ភាគ ៨.

1.1K 111 0
                                    

#ចំណងស្នេហ៍ប្រុសព្រាន
ជុងហ្គុក | ជីមីន
#ភាគ 8.

« បានហើយណា បងរវល់មួយភ្លែត » ជុងហ្គុកថាហើយគេក៏ចុចបិទរួចក៏បែរមកស្ញេញដាក់ជីមីន នេះកុំថាចង់ឌឺទៀតណា?។
« អឹស ងាប់ទៅអាឆ្កួត! ស្អប់ណាស់ អាយយ ស្រីច្រើនមែនទេ? នេះនែ! » ជីមីនទ្រាំមិនបានគេក៏ហក់ឡើងទៅអង្គុយពីលើនាយ ទះផងច្របាច់.កផង នាំអោយអ្នកកំលោះខាងនោះជិតស្លាប់ជិតរស់ដែរហ្នឹងណា។
« អូយ ចុះទៅ មីននី! ឯងចង់រង្គើឡានមែនទេ? » ជុងហ្គុកគេមិនសូវខ្វល់រឿងជីមីនចាប់ទះទេ តែអ្វីដែលសំខាន់គឺក្មេងម្នាក់នេះមកអង្គុយចំពីលើប្អូនប្រុសរបស់គេតែម្តង។
« នែ! នៅស្ងៀមមើល មានអារម្មណ៍ជុយម៉ាយអីឡូវហើយ » រាងក្រាស់គេនិយាយបែបនេះទើបជីមីនព្រមចុះទៅអង្គុយស្រួលបួលវិញ ព្រោះខ្លាចត្រូវរង្គើឡានដូចសម្តីគេពិតមែន។
___________________________________

« ឯងមានបានចុះកិច្ចសន្យាអីខ្លះជាមួយម៉ាក់ទេមុននឹងចូលផ្ទះនេះ? » មកដល់ផ្ទះ រាងក្រាស់ក៏ដាក់ខ្លួនចុះលើសាឡុងមុននឹងសួរទៅស្រីរាងតូចដែលដើរចូលមកតាមក្រោយនោះ។
« ប្រាកដជាមានហើយ! មានអ្វីមែនទេ? »
« សន្យាអ្វីនឹងគាត់? » ឮគេឆ្លើយឡើងភ្លាមនាយក៏សួរតបភ្លែតហាក់ដូចជាចង់ដឹងខ្លាំងណាស់! ថាមានរឿងអីខ្លះ ដែលនាំអោយម៉ាក់របស់នាយពេញចិត្តគេខ្លាំងបែបនេះ។
« ខ្ញុំធ្វើការតែមួយខែទេ! ពេលចប់កិច្ចសន្យានោះគាត់នឹងអោយប្រាក់ខែហើយខ្ញុំក៏ចេញទៅវិញ! រងចាំទាល់តែគាត់រើសមនុស្សស្រីពិតប្រាកដមកអោយលោក! » ឮជីមីននិយាយបែបនេះជុងហ្គុកក៏ប្តូរទឹកមុខតែម្តង កិច្ចសន្យានោះនិយាយបែបនេះពិតមែន តែអ្នកស្រីផាកគាត់មិនបានគិតដូចនាងនិយាយទេ អាចទេបើគាត់ទុកឪកាសអោយជុងហ្គុកយកចិត្តជីមីន ហើយអោយជីមីននៅទីនេះរហូត?
« ហើយឯងក៏ចាកចេញទៅមែន? » គេមានអារម្មណ៍ថាមិនពេញចិត្តនឹងការចាកចេញរបស់ជីមីននេះទាល់តែសោះ មួយខែវាលឿនខ្លាំងណាស់!
« ត្រូវហើយ! ខ្ញុំនៅធ្វើអីទៀតបើអស់ការងារខ្ញុំហើយហ្នឹង! »

~ចំណងស្នេហ៍ប្រុសព្រាន~ [JIKOOK]Where stories live. Discover now