#ចំណងស្នេហ៍ប្រុសព្រាន
ជុងហ្គុក ហ្វថេនដឺ X ផាក ជីមីន.
#ភាគ១៨.- 5 ខែក្រោយ
គ្រប់យ៉ាងគឺដូចការរំពឹងទុក រយៈពេល 5 ខែនេះសភាពរបស់ជីមីនគឺស្រស់បស់ណាស់ គេបានចិញ្ចឹមបីបាច់កូនស្រីតូចវ័យប្រមាណជា 4 ឆ្នាំបានយ៉ាងល្អ។
« កូនប្រុសម៉ាក់! ខ្វះតែ 4 ខែទៀតចៅម៉ាក់អាយុមួយឆ្នាំហើយណា ជិតបានឃើញចៅចេះដើរហើយ » រាងចំណាស់និយាយឡើងដោយភាពត្រេកអរមិនខុសពីអ្នកគ្រប់គ្នាដែលកំពុងតែញញឹមនេះទេ។
« ម៉ាក់គិតទៅជប៉ុនពេលណាវិញ? ម៉ាក់មកកូរ៉េជិតមួយសប្តាហ៍ហើយ » រាងក្រាស់ខាងនេះក៏ងាកសួរឡើងទៅកាន់ម្តាយរបស់ខ្លួនមុននឹងដើរមកអង្គុយជិតប្រពន្ធ។
« ល្ងាចនេះម៉ាក់ទៅហើយ! កុំភ័យអី ម៉ាក់មិនរំខានទេ » អ្នកស្រីចននិយាយដោយសើចឡើងគ្រប់គ្នាក៏សើចឡើងបរិយាកាសដ៏សប្បាយក៏កើតមានឡើងជារឿយៗ។
__________________________________-យប់
« អូននៅម្នាក់ឯងមួយភ្លែតមិនអីទេត្រូវទេ? បងសុំជូនម៉ាក់ទៅព្រលានយន្តហោះបន្តិចណា អូនសម្រាកទៅ » ជុងហ្គុកនិយាយដោយដាក់រាងកាយតូចស្តើងលើគ្រែគេងថ្នមៗព្រោះជីមីនកំពុងបីកូន នាយរៀបចំសព្វគ្រប់ហើយនាយក៏ទាញសោរឡានចេញទៅក្រៅបំណងជូនម៉ាក់របស់នាយទៅព្រលានយន្តហោះតាមសម្តីនោះអី។
« បងទៅៗ ជិះអោយស្រួលបួលណា ព្រលានយន្តហោះនៅជិតនេះទេ កុំជិះលឿនពេក » ជីមីននិយាយឡើងបែបនេះរាងក្រាស់ក៏ងក់ក្បាលញញឹមតិចៗមុននឹងអោនថើបថ្ងាសរាងស្តើងហើយក៏ចេញទៅ។
« ដេតឌីបានចាំកូនមើលកូនលូតលាស់យូរហើយ ព្រោះចង់ឃើញកូនបានលេងសប្បាយ ត្រូវធ្វើជាក្មេងល្អឮទេ ជីជី? » រាងតូចនិយាយឡើងដោយសើចតិចៗហាក់មានសុភមង្គលណាស់ ដែលបានមកអង្គុយមើលមុខកូនស្រីគេងស្កប់ស្កល់បែបនេះ។~~~~~~
« ឯងឆាប់ចូលទៅ! ជុងហ្គុកចេញទៅបាត់ហើយ អាក្មេងនោះនៅម្នាក់ឯងវាធ្វើស្អីឯងមិនកើតទេ មានរឿងអីឆាប់រាយការណ៍មកយើងភ្លាម! » ស្រីស្រស់ម្នាក់និយាយទៅកាន់បុរសពាក់មុខខ្មៅក្រឹប ហាក់ប្រាប់គេពីផែនការមួយ។ និយាយចប់ស្រេចអស់ នាងក៏បិទទ្វារឡានខ្មៅរលើបដែលមើលមិនឃើញទិដ្ឋភាពខាងក្នុងសោះនោះ!
...
« ខ្ញុំធ្វើតាមសម្តីអ្នកនាងហើយ! ចងខ្សែនៅកាំជណ្តើររួចហើយ ពេលនេះខ្ញុំកំពុងរកបន្ទប់របស់គេ » បុរសម្នាក់នោះនិយាយឡើងបណ្តើរដើរចូលភូមិគ្រឹះស្ងាត់ជ្រងំមួយនោះបណ្តើរ ផែនការលើកនេះបើមិនបានសម្រេចគេប្រាកដជាមិនបានរស់នៅទៀតទេ។
« ជុង!បងមកវិញហើយមែនទេ? » ជីមីននិយាយឡើងកាលបើបានឮសម្លេងបើកទ្វារមុននេះ គេមិនបានមើលទៅទ្វារទេគេជាប់មើលទូរទស្សន៍ គិតថាអ្នកជាស្វាមីនឹងមកដល់នោះ។
« អឹក... » ជីមីនត្រូវគាំងថ្មឹងកាលបើបានដឹងថាកាំបិតមុតស្រួយមួយកំពុងតែប៉ះកញ្ចឹងក.សខ្ចីរបស់គេ...
« លុយនៅឯណា??? » បុរសម្នាក់នោះដើររុករើពេញបន្ទប់ធ្វើដូចជាគេមកប្លន់តាមផែនការទាំងប៉ុន្មាន ជីមីនឃើញបែបនេះគេក៏រហ័សរត់ចេញពីបន្ទប់ដោយភាពភ័យខ្លាចពេញទំហឹងតែម្តង ហើយក៏មិនភ្លេចលើកបីទារកខាងនោះទៅផង។
( ជុងហ្គុកមកជិតដល់ហើយរត់ចេញមក! ) សម្រែកក្នុងអេកូមនាំបុរសម្នាក់នោះរត់ចេញពីបន្ទប់យ៉ាងលឿន បុរសម្នាក់នោះរត់ចេញមកភ្លាមជីមីនក៏កាន់តែភ័យគេរត់ចុះជណ្តើរទាំងមិនបានមើលអ្វីទាំងអស់ ជើងតូចស្តើងក៏បានទាក់នឹងខ្សែដែលចងជាប់កាំជណ្តើរមួយទំហឹងជាហេតុធ្វើអោយគេដួលទៅលើដី រមៀលចុះពីលើកម្មជណ្តើរជាច្រើនជាន់ រីឯបុរសមុននេះគេបានរត់គេចទៅបាត់ទៅហើយ...
« អាយយ ហឹក កូនខ្ញុំ... »To be continued...
កូន😭😭😭