#ចំណងស្នេហ៍ប្រុសព្រាន
ជុងហ្គុក ហ្វថេនដឺ X ផាក ជីមីន.
#ភាគ ២៤+២៥.« អូខេ! » ជូលីនិយាយតែពិននេះជុងហ្គុកក៏មិនចាំយូរ គេក៏លើកបីរាងស្តើងម្នាក់នេះទៅសាឡុងធំនៃអូហ្វីសតែម្តង។
____________________________« ជុងហ្គុកចូលចិត្តនំនេះណាស់! ខ្ញុំនឹងធ្វើអោយបាន! » ងាកមកខាងនេះវិញ រាងស្តើងកំពុងឈរនៅផ្ទះបាយទាំងបែកញើសស្រាក់កាលបើបានចំណាយពេលសឹងតែមួយម៉ោងនៅផ្ទះបាយហើយគ្រាន់តែធ្វើនំមួយ ហើយគេធ្វើមិនបានសម្រេចសោះនេះជាលើកទីបីហើយដែលគេធ្វើវាឡើងម្តងទៀត។
« យ៉េ លើកនេះមិនខ្លោចទេ » ជីមីនទាញនំពីក្នុងម៉ាសុីនចម្អិននំដោយទឹកមុខញញឹមរីករាយហាក់ដូចជាសប្បាយចិត្តនឹងការជោគជ័យនេះណាស់។
« ដាក់សូកូឡាអោយច្រើនព្រោះបងចូលចិត្តសូកូឡា » ជីមីនថាហើយនាងក៏ទាញកែវសូកូឡាមកដាក់ពីលើនំយ៉ាងច្រើនដែលជាចំណង់ចំណូលចិត្តរបស់ជុងហ្គុកនោះអី។
...« អ្នកប្រុស! អ្នកនាងងើបពីសម្រាកហើយហ៎? បានពិសារថ្នាំឬនៅ? ខ្ញុំទើបតែមកពីផ្សារមុននេះ » ទ្វារបើកឡើងបង្ហាញរាងកាយជូលីដែលកំពុងកាន់ថង់សម្ភារៈជាច្រើនមកនោះ។
« ឯងហត់ហើយ ចូលទៅសម្រាកទៅ ខ្ញុំមិនអីទេ » ឮបែបនេះជូលីក៏ញញឹមបន្តិចមុននឹងដើរចូលបន្ទប់របស់នាងដែលនៅក្រោមជណ្តើរនោះបាត់។
« ជុងហ្គុកប្រាកដជាបាញ់ទឹកអប់ពេញផ្ទះហើយព្រឹកមិញ » ជីមីនញញឹមឡើងតិចៗកាលបើបានធំក្លិនទឹកអប់របស់អ្នកជាស្វាមីប្រហើរជិតនាងពេលដែលជូលីដើរកាត់មុននេះ គេពិតជាមិនដឹងអីសោះពិតមែន ហើយគេក៏ប្រាកដជាទុកចិត្តជុងហ្គុកខ្លាំងហើយ។-ល្ងាច
« សួស្តី baby! » ឈានជើងចូលផ្ទះភ្លាម ទឹកមុខញញឹមពព្រាយក៏លេចឡើងលើផ្ទៃមុខសង្ហាកាលបើនាយបានឃើញប្រពន្ធសំណព្វរបស់នាយកំពុងអង្គុយចាំគេនៅលើសាឡុងតែម្តង។
« បងហត់ទេ? » ជីមីនសួរឡើងតិចៗដោយអោបរាងក្រាស់ជាប់ មើលទៅដូចជានឹកនាយណាស់។
« បានអូនបញ្ចូលកម្លាំងធាតុបែបនេះបងមិនហត់ទេ » រាងក្រាស់ញញឹមឡើងយ៉ាងស្រស់អោនទៅថើបអ្នកជាប្រពន្ធខ្សឺតៗដោយក្តីស្រលាញ់ពេញបេះដូងរបស់នាយ។
« បងញុំានំនេះសិនទៅ! អូនខំធ្វើហត់ណាស់! »
« អូនធ្វើ? ពុទ្ធោរហាយយ កុំធ្វើការយូរៗអី មិនល្អទេ » ជុងហ្គុកនិយាយឡើងដោយទឹកមុខព្រួយបារម្ភហាក់ដូចជាខ្លាចជីមីនមានគ្រោះថ្នាក់ម្តងទៀតអញ្ចឹង។
« មិនអីទេ អូនធ្វើតែម្តងនេះតើស! អីលូវបងទៅងូតទឹកទៅចាំអូនយកនំទៅខាងលើ » ឮជីមីននិយាយបែបនេះរាងក្រាស់ក៏ងក់ក្បាលតិចៗមុននឹងឈានជើងឡើងទៅលើបន្ទប់បាត់។-យប់
