ប្តូររសជាតិថ្មីវិញម្តងចាស៎
#ចំណងស្នេហ៍ប្រុសព្រាន
ចន ជុងហ្គុក X ផាក ជីមីន
#ផ្តើមរឿង + ភាគ 1.ទឹបៗ
សម្លេងរត់ញាប់ៗបន្លឺឡើងនាំអោយម្ចាស់ផ្ទះដែលមានប្រតិកម្មនឹងសម្លេងរំខាននេះត្រូវងើបសម្លឹងទៅម្ចាស់ដំណើរខាងនោះ...
« លោកស្រី! មានមនុស្សស្រីពីរនាក់មករកអ្នកប្រុស! » អ្នកបម្រើម្នាក់រត់មករាយការពីហេតុការណ៍ដែលកើតឡើងសឹងតែរាល់ថ្ងៃ , ភូមិគ្រឹះនេះថ្ងៃណាក៏មានស្រីមកដែរ បើមិន 5 នាក់ក្នុងមួយថ្ងៃយ៉ាងតិចក៏ 2 នាក់ដែរ។
« អើយយ ប្រាប់ពួកនាងទៅថាកូនហ្គុកមិននៅទេ យើងធុញនិងកូនក្បាលរឹងនិងណាស់! » រាងចំណាស់និយាយឡើងដោយញីក្បាលតិចៗ ហត់ចិត្តនឹងកូនកំពូលព្រានរបស់គាត់ ថ្ងៃណាក៏ដូចថ្ងៃណាដែរ ស្រីរបស់គេមករករាល់ថ្ងៃចំណែកហើយអ្វីដែលអស្ចារ្យនោះគឺមកមិនដែលមុខដូចគ្នាទេ មកពេលណាក៏មនុស្សស្រីផ្សេងដែរ គាត់មិនដឹងយកមួយណាធ្វើជាកូនប្រសារទេ។
« លោកស្រី! ខ្ញុំមានគំនិតមួយ » អ្នកបម្រើនិយាយឡើងពីផែនការដែលនាងបានគិតទុកនោះ ទៅប្រាប់លោកស្រីចន ហើយផែនការលើកនេះដឹងតែបានផលហើយ!
____________________________________-ក្នុងភោជនីយដ្ឋានមួយ
« សួស្តីអ្នកមីង! ត្រូវការពិសារអ្វីដែរ? » សម្លេងស្រទន់ៗស្តាប់ហើយក៏មានអារម្មណ៍ល្អតែម្តងឡើងនាំអោយអ្នកដែលបានឮអ្នកម្ខាងទៀតសួរហើយនោះងើបមុខឡើងសម្លឹងគេភ្លាម។
« សុំឈុតពិសេសៗពីរឈុតមកណា! » អ្នកស្រីចននិយាយដោយញញឹមបន្តិចមុននិងងាកទៅញាក់ចិញ្ចើមដាក់អ្នកបម្រើដែលមកជាមួយគាត់និងជាអ្នកដែលរៀបផែនការមុននេះ
« បាទ! ចាំបន្តិច! » ជីមីនញញឹមដាក់គាត់បន្តិចមុននិងអោនគំនាបហើយក៏រហ័សដើរទៅប្រាប់មេចុងភៅ នឹងធ្វើការរបស់គេបន្តវិញ។
« គិតយ៉ាងម៉េចដែរ? ឃើញភ្លាមយើងក៏មានអារម្មណ៍ថាចាប់អារម្មណ៍គេតែម្តង! យើងចង់ប្តូររសជាតិ! ណាមួយគេទន់ភ្លន់ហើយក៏ស្អាតទៀតផង! យ៉ាងម៉េចដែរ? » រាងតូចខាងនោះទៅបាត់ភ្លាមអ្នកស្រីចនក៏រហ័សនិយាយទៅកាន់អ្នកបម្រើដែលផ្តល់គំនិតអោយគាត់ដើររកមនុស្សម្នាក់មកចងជើងកូនប្រុសគាត់នោះ អីឡូវក៏បានឃើញហើយមិនបាច់ហត់រើសច្រើន គាត់ពូកែមើលមនុស្ស គាត់មើលតែបន្តិចក៏ដឹងថាមនុស្សល្អឬក៏អាក្រក់ហើយ។
