Suga:Seme(29)
Jimin:Uke(22)ក្រោយពីរាងតូចសន្លប់បាត់ស្មារតីហើយរាងក្រាស់ក៏នាំរាងតូចមកផ្ទះរបស់នាយសម្រាក។
+New day
ព្រឹកថ្ងៃថ្មីចូលមកដល់បង្ហាញឪ្យឃើញរាងតូចច្រឡឹងរបស់យើងកំពុងតែគេងនៅលើគ្រែKing sizeរបស់រាងក្រាស់ជាមួយនិងអាវសមីពណ៌ខ្មៅរលោងរបស់នាយ។
(ហឹមម៎...!)ជីមីនក្រហឹមដើម កតិចៗហើយគេក៏លើកដៃមកញីភ្នែកតិចៗឪ្យស្វាងងងុយ។
(ដឹងខ្លួនវិញហើយហ្អេស៎!?)សម្លេងក្រឡរធំមួយបន្លឺឡើងនៅពីលើក្បាលរបស់រាងតូចហើយរាងតូចក៏ស្ទុះងើបមើលយ៉ាងលឿន។
(លោក...!?)ជីមីនភ្ញាក់ព្រើតពេលបានឃើញវត្តមានរបស់រាងក្រាស់
(តើកាលពីម្សិលមិញបងធ្វើស្រាលដៃពេកមែនទេ!?បានជាអូននៅតែហៅបងថាលោកបែបនេះ!?)យ៉ុនហ្គីច្រត់ដៃដេកនៅលើគ្រែសួររាងតូច
(ចឹង...ឪ្យខ្ញុំហៅថាមិចទៅ!?ពួកយើងមិនត្រូវជាអ្វីនិងគ្នាផង!)ជីមីនបន្លឺឡើងទាំងទឹកមុខធម្មតាព្រោះគេគ្រាន់តែគិតថារាងក្រាស់ចង់សប្បាយមួយលេងប៉ុណ្ណោះទើបហៅគេទៅកំដរ។
(ហឺសសស៎!មិនត្រូវជាអ្វីនិងគ្នាចឹងហ្អេស៎!?)យ៉ុនហ្គីសើចហួសចិត្តដែលរាងតូចហើមមាត់និយាយបែបនេះទៅរួច។រាងក្រាស់ក្រោកអង្គុយហើយចាប់សោយអាវរបស់នាយដោះចេញបោះទៅម្ខាងបង្ហាញឪ្យរាងតូចបានឃើញពីស្លាកស្នាមស្នេហ៍ក្រហមដែលរាងតូចបានបន្សល់ទុកឪ្យនាយកាលពីម្សិលមិញ។
(ប៉ុណ្ណឹងហើយនៅថាមិនត្រូវជាអ្វីនិងគ្នាទៀតមែនទេ!?)
យ៉ុនហ្គីចាប់ទាញ កដៃរាងតូចមកបុកនិងដើមទ្រូងរបស់នាយ។(អួយយយ៎...លោកលែងខ្ញុំទៅ!)ជីមីនខំប្រឹងរើបម្រះទោះជាគេខំប្រឹងរើបម្រះយ៉ាងណាក៏រាងក្រាស់មិនព្រមប្រលែងគេដែរ។
(មិនលែងទេ ដរាបណាអូននៅគិតថាពួកយើងគ្មានទំនាក់ទំនងអ្វីជាមួយគ្នា!)យ៉ុនហ្គីដំឡើងសម្លេងដាក់រាងតូច
(ខ្ញុំគ្រាន់តែជាប្រជាជនធម្មតាម្នាក់ដែរគ្មានការងារច្បាស់
លាស់ប៉ុណ្ណោះប៉ុន្ដែលោកគឺជាប្រធានក្រុមហ៑ុនដ៏ធំមួយប្រចាំប្រទេសកូរ៉េរបស់យើងនេះ តើ...តើពួកយើងអាចមានទំនាក់ទំនងអីទៅ!?)ជីមីនសួរទាំងទឹមុខបញ្ជាក់យ៉ាងច្បាស់ថាគេកំពុងតែឈឺចាប់...។