Suga:Seme
Jimin:Uke+Home Park___________________
(បងប្រុស...!)យូមីនហៅអ្នកជាបងប្រុសដែលកំពុងតែអង្គុយញាំអាហារថ្ងៃត្រង់ជាមួយនាង។
(ហឹមម៎!?)ជីមីនក្រហឹមដើម កសួរអ្នកជាប្អូនវិញ
(គឺថា...ខ្ញុំលួចស្រឡាញ់មិត្តភក្ដិរបស់បង!)យូមីនឆ្លើយទាំងអៀនៗព្រោះនាងនៅមិនទាន់រៀនចប់នៅឡើយទេតែបេះដូងបែរជាមកស្រឡាញ់មិត្តភក្ដិបងប្រុសព្រោះតែជីមីនឧស្សាហ៍នាំមិត្តម្នាក់នោះមកលេងផ្ទះច្រើនដង។
(ម្នាក់ណា!?)ជីមីនសួរអ្នកជាប្អូនដោយសារមិត្តគេមានច្រើន
(គឺបងយ៉ុនហ្គី!)យូមីន
(ហ្អាស៎!?យ៉ុនហ្គីនិងហ្អេស៎!?)ជីមីនស្រែកសួរអ្នកជាប្អូនទាំងភ្ញាក់ផ្អើកយ៉ាងខ្លាំង
(មែនហើយ មិចក៏បងដូចភ្ញាក់ផ្អើលម្ល៉េះ!?)យូមីនសួរបកទៅអ្នកជាបងវិញ
(គ្មានអីទេៗ!)ជីមីនប្រញាប់សម្រួលឥរិយាបថវិញខ្លាចអ្នកជាប្អូនចាប់បាន។
(ចឹងតើបងអាចជួយខ្ញុំបានទេ!?)យូមីនសួរអ្នកជាបង
(ចាំបងគិតមើលសិន...ប៉ុន្ដែឯងនៅមិនទាន់រៀនចប់នៅឡើយទេហេតុអីក៏ចង់បាសង្សារចឹង!?)ជីមីនសួរអ្នកជាប្អូនស្រីព្រោះនាងនៅមិនទាន់បញ្ចប់ការសិក្សានៅ
ឡើយទេ។(ខ្ញុំគ្រាន់តែចង់ស្និតស្នាលជាមួយគាត់តើ ពេលខ្ញុំរៀបចប់ខ្ញុំនិងយកគាត់ធ្វើជាសង្សារតែម្ដង!)យូមីននិយាយយ៉ាងមានទំនុកចិត្ត
(ចុះបើគេមិនស្រឡាញ់ឯង!?)ជីមីនសួរ
(ខ្ញុំមិនជឿទេ តើបងធ្លាប់លឺគេនិយាយថាពេលមនុស្សប្រុសញ៉ែមនុស្សស្រីគឺត្រូវប្រើរយៈពេលយូរណាស់ប៉ុន្ដែបើមនុស្សស្រីទៅញ៉ែមនុស្សប្រុសវិញតែ3ថ្ងៃប៉ុណ្ណោះ!)
យូមីននិយាយរៀបរាប់ប្រាប់អ្នកជាបង(ណ្ហើយចុះ!តាមតែចិត្តឯងទៅ បងឡើងទៅបន្ទប់ហើយ!)ជីមីនក្រោកឈរហើយចានទៅទុកឪ្យគេក៏ដើរទៅបន្ទប់គេងរបស់គេ។
+Room Jimin______________________
(គិតយ៉ាងមិចទៅ!?ហេតុអីក៏នាងស្រឡាញ់សង្សារបងប្រុសខ្លួនឯងចឹង!?)ជីមីនមកដល់ក្នុងបន្ទប់គេដាក់ខ្លួនអង្គុយលើពូកហើយក៏និយាយ។