« ត្រូវការខ្ញុំបម្រើម្តងទៀតទេលោកប្រុស? ហឹម? »
រាងកាយសុិចសុីគ្រងដោយរ៉ូបគេងយប់ស្តើងៗនោះកំពុងតែបំបោសអង្អែលជុងហ្គុកពីក្រោយ , នាយកំពុងតែអង្គុយនៅបន្ទប់ធ្វើការម្នាក់ឯង អ្នកណាទៅដឹងទៅថាជូលីមករកបែបនេះ។
« តែមីននីគេងនៅខាងលើ! » ជុងហ្គុកនិយាយបែបនេះឡើងជូលីក៏ញញឹមបន្តិចមុននឹងចូលខ្លួនមកអង្គុយលើភ្លៅគេ។
« ខ្ញុំសន្យាមិនស្រែកអោយឮទេ! » និយាយតែពិននេះជូលីក៏ដាក់ទុនថើបនាយមុនតែម្តង នាងពង្វក់ជុងហ្គុកដល់ថ្នាក់គេត្រូវបណ្តោយអារម្មណ៍ខុសជាលើកទីពីរទាំងដែលគេមិនដែលគិតថានឹងធ្វើរឿងនោះជាមួយនាងជាលើកទីពីរសោះ..-អូស្ត្រាលី
« អត់យល់ទេ! អ្នកណាសុំបែកវាទៀតហើយ? ម៉េចមកផឹកដល់ស្រវឹងបែបនេះ? អញចាប់ទះអីឡូវហើយ » ស្រីស្រស់អង្គុយជូតមុខអ្នកដែលមាននាមជាមិត្តទាំងក្តៅក្រហាយ គេផឹកស្រវឹងហើយមកអំពុលទុក្ខនាងទាល់តែបាន។
« នែ ថ្លង់ណាស់! » ថេយ៉ុនស្រែកឡើងបែបនេះមីមីក៏ក្តាប់មាត់សម្លក់គេមុននិងឡើងទៅជិះពីលើគេច្របាច់ក.គេខ្លាំងៗដោយភាពគ្រឺតខ្នាញ់។
« អ្ហាយយ ស្រីឆ្កួត ងាប់ប្រុសស្អាតហើយ » ថេយ៉ុនស្រែកឡើងដោយបើកភ្នែកតិចៗ សម្លឹងទៅរាងស្តើងដែលកំពុងចង់សម្លាប់គេនោះ។
« អាយយ នែ អាចង្រៃចុះទៅ » មីមីស្រាប់តែបើកភ្នែកធំៗឡើងពេលដែលត្រូវរាងក្រាស់ទាញនាងមកនៅពីក្រោមគេទាំងដែលនាងមិនបានត្រៀមខ្លួនមុនសូម្បីបន្តិច។
« ឯងនៅលើយើងមុននេះបាន យើងនៅលើឯងមិនបាន? »
____________________________________« អ្ហឹស » សម្លេងថ្ងូរបណ្តាច់ទឹកចុងក្រោយបានបន្លឺឡើងដោយស្រីស្រស់ដែលមានងារជាអ្នកបម្រើនេះ។
« បានហើយនាងចេញទៅ » ជុងហ្គុកនិយាយហើយគេក៏បែរមកធ្វើការដោយអារម្មណ៍ខុសមិនតិចទេ គេមិនគួរបណ្តោយអារម្មណ៍អោយស្រីម្នាក់នេះគ្រប់គ្រងបានទេ។
« ស្អែកខ្ញុំមករកទៀតណា » ជូលីថាហើយនាងក៏ដើរចេញពីបន្ទប់ធ្វើការរបស់គេតែម្តង។
« អឹក... អ្នកប្រុស... » បើកទ្វារបន្ទប់មកវត្តមានមនុស្សម្នាក់ទៀតដែលមានកាយទន់ល្វក់មិនសូវជារឹងមាំនោះក៏លេចឡើងនៅពីមុខជូលីតែម្តង។
« ឆ្ងាញ់ទេ? សប្បាយទេ? » ជីមីនសួរឡើងដោយស្នាមញញឹមសាមញ្ញមួយដែលកប់ទុក្ខរឿងជាច្រើនពីក្រោយស្នាមញញឹមស្រស់មួយនេះ។
« បើជ្រុលជាចាប់បានបែបនេះហើយ ខ្ញុំចង់ប្រាប់ថា ឆ្ងាញ់ណាស់ ផាក ជីមីន!! »TO BE CONTINUED...