ភាគ ២.

1.3K 144 5
                                    

#ចំណងស្នេហ៍ប្រុសព្រាន
ជុងហ្គុក X ជីមីន
#ភាគ 2

« បាទ? ដេញចេញ? » ថៅកែម្នាក់នោះបើកភ្នែកធំៗកាលបើឮថាអ្នកស្រីចនគាត់ចង្អុលទៅកាន់ជីមីន...នេះគាត់ចង់អោយដេញជីមីនចេញ?
« ខ្ញុំពិតជាត្រូវការគេដើម្បីកូនប្រុសខ្ញុំមែន សង្ឃឹមថាលោកនិងជួយណា! »

...

-យប់បន្តិច

« ក្មួយប្រុស! » ដូចការគិតរបស់គាត់មែន មិនដឹងថៅកែនោះនិយាយអីខ្លះទេបានជាជីមីនមកអង្គុយយំនៅក្រៅហាងទាំងយប់ប្រលប់បែបនេះ។
« អូ សួស្តីអ្នកមីង » កាលបើមានគេហៅហើយ រាងតូចមិនចាំយូរក៏ងើបមុខឡើង ហើយក៏ឃើញថាគាត់ជាអ៊ំស្រីដែលមកញុំាអាហារថ្ងៃមិញនេះទើបគេរហ័សញញឹមឡើងទៅកាន់គាត់ ចាត់ទុកថាជាក្រមសីលធម៌គោរពចាស់ទុំ។
« ឮថាគេដេញក្មួយចេញមែនទេ? មើលទៅក្មួយពិតជាត្រូវការប្រាក់ណាស់ »
« ត្រឹមត្រូវហើយអ្នកមីង ខ្ញុំត្រូវការប្រាក់ដើម្បីព្យាបាលម៉ាក់ខ្ញុំ គាត់មិនអាចដើរបានទេ ខ្ញុំត្រូវអោយគាត់ស្នាក់នៅពេទ្យជាប្រចាំ! បែបនេះហើយទើបខ្ញុំត្រូវសន្សំប្រាក់ច្រើន! » រាងតូចនិយាយដោយស្នាមញញឹមព្យាយាមលាក់បាំងទឹកភ្នែកមិនអោយស្រក់ចុះ គេកំពុងតែធ្វើខ្លួនអោយរឹងមាំនោះអី ធ្វើយ៉ាងម៉េចបើជីវិតក្លាយជាបែបនេះហើយ។
« មីងមានការងារអោយក្មួយធ្វើ! បើក្មួយយល់ព្រម ថ្លៃស្នាក់នៅ មន្ទីរពេទ្យរបស់ម៉ាក់ក្មួយមីងនិងចេញទាំងអស់! » ឮអ្នកស្រីចននិយាយបែបនេះជីមីនក៏បើកភ្នែកធំៗហាក់ភ្ញាក់ផ្អើលខ្លាំងណាស់ គេមានបានស្តាប់ច្រលំទេ?
« ពិតមែនឬ? ការងារអីក៏ខ្ញុំធ្វើបានដែរ សូមនិយាយមកអ្នកមីង! »
« ងាយទេ! ចងជើងកូនប្រុសរបស់មីង! បើក្មួយចងជើងគេបាន គេឈប់មានស្រីច្រើនហើយមកផ្ទះញឹកញាប់នោះមីងនិងព្យាបាលម៉ាក់របស់ក្មួយទាល់តែជា! »
« តែបែបនេះ ខ្ញុំត្រូវទៅនៅផ្ទះអ្នកមីង? » ឮរាងតូចសួរបែបនេះឡើងអ្នកស្រីចនក៏ងក់ក្បាលតិចៗ នាំអោយគេត្រូវខ្ចឹបមាត់យល់ព្រមបណ្តោះអាសន្នសិនព្រោះគេគ្មានជម្រើសទេ។
_________________________________

« បង! អ្នកម៉ាក់មិននៅផ្ទះទេហ៎? » ងាកមកខាងរាងក្រាស់ដែលទើបនឹងឈានជើងចូលផ្ទះភ្លាមនេះ នាយក៏សួរទៅកាន់អ្នកបម្រើក្នុងផ្ទះរកវត្តមានម៉ាក់របស់នាយភ្លែត។
« គាត់កំពុងរៀនចម្អិនអាហារនិងធ្វើនំជាមួយកូនប្រសាររបស់គាត់! » អ្នកបម្រើនិយាយឡើងបែបនេះជុងហ្គុកក៏ភ្ញាក់ឡើងបន្តិច ហាក់មិនចង់ជឿនឹងត្រចៀកសោះ។
« ក្តៅៗ ចៀសផ្លូវៗ! » ជីមីនរត់ចេញពីផ្ទះបាយដោយកាន់ចានសម្លរចេញមក គេស្រែកដេញរាងក្រាស់អោយចេញពីផ្លូវអាលនិងយកចានសម្លរទៅដាក់លើតុ ព្រោះវាក្តៅពេញទំហឹងហើយ។
« អត់ទោស លោកមករកអ្នកណាដែរ? » បន្ទាប់ពីដាក់ចានសម្លរនៅលើតុរួចហើយគេក៏បែរមកសួរជុងហ្គុកដោយមុខនៅជាប់ម្សៅ cute ខ្លាំងណាស់ ដល់ថ្នាក់អ្នកខាងនោះត្រូវសង្រ្គឺតធ្មេញគ្រឺតខ្នាញ់ នេះចូលមកផ្ទះគេហើយនៅសួរម្ចាស់គេទៀត។
« នែ! ខ្ញុំគួរតែសួរឯងទើបត្រូវ! » រាងក្រាស់អោបដៃនិយាយឡើងដោយភាពគ្រឺតខ្នាញ់ មើលចុះជួបគ្នាដំបូងនាយក៏ខ្នាញ់ក្មេងម្នាក់នេះចង់តែចាប់បោកអោយស្លាប់បាត់ទៅហើយ!
« ខ្ញុំ...
« មីនៗជាកូនប្រសាររបស់ម៉ាក់ណាជុង! និយាយអោយស្រួលជាមួយប្អូនបន្តិច! » អ្នកស្រីចនដែលដើរមកដោយមានអ្នកបម្រើលើកម្ហូបមកជាច្រើនមកនោះ គាត់ក៏និយាយឡើងជំនួសជីមីន មិនអោយជីមីនពិបាកនឹងបកស្រាយទេ។
« ហិហិ » ជីមីនលានអណ្តាតដាក់រាងក្រាស់បន្តិចមុននិងចូលមកយកចិត្តយកថ្លើមលោកស្រីចន ដោយបន្តធ្វើការងាររបស់គេអោយល្អបំផុត។
« នេះឯង? » មិនលេងសើចទេតែក្មេងម្នាក់នេះធ្វើអោយជុងហ្គុកក្តៅក្រហាយណាស់ នេះឬអនាគតប្រពន្ធរបស់នាយ? ម៉ាកៗនេះស្លាប់មិនខានទេ!
« ម៉េចមិនមកអង្គុយញុំាបាយ? »
« ម៉ាក់ខ្ញុំញុាំក្មេងពូកែឌឺម្នាក់នេះវិញបានទេ? »

To be continued...

ញុំាទៅពូ😔🙏 ឃើញអ្នកទាំងអស់គ្នាពេញចិត្តច្រើន ចាំខ្ញុំទម្លាក់មួយភាគទៀតភ្លាមតែម្តង😭💜

~ចំណងស្នេហ៍ប្រុសព្រាន~ [JIKOOK]Where stories live. Discover now