នៅក្នុងសណ្ឋាគារមួយនៅក្នុងសេអ៊ូលបើយើងសង្កេតមើលឱ្យច្បាស់វាជាសណ្ឋាគាររបស់ម៉ាហ្វៀម្នាក់ដែលមានឈ្មោះ Sim Jaeyun or Jake មែនហើយម្នាក់នេះជាម៉ាហ្វៀដ៏មានអំណាចម្នាក់នៅក្នុងសេអ៊ូលនេះក្រុមប៉ូលិសក៏មិនហ៊ានសាកជាមួយគេដែរ ទោះត្រង់ថាម៉ាហ្វៀរូបនេះបែរជាមានរាងតូចស្តើងស្អាតដូចជាមនុស្សស្រីទៅវិញ។
"ចៅហ្វាយហៅខ្ញុំមានការអ្វីដែរ" អ្នកជាកូនចៅសួរទៅចៅហ្វាយនាយរង់ចាំស្តាប់ចម្លើយដែលចេញពីមាត់ពេលណានិងទៅធ្វើភ្លាម
"គ្មានរឿងអ្វីធំដុំនោះទេយើងគ្រាន់តែស្មុកនិងការងារទើបហៅឯងមកពិភាក្សាថាគួរធ្វើយ៉ាងណា"
"ចៅហ្វាយត្រូវការស្រីខ្ញុំទៅរកជូន" ដោយយល់ចិត្តចៅហ្វាយ Jihan ក៏ស្នើឡើង
"អត់ទេស្រីទាំងអស់នោះគួរឱ្យធុញខ្លាំងណាស់" Jake និយាយទាំងធ្វើមុខធុញ ម៉ាហ្វៀដូចគេមិនបាច់ទៅរកដល់កន្លែងគ្រាន់បកដៃតែបន្តិចស្រីទាំងនោះក៏រត់ព្រុយមករកគេដោយខ្លួនឯងហើយ
"មិនយកស្រីមិនផឹកស្រាអញ្ចឹងចៅហ្វាយត្រូវការអ្វី" Jihan
"យើងចង់ប្តូររសជាតិម្តង" Jake និយាយទាំងលើកដៃអង្អែលចង្កាខ្លួនឯងញញឹមតិច Jihan ឃើញហើយក៏យល់ពីបំណងរបស់ចៅហ្វាយយ៉ាងច្បាស់
"កុំប្រាប់ណាថាចៅហ្វាយចង់...." Jihan បង្អូសសំឡេងយ៉ាងវែងធ្វើឱ្យអ្នកអាននៅចាំស្តាប់ឡើងចំហមាត់🤣
"មែនហើយឆាប់ទៅរកមកឱ្យយើងមក" Jake
"ហ៊ូយ!ស្រីមានមួយគំនរហេតុអីចៅហ្វាយចង់បានប្រុសទៅវិញខ្ញុំមិនដឹងថាទៅរកនៅឯណាឱ្យចៅហ្វាយទេ" Jihan ជ្រួញចិញ្ចើមតមាត់ទៅវិញស្មើ
"យើងមិនខ្វល់សំខាន់ឯងត្រូវរកឱ្យយើងឱ្យបានពេលនេះឥឡូវនេះ" Jake បញ្ជាក់ទាំងមុខស្មើកូនចៅគេម្នាក់នេះអាងតែមិនមាត់បានដៃតមាត់គេឡើងស្មើ
"រាងឡើងតូចញិបតិចគេធ្វើសីុវិញទៅ" Jihan រអ៊ូររង៉ូវៗតែម្នាក់ឯងក្នុងបន្ទប់មានត្រឹមមនុស្សពីរទើបពាក្យដែលគេនិយាយអម្បាញ់មិញនៅតែហោះដល់ត្រចៀកចៅហ្វាយរាងដ៏សែនតូចរបស់គេដដែល
YOU ARE READING
រឿង: 🔥ម៉ាហ្វៀ Bottom💦
Mystery / Thriller#Jakehoon Novel ជាប្រលោមលោកខ្នាតខ្លីមានឈុតឆាក🔞ខ្លះបើខ្ញុំសរសេរលើសលួសត្រង់ណាសូមអធ្យាស្រ័យផង!