់ជាត្រូវស្ដាប់សម្ដីគេចឹងហើយមិនអាចតវ៉ារឺប្រឆាំងបានឡើយ។