Suga:Seme
Jimin:Uke(បងយ៉ុន...!)សម្លេងតូចស្រួយមួយបន្លឺស្រែកហៅឈ្មោះអ្នកដែលមាននាមជាមិត្តប្រុសរបស់ខ្លួន។
(បាទ...!)រាងក្រាស់ដែលជាម្ចាស់ឈ្មោះហើយឆ្លើយតបទៅវិញដោយសម្លេងយ៉ាងពិរោះ។ប៉ុន្ដែតាមពិតពួកគេគឺកំពុងតែVideo Callជាមួយគ្នាតែប៉ុណ្ណោះ។
(ថ្ងៃនេះម៉ាក់ប៉ាអូនអត់នៅផ្ទះទេ!)ជីមីន
[ពួកគាត់ទៅណា!?]យ៉ុនហ្គីសួររាងតូច
(ពួកគាត់ទៅBusanដោះស្រាយការងារទុកឪ្យអូននៅផ្ទះតែម្នាក់ឯង!)ជីមីនធ្វើមុខជូរដាក់រាងក្រាស់ដែលជាសង្សារធ្វើឪ្យនាយគ្រឺតខ្នាញ់និងចរិករបស់គេមិនតិចនោះទេបើអាចនាយចង់តែហោះទៅចាប់ក្រញិចគេឥឡូវនេះទេ។
[ចឹងថ្ងៃនេះអូនត្រូវនៅផ្ទះតែម្នាក់ឯងហើយ!]យ៉ុនហ្គី
(បងមកផ្ទះអូនមក!)ជីមីន
[ហឹមមម៎!?អូនឪ្យបងទៅផ្ទះអូនហ្អេស៎!?]យ៉ុនហ្គីសួរបញ្ជាក់ព្រោះខ្លាចថានាយស្ដាប់ច្រឡំ
(មែនហើយ!ណាមួយពួកយើងក៏មិនមែនក្មេងៗទៀតឯណា!?)ជីមីនសួរ
[អូនទើបតែគ្រប់អាយុ18ឆ្នាំកាលពីសប្ដាហ៍មុនទេ មិចក៏ថាខ្លួនឯងធំ!?]យ៉ុនហ្គីសួររាងតូចទោះនាយអាយុច្រើនហើយទៅស្រឡាញ់ក្មេងមែនប៉ុន្ដែនេះគឺជាក្ដីស្រឡាញ់ដែលចេញពីចិត្តរបស់នាយ នាយមិនដែលគិតថាចង់បានខ្លួនប្រាណរាងតូចហើយរត់ចោលគេនោះទេ។
(ទោះយ៉ាងណាអូនចង់ឪ្យបងមកគេងជាមួយអូន មិត្តភក្ដិរបស់អូនពេលពួកគេចេញពីរៀនក៏មានសង្សារជូនទៅផ្ទះប៉ុន្ដែអូនត្រូវជិះកង់ទៅផ្ទះវិញតែម្នាក់ឯងពួកយើងស្រឡាញ់ឆ្នាំជិត2ឆ្នាំហើយតែមិនសូវបានជួបគ្នាទេបានត្រឹមតែCallប៉ុណ្ណោះ បងដឹងថាអូនច្រណែនមិត្ត
ភក្ដិអូនដែលមានសង្សារនៅជិតដែរទេ!?)ជីមីននិយាយរៀបរាប់ប្រាបើរាងក្រាស់បណ្ដើរធំបណ្ដើរឪ្យទឹកភ្នែកក៏ស្រក់ចុះមកតក់ៗធ្វើឪ្យរាងក្រាស់ចិត្តទន់។[បានៗ...ចាំល្ងាចបន្ដិចបងនិងទៅផ្ទះអូន!]យ៉ុនហ្គីនិយាយយល់ព្រមទោះដឹងថារាងតូចនិយាយចង់ឪ្យនាយអាណិតគេមែនប៉ុន្ដែគេនិយាយគឺសមហេតុផលណាស់នាយរវល់ធ្វើការគ្រប់ពេលយប់ជ្រៅទើបបាន
Callរកគ្នាមួយខែទៅពីរខែទើបបានជូបមុខគ្នានៅខាងក្រៅម្ដង។