Suga:Seme
Jimin:Uke+Home Min_____________________
ព្រឹកព្រលឹមថ្ងៃថ្មីផ្ទៃមេឃស្រឡះមានពន្លឺព្រះអាទិត្យនិងខ្យល់បរិសុទ្ធខុសប្លែកពីធម្មតា។ក្រឡេកទៅមើលរាងតូចច្រឡឹងម្នាក់កំពុងតែពាក់អៀមធ្វើចម្អិនម្ហូបអាហាររងចាំលោកប្ដីរបស់ខ្លួនចុះមកញាំជាមួយគ្នា។
(អារុណសួស្ដី អូនសម្លាញ់!)យ៉ុនហ្គីដើរចុះមកពីលើកាំជណ្ដើរហើយបន្លឺឡើង
(បងដឹងថាថ្ងៃនេះជាថ្ងៃអីទេ!?)ជីមីនលើកម្ហូបមកដាក់លើតុហើយសួររាងក្រាស់
(បងដឹងតើ ថ្ងៃនេះគឺជាថ្ងៃកំណើតរបស់ប្រពន្ធបងបងមិចនិងអាចភ្លេចបានទៅ!?)យ៉ុនហ្គីដាក់ខ្លួនអង្គុយនៅលើកៅអុីហើយក៏ទាញដៃរាងតូចមកជិតនាយ។
(អូនស្មានតែបងភ្លេចហើយតើ!)ជីមីន
(អូនចង់បានអី!?ប្រាប់បងមកចាំបងទិញឪ្យ!)យ៉ុនហ្គីសួររាងតូចពីកាដូដែលគេចង់បាន
(អូននឹកមិនទាន់ឃើញ...!)ជីមីនធ្វើមុខស្អុយ
(គិតតាមសម្រួលទៅ បើអូននឹកឃើញហើយចាំមកប្រាប់បងអងគុយចុះមកញាំបាយជាមួយគ្នា!)យ៉ុនហ្គីទាញដៃរាងតូចឪ្យអង្គុយនៅកៅអុីក្បែរនាយហើយពួកគេក៏ញាំអាហារពេលព្រឹកជាមួយគ្នារហូតរួចរាល់។រាងក្រាស់ក៏ទៅធ្វើការទុកឪ្យរាងតូចនៅផ្ទះតែម្នាក់ឯងជាមួយនិងឆ្កែហូលី។
(តើប៉ាគួរសុំអ្វីពីគាត់ទៅ!?)ជីមីនដេកនៅលើសាឡុងហើយសួរហូលីដែលដេកនៅក្បែរគេ។
(រាល់ឆ្នាំគាត់តែងតែទិញរបស់ថ្លៃៗឪ្យខ្ញុំរហូតពេលនេះខ្ញុំធុញនិងរបស់ថ្លៃៗទាំងនោះហើយ...ខ្ញុំគួរតែរកអ្វីថ្មីសម្រាប់ពួកយើង!)ជីមីនដេកនិយាយជាមួយសុណករបស់រាងក្រាស់ដែលនាយបានទិញជាកាដូថ្ងៃកំណើតរបស់គេកាលពីឆ្នាំមុន។
(អា៎...ខ្ញុំនឹកឃើញហើយ!)ជីមីនស្ទុះក្រោកយ៉ាងលឿនធ្វើឪ្យហូលីភ័យរត់ទៅបាត់
(ប៉ាសុំទោសណាហូលីមកពីប៉ារំភើបពេក...!)ជីមីនងើបទៅលើកពរហូលីដូចជាមនុស្សព្រោះនេះគឺជាកាដូដែលរាងក្រាស់បានឪ្យគេ។គេពិតជាស្រឡាញ់វាខ្លាំងណាស់។
(តោះពូកយើងទៅរកប៉ាយ៉ុន...!)ជីមីនពរហូលីដើរទៅបន្ទប់របស់គេដើម្បីប្ដូរសម្លៀកបំពាក់និងពាក់អាវឪ្យហូលីដើម្បីបណ្ដើរគេទៅរករាងក្រាស់ជាមួយគ្នា។