រឿង:🔞សន្ដិសុខថ្មី🔞

1K 37 0
                                    

Suga:Seme(29)
Jimin:Uke(22)

ថ្ងៃនេះគឺជាថ្ងៃមកដាក់ពាក្យសុំធ្វើការថ្មីរបស់ខ្ញុំបន្ទាប់ពីបរាជ័យក្នុងការដាក់ពាក្យធ្វើជាបុគ្គលិកអស់ជាច្រើននៅតាមក្រុមហ៑ុននិងហាងមួយចំនួនកន្លងមក។វាព្រោះតែរូបរាងដ៏តូចច្រឡឹមរបស់ខ្ញុំធ្វើឪ្យគ្មានអ្នកណាហ៑ានទទួលខ្ញុំនោះទេ...។តើខុសមែនទេដែលខ្ញុំមាឌតូចខុសពីបុរសដទៃ?ប៉ុន្ដែក្ដីស្រមៃរបស់ខ្ញុំចង់ធ្វើជាសន្ដិសុខ។

+Group Min____________________

(សុំទោសផងក្រុមហ៑ុនពួកយើងអត់រើសបុគ្គលិកនោះទេ!)Girlដែលបុគ្គលិកចំណាំការផ្នែករើសបុគ្គលិកប្រាប់ទៅនាយកម្លោះតូចដែលមានរូបរាងនិងកម្ពស់ប្រហាក់ប្រហែលនិងនាងដែរ។

(អរ៎...បាទ!)ជីមីននិយាយទាំងទឹកមុខស្រពោនព្រោះគេគិតជាស្រឡាញ់ការងារនេាះខ្លាំងណាស់ទោះវាត្រឹមតែជាការងារសន្ដិសុខតូចតាចក៏ដោយ។រៀបនិងដើរត្រឡប់
ទៅវិញទៅហើយតែក៏មានសម្លេងក្រឡរធំមួយបន្លឺឡើង។

(មានរឿងអីមែនទេ!?)យ៉ុនហ្គីជាប្រធានក្រុមហ៑ុនសួរទៅបុគ្គលិកស្រីម្នាក់នោះ

(គឺ...គេមកសុំធ្វើជាសន្ដិសុខប៉ុន្ដែលោកប្រធានប្រាប់ថាក្រុមហ៑ុនឈប់រើសបុគ្គលិកហើយទើបខ្ញុំប្រាប់គេឪ្យត្រឡប់ទៅវិញ!)Girlប្រាប់រាងក្រាស់តាមដំណើររឿងដែលបានកើតឡើង។

(អ្ហឹមមម៎...!)យ៉ុនហ្គីសម្លឹងមើលរាងតូចជីមីនពីចុងជើងដល់ចុងសក់គ្មានចន្លោះសូម្បីរោមភ្នែក។

[ក្មេងម្នាក់នេះគ្រាន់បើ!]យ៉ុនហ្គីដាក់ដៃអង្អែលចង្អារមើលរូបរាងរបស់រាងតូចហើយក៏គិតនៅក្នុងចិត្ត។

(ឪ្យគេមកធ្វើការចុះព្រោះប៉ុន្មានថ្ងៃនេះខ្ញុំដូចជាមិនសូវស្រួលខ្លួនប៉ុណ្ណាដែរត្រូវការអ្នកមើលថែ!)យ៉ុនហ្គីប្រាប់
បុគ្គកិកស្រីម្នាក់នោះហើយក៏ងាកមកញញឹមយ៉ាងស្រស់ដាក់រាងតូចនុននិងបោះជំហ៑ានដើរចេញទៅ។

(ចា៎ លោកប្រធាន!)Girlងក់ក្បាលទាំងនាងដឹងនៅក្នុងយ៉ាងច្បាស់ថាស្នាមញញឹមរាងក្រាស់មុននេះបង្កប់អត្ថន័យរាប់លានដែលមិនអាចបកស្រាយបានអស់។

🔞Short Novel🔞[BL]Where stories live. Discover now