#ចំណងស្នេហ៍ប្រុសព្រាន
ជុងហ្គុក X ជីមីន
#ភាគ១០.« មកសារភាពពេលស្រវឹងបែបនេះលោកគិតថាខ្ញុំចិត្តងាយឬ? ឈប់លេងសើចទៅមីហ្គុកឆ្កួត! » ជីមីនថាហើយគេក៏បិទភ្នែកគេងដោយមានរាងក្រាស់អោបជាប់ គេមិនចង់ប្រកែកច្រើនព្រោះឃើញថានាយម្នាក់នេះស្រវឹងហើយ ទោះចង់ចេញក៏ចេញមិនរួចដែរ។
« លេងសើច? ខ្ញុំមិនបានស្រវឹងទេជីមីន! មើលទៅ មេឃភ្លៀងហើយ ខ្ញុំនិយាយកណ្តាលមេឃភ្លៀងក៏បានដែរ! » បានឮប្រយោគរបស់រាងតូចមុននេះ ជុងហ្គុកក៏ស្រាប់តែងើបអង្គុយនិយាយទៅកាន់ជីមីន នាំអោយរាងតូចខាងនោះភ្ញាក់ក្រញាងភ្លាមៗ។
« ភ្លៀង? » ឮគេសួរឡើងបែបនេះរាងក្រាស់ក៏ងក់ក្បាល , ជីមីនសម្លឹងទៅក្រៅបង្អួចឃើញថាភ្លៀងពិតមែនទើបគេរហ័សទាញភួយមកគ្របជិតខ្លួនបន្សល់ត្រឹមភ្នែកបើកសម្លឹងនាយកំលោះតិចៗ គេមិនសូវត្រូវជាមួយភ្លៀងទេ គេមានអតីតកាលអាក្រក់ជាមួយភ្លៀងច្រើនណាស់។
« មកនេះមក! » ឃើញថាជីមីនមិនសូវស្រួលទើបរាងក្រាស់រហ័សលូនចូលក្នុងភួយរបស់គេ អោបក្រសោបគេធ្វើដូចគេជាកម្មសិទ្ធរបស់នាយតាំងពីពេលណាអញ្ចឹង។
« អូយយ ចេញទៅ ផឹកស្រាចង់លេចថ្លើមបែបនេះកុំមកអោបខ្ញុំ! ក្លិនស្រាឡើងពេញបន្ទប់តែម្តងហើយ »
_________________________________-ថ្ងៃថ្មី
« អឹក... អ្នកមីង? ស៊ូសាន មកតាំងពីពេលណានេះ? » ព្រឹកថ្ងៃថ្មី ចុះមកដល់ក្រោម កាយក្រាស់ទម្លាក់ជើងចុះពីកាំជណ្តើរមកយ៉ាងលឿនកាលបើបានឃើញវត្តមានរាងចំណាស់និងមនុស្សស្រីម្នាក់ នៅក្នុងផ្ទះគេទាំងព្រលឹម។
« ក្មួយមិនរវល់ទេមែនទេ? ហើយចុះឯណា សូអុីន? » អ្នកស្រីថេសហ្សា និយាយឡើងដោយអោបដៃញញឹមមកកាន់ជុងហ្គុក ហើយក៏មានកូនស្រីគាត់ ស៊ូសាននោះឈរពីក្រោយគាត់ដោយរឹកពារក្រអើតក្រទមតាមចរិតស្រីស្អាតរបស់នាងផង។
« អ្នកម៉ាក់គាត់ទៅជប៉ុនបាត់ហើយ អ្នកមីងមានការអីមែនទេ? » កាលបើឮអ្នកស្រីថេសហ្សាសួរពីម៉ាក់បែបនេះគេក៏អាចស្មានដឹងបាត់ហើយថាគាត់មកក្នុងបំណងអី។
« មីងចង់និយាយរឿងភ្ជាប់ពាក្យរបស់ក្មួយនិងស៊ូសាន! នាងស្រលាញ់ក្មួយណាស់ ហើយមើលទៅក្មួយក៏ដូចជាមិនស្អប់នាងដែលត្រូវទេ? » អ្នកស្រីថេសហ្សានិយាយឡើងដោយស្នាមញញឹមព្រោះគាត់ដឹងថាជុងហ្គុកនិងស៊ូសានធ្លាប់រៀននៅបរទេសជាមួយគ្នាដូច្នេះហើយមិនអាចថាជុងហ្គុកមិនចាប់អារម្មណ៍កូនស្រីរបស់គាត់នោះទេ។
« តែម៉ាក់របស់ខ្ញុំគាត់បានរកមនុស្សដែលសាកសមនឹងខ្ញុំហើយ! ខ្ញុំមានគូដណ្តឹងហើយ » ជុងហ្គុករហ័សឆ្លើយឡើងភ្លាមៗដោយមិនស្ទាក់ស្ទើ អោយគេភ្ជាប់ពាក្យជាមួយមនុស្សស្រីដែលគេមិនស្រលាញ់បែបនេះ ទៅមិនរួចទេ!
