#ចំណងស្នេហ៍ប្រុសព្រាន
ជុងហ្គុក | ជីមីន
#ភាគ ២៩+៣០.« ហឹក ខ្ញុំយំធ្វើអី? ក្រែងនេះជាអ្វីដែលខ្ញុំចង់បានមិនអញ្ចឹង? » កាយសង្ហារចេញទៅបាត់ភ្លាម អ្នកដែលធ្វើពុតជាគេងអម្បាញ់មិញនេះក៏បើកភ្នែកឡើងស្របពេលទឹកភ្នែកក៏ហូរចុះមកតាមផែនថ្ពាល់ទន់រលោងដូចគ្នា។
« អត់មានគេក៏ខ្ញុំមិនស្លាប់ដែរ! » ជីមីននិយាយតែពិននេះគេក៏ខំបិទភ្នែកគេងវិញ ដោយព្យាយាមលុបបំបាត់រឿងក្នុងចិត្តទាំងឡាយ។-ថ្ងៃថ្មី
« សំបុត្រលែងលះ? ជីមីនផ្ញើមកឬ? » ជុងហ្គុកសួរទៅជំនិតរបស់ខ្លូន , នាយអង្គុយធ្វើការសុខៗក៏មានគេផ្ញើមក ហើយមើលទៅក៏គ្មានអ្នកណាដែរក្រៅពីប្រពន្ធរបស់នាយនឹងឯង។
« កូនស្រីខ្ញុំមិនដឹងទេត្រូវទេ? » អង្គុយភ្លឹកសុខៗគេស្រាប់តែនឹកឃើញពីវត្តមានមីមី កូនស្រីចិញ្ចឹមដែលនាយស្រលាញ់មើលថែដូចកូនបង្កើតនោះ នឹកដល់រឿងនេះនាយក៏ភ័យតែម្តង បើនាងដឹងនាងប្រាកដជាខូចចិត្តណាស់ ហើយមើលទៅក៏អាចនឹងរំខានការសិក្សារបស់នាងទៀតផង។
« អ្នកនាងតូចបានដឹងហើយ! អ្នកប្រុសប្រាប់ដោយផ្ទាល់បាទ »
« ពុទ្ធោរហើយ មី... » និយាយបានត្រឹមនេះជុងហ្គុកក៏ដកទូរស័ព្ទមកយ៉ាងលឿន ហើយក៏ចុចទាក់ទងទៅក្រៅប្រទេសយ៉ាងញាប់ដៃ...
( ហាឡូ daddy ) សម្លេងស្រួយស្រេះដែលអាចធ្វើអោយអ្នកដែលមាននាមជាឪពុកញញឹមឡើងដោយមិនអាចហាមបាន , ជុងហ្គុកសម្លឹងទៅកញ្ចក់ទូរស័ព្ទក៏ឃើញថានាយមិនបានរំខានម៉ោងរៀនរបស់នាងទេ គឺនាងនៅផ្ទះ។
« កូនមិនអីទេមែនទេ? កូនដឹងរឿងអីខ្លះហើយ? ប៉ាគ្រាន់តែចង់ប្រាប់ថា ប៉ានឹងដោះស្រាយវា! កូនកុំបារម្ភអី ប៉ាមិនលែងលះទេ! ខំរៀនហើយត្រឡប់មកកូរ៉េវិញណា » ឃើញស្នាមញញឹមរបស់កូនស្រីហើយជុងហ្គុកក៏មានអារម្មណ៍កាន់តែអាណិត នាងជាក្មេងរឹងមាំតាំងពីដើម នាងមិនដែលមិនខូចចិត្តរឿងនេះទេ! គ្រាន់តែនាងញញឹមលាក់បាំងការឈឺចាប់បែបនឹងឯង។
( ប៉ាកុំធ្វើអោយប៉ាមីននៅតែម្នាក់ឯងអីណា! ប៉ាត្រូវនៅជិតគាត់លើកទឹកចិត្តគាត់ ទោះជាគាត់មិនព្រមក៏ប៉ាត្រូវមានះមើលគាត់អោយបានណា! ខ្ញុំអត់មានម៉ាក់ប៉ាតាំងពីកើតមកហើយ ខ្ញុំមិនចង់គ្មានគ្រួសារពេញលេញម្តងទៀតទេ!) ឮមីមីនិយាយបែបនេះហើយទ្រូងរបស់ជុងហ្គុកឈឺដូចគេចាក់ចំកណ្តាលដើមទ្រូងអញ្ចឹង ពាក្យរបស់នាងហាក់កាន់តែធ្វើអោយនាយមានកម្លាំងចិត្តនឹងទៅរកជីមីនវិញ!
