Suga:Seme
Jimin:Ukeខ្ញុំជឿថាអ្នកច្បាស់ជាស្គាល់ក្រុមតារាចម្រៀងប្រុសរបស់ប្រទេសកូរ៉េខាងត្បូងគឺBtsដោយឈ្មោះពេញគឺ
[Bangtansonyeondan]មានសមាជិកប្រុសចំនួន
7នាក់។+Home Bts__________________
ដោយសារថ្មីៗនេះម៉ាក់របស់Leaderគឺណាមជុនមានជម្ងឺត្រូវចូលមន្ទីរពេទ្យហើយជីនដែលជាបងច្បងនៅក្នុងក្រុមក៏ត្រូវទៅកក់ខែក្មួយដែលទើបមកសម្រាលធ្វើឪ្យក្នុងផ្ទះនៅសល់តែយ៉ុនហ្គីដែលជាបងត្រូវមើលថែប្អូនៗ ជេហូប ជីមីន ថេយ៍និងជុងហ្គុក។
គ្មានអ្នកណាមកគ្រប់គ្រងពួកគេធ្វើឪ្យក្មេងក្បាលខូចទាំងបួននាំគ្នាអុកលុកពេញផ្ទះហើយយ៉ុនហ្គីក៏មិនបានខ្វាយខ្វល់ថាពួកគេធ្វើអ្វីដែរនាយគិតតែពីរនៅក្នុងបន្ទប់សម្ងំគេងតាមទម្លាប់តែប៉ុណ្ណោះ។
ទុក~~ទុក~~~
មួយសន្ទុះក្រោយមកបានសម្លេងគោះទ្វារបន្ទប់របស់យ៉ុនហ្គីបន្លឺឡើងធ្វើឪ្យអ្នកដែលកំពុងគេងលក់យ៉ាងស្ងប់ស្ងល់ត្រូវដឹងខ្លួនឡើងទាំងមិនទាន់អស់ងងុយហើយក៏ដាក់ជើងចុះពីលើគ្រែដើរទៅដើរទ្វារបន្ទប់មើលថាជាអ្នកណា។
(Hyung...!)ជុងហ្គុកដែលរលីងរលោងដោយទឹកភ្នែកកំពុងតែឈប់ពេបមាត់ពេបមាត់ដាក់Hyungរបស់ខ្លួន។
(ជុងហ្គុក!?ឯងមានរឿងអីមែនទេ!?ហេតុអីក៏យំចឹង!?)
យ៉ុនហ្គីគ្រាន់តែឃើញប្អូនសំណព្វចិត្តរបស់ខ្លួនរលីង
រលោងចង់យំភ្លាមនាយក៏ស្វាងងុយដេកចេសហើយក៏ប្រញាប់ប្រញាល់សួរគេយ៉ាងរហ័សព្រោះជុងហ្គុកគឺជាប្អូនបណ្ដូលចិត្តតែម្នាក់គត់របស់នាយ។(គឺ...ជីមីន hyungយកទឹកដោះគោចេករបស់ខ្ញុំយកទៅលាក់!)ជុងហ្គុកទូពិតប្រាប់អ្នកជាបង
(ឯងមាឌធំយ៉ាងនេះ!?កុំប្រាប់ថាឯងខ្លាចគេឪ្យសោះណា!)យ៉ុនហ្គីភ្ញាក់ផ្អើលព្រោះថាពេលនេះសូម្បីតែនាយក៏ត្រូវងើយក្បាលនិយាយជាមួយគេដែលមិនដូចពីមុនទៀតនោះទេ។
(Hyungមិនដឹងទេ ជីមីនHyungមានល្បិចកលច្រើនណាស់មានតែHyungទេដែលអាចទប់ទល់ជាមួយគាត់បាន!)ជុងហ្គុក
(ក៏បាន ចាំHyungទៅនិយាយជាមួយគេឪ្យឯងចាំតែទៅយកទឹកដោះគោទៅបានហើយ!)យ៉ុនហ្គីថាហើយនាយក៏ដើរចេញទៅបន្ទប់ជីមីនដើម្បីទៅនិយាយរកខុសត្រូវជាមួយគេ។