« តែថា... ធ្វើយ៉ាងម៉េចទើបយកគេចូលផ្ទះយើងបាន? » បាវបម្រើសួរគាត់បែបនេះទើបគាត់ញញឹមឡើងហាក់បញ្ជាក់ថាគាត់មានគំនិតរួចជាស្រេចហើយ!-ក្លឹប
« សេដម្ល៉េះបងសម្លាញ់? » សម្លេងស្រីស្រស់មុខមាត់ស្អាតបាតម្នាក់និយាយឡើងទៅកាន់រាងក្រាស់ដែលកំពុងអកស្រាសឹងតែលិចប្រាណនោះ។
« ម៉ាក់ខ្ញុំប្រាប់ថាគាត់រកឃើញគូដណ្តឹងរបស់ខ្ញុំហើយ! សប្តាហ៍ក្រោយនេះខ្ញុំនិងបានជួបហើយ! » ជុងហ្គុកនិយាយឡើងដោយទឹកមុចធុញថប់បន្ទាប់ពីបានឃើញសារដែលម៉ាក់របស់គេផ្ញើរមក គេគ្មានប្រតិកម្មទេព្រោះមិនមែនជាលើកទីមួយដែលម៉ាក់គេប្រាប់មកបែបនេះ...⟨ ចន ជុងហ្គុក កំលោះសង្ហារវ័យ 26 ឆ្នាំជាកូនប្រុសរបស់មហាសេដ្ឋីមួយរូបតែស្តាយណាស់ប៉ារបស់គេបានស្លាប់តាំងពី 5 ឆ្នាំមុនម្ល៉េះ បន្សល់ទុកអោយគេនៅទ្រព្យជាច្រើនដូចជាសណ្ឋាគារ ខុនដូរហើយនិងក្លឹបដែលគេកំពុងតែអង្គុយនេះ។ ឃើញគេបែបនេះតែប្រុសម្នាក់នេះព្រានលើកពានតែម្តង ម៉ាក់របស់គេមិនដឹងនិយាយយ៉ាងម៉េចជាមួយនិងចរិកប្តូរស្រីដូចប្តូរខោអាវនេះទេ។ ⟩
« ម៉េចមិនណែនាំអូនអោយម៉ាក់របស់បងទៅ? » ជូលីធ្វើភ្នែកព្រិចៗ អោបក្រសោបកៀកកើយនឹងរាងក្រាស់ធ្វើដូចគេនេះជាកម្មសិទ្ធរបស់នាងអញ្ចឹង។
« បានហើយណា ខ្ញុំទៅសិនហើយ! » ជុងហ្គុកថាហើយគេក៏ចេញមកតែម្តង គេធុញបំផុតហើយមនុស្សស្រីដែលមកអះអាងចង់ទៅជួបម៉ាក់គេបែបនេះ!
___________________________________« នេស! ខ្ញុំឧបត្ថម្ភប្រាក់ក្នុងកាតនេះអោយទៅហាងរបស់លោកតែខ្ញុំមានសំណើរ! » ងាកមកកាន់អ្នកស្រីចននេះវិញគាត់កំពុងតែនិយាយជាមួយថៅកែហាងដែលគាត់អង្គុយញុំាអីនោះអោយធ្វើរឿងអីមួយអោយគាត់...
« និយាយមកលោកស្រី » បន្ទាប់ពីបានដឹងថាក្នុងកាតដែលគាត់កាន់មានលុយរាប់មឺុនហើយម្ចាស់ហាងក៏មិនចាំយូរសួរពីសំណើររបស់គាត់តែម្តង!
« ដេញក្មេងម្នាក់នោះចេញទៅ! »To be continued...
អួយយ ម៉ាក់មីងលេងចាហាវហាស😭 តែថាពេញចិត្តទេអានភាគមួយហើយ? បើពេញចិត្តខមិនមក ស្អែកអោយ 2 ភាគ😔💜