« អឹម ប៉ាស្រលាញ់កូនណា! ហើយ កូននៅជាមួយថេយ៉ុន គេប្រាកដជាមើលកូនល្អហើយត្រូវទេ? » ឮប៉ាខ្លួននិយាយបែបនេះមីមីក៏បង្វិលទូរស័ព្ទទៅកាន់អ្នកដែលកំពុងអង្គុយញុំាការ៉េមទល់មុខនាង។
( អូយយ ជម្រាបសួរលោកពូ! ខ្ញុំមើលមីបានល្អស្រាប់ហើយពូកុំបារម្ភអី ខ្ញុំមិនធ្វើអោយប៉ាក្មេកខ្ញុំខកចិត្តទេ ) ថេយ៉ុននិយាយឡើងដោយស្នាមញញឹមតិចៗធ្វើអោយរាងស្តើងច្របូកច្របល់នឹងពាក្យរបស់គេមិនតិចទេ។
« ល្អហើយហិហិ អញ្ចឹងបានហើយណា ប៉ាមិនរំខានពួកកូនយូរទេ! ប៉ាទៅរកមីននីហើយ! » ជុងហ្គុកនិយាយតែពិននេះក៏បិទទូរស័ព្ទទាំងញញឹម ហាក់សប្បាយក្នុងចិត្តណាស់។
« ឯងនិយាយស្អីអាចង្រៃ! » បិទទូរស័ព្ទភ្លាម មីមីសួរឡើងទៅកាន់រាងក្រាស់ដែលបៀមការ៉េមពេញមាត់នោះ។
« នេះឯងមិនដឹងទេឬ? ម៉ាក់ប៉ាពួកយើងទាំងសងខាងព្រមព្រៀងរួចហើយថាទៅកូរ៉េវិញគាត់នឹងចាប់ភ្ជាប់ពាក្យរៀបការ! និស្ស័យដូចគ្នាតាំងពីនៅក្មេងៗហើយមកធ្វើមិនដឹងរឿងទៀត » ថេយ៉ុននិយាយឡើងធ្វើដូចធម្មតាណាស់សម្រាប់គេ ក៏ត្រូវហើយ! គេដឹងតាំងពីយូរហើយវាគ្មានអីគួរអោយភ្ញាក់ផ្អើលសម្រាប់គេទេ។
« មិនទាន់ភ្ជាប់ពាក្យមិនទាន់ក្លាយជាអីនឹងគ្នាទេ ដូច្នេះយើងអាចមានសង្សារបានត្រូវទេ?
« ហ៊ានទៅយើងនឹងចាប់រំលោភឯងយប់នេះតែម្តង » ឮគេនិយាយបែបនេះមីមីក៏សើចឡើងតែម្តង គិតទៅគេប្រច័ណ្ឌនាងរាល់ដងមិនមែនក្នុងន័យលេងសើចទេមើលទៅ។
« ហើយកាលណាសារភាពប្រាប់យើង? ឯងមិនទាន់សារភាពដដែលយើងសុំមានសង្សារពីរបីសិន! ប្រុសបារាំងស្អាតៗសឹងអីទៅហើយ » នាងនិយាយបែបនេះឡើងថេយ៉ុនក៏ក្តាប់មាត់សម្លក់នាងតែម្តង ពីរនាក់នេះគ្មានថ្ងៃណាដែលមិនខាំគ្នាទេ។
« មិនសារភាពក៏ឯងជាកម្មសិទ្ធរបស់យើងដែរ! គ្មានអាងាប់ណាប៉ះបានទេ! »
...