« ក្មួយក៏ដឹងថាហាងទឹកអប់របស់ម៉ាក់ក្មួយជាប់ភាគហ៊ុនជាមួយនិងហាងរបស់មីងត្រូវទេ? បើគ្មានហាងរបស់មីងជួយគិតថាម៉ាក់របស់ក្មួយលក់ទឹកអប់បានដល់សព្វថ្ងៃនេះឬ? សូអុីនមិនចេះបង្កើតក្លិនទឹកអប់ផងបើគ្មានមីងជួយគិតថាហាងនិងដំណើរការឬ? សាកគិតទៅបើក្មួយមិនយល់ព្រមទេមីងអាចនិងប្រមូលយកក្លិនដែលប្រគល់អោយទៅម៉ាក់របស់ក្មួយមកវិញទាំងអស់ហើយក៏ផ្តាច់ភាគហ៊ុនចេញ! សម្រេចចិត្តទៅ ចន ជុងហ្គុក! » អ្នកស្រីថេសហ្សានិយាយឡើងដោយស្នាមញញឹមចុងមាត់ គិតថាគាត់នឹងឈ្នះហើយ... ឈ្នះពីររឿងផ្ទួនៗគ្នាតែម្តង!
« ផ្តាច់ទៅ! ខ្ញុំសុខចិត្តអោយហាងក្ស័យធុនក៏មិនចង់ជាប់ឈ្មោះថាជោគជ័យដោយសារអ្នកដទៃដែរ! បើអ្នកលើកសំណើរមួយនេះឡើងដើម្បីទាក់ចិត្តកូនប្រុសខ្ញុំ យកកូនប្រុសខ្ញុំទៅប្រគេនកូនរបស់លោកស្រីនោះ ខ្ញុំមិនទទួលទេ! » សម្លេងមួយបន្លឺឡើងមកដល់ថ្នាក់គ្រប់គ្នាត្រូវបើកភ្នែកធំៗគាត់គឺអ្នកស្រីសូអីុនម៉ាក់របស់ជុងហ្គុកនោះអី នេះគាត់មកវិញហើយ?
« ម៉ាក់... »
« កុំអីអ្នកស្រី! កុំដោយសារតែវត្តមានរបស់ខ្ញុំធ្វើអោយអ្នកទាំងអស់គ្នាត្រូវលំបាកអីណា អោយជុងហ្គុកគេភ្ជាប់ពាក្យនិងមនុស្សស្រីដែលមានឋានៈសមនឹងគេទៅ! ខ្ញុំឋានៈតូចទាបណាស់ ខ្ញុំមិនសមទេអ្នកមីង! » ជីមីនដើរចេញមកនិយាយដោយស្នាមញញឹមស្រស់ គេគ្រាន់តែមិនចង់ធ្វើជាឆ្អឹងទទឹងក.ក្នុងគ្រួសាររបស់អ្នកដទៃ , មិនចង់ធ្វើជាមេបញ្ហាក្នុងគ្រួសាររបស់ជុងហ្គុកបែបនេះ។
« ខ្ញុំនឹងចាកចេញស្អែកនេះហើយ កុំបារម្ភអី! »
« មីននី... »To be continued...
ចិត្តដាច់ម្ល៉េះកូន😭