ភាគ ៩

1.1K 110 3
                                    

#ចំណងស្នេហ៍ប្រុសព្រាន
ចន ជុងហ្គុក | ផាក ជីមីន
#ភាគ៩.

« ត្រូវហើយ! ខ្ញុំនៅធ្វើអីទៀតបើអស់ការងារខ្ញុំហើយហ្នឹង! » មីននីនិយាយឡើងដោយទឹកមុខធម្មតាៗខុសពីរាងក្រាស់ខាងនោះដូចជាមានកង្វល់ក្នុងចិត្តណាស់ មិនដឹងថានាយគិតអីចំពោះជីមីនហើយទេ នៅជាមួយជីមីនទើបតែបានពីរបីថ្ងៃសោះ នាយប្រែប្រួលដល់ថ្នាក់នេះ?
« អឹមម មិនអីទេ ឯងឡើងទៅសម្រាកទៅ! » ជីមីនឮបែបនេះគេក៏មិននិយាយច្រើនគឺឡើងទៅគេងតាមសម្តីរបស់នាយ។
_________________________________

« ឃ្លានណាស់លោកអើយ » ដៃតូចស្រឡូបបើកទ្វារបន្ទប់ចុះទៅក្រោមបម្រុងនឹងទៅរកអីញុំាទាំងដែលស្មាលនេះម៉ោង 11 ទៅហើយ។
« នេះគេមិនទាន់ដេកទេ? នែ ចន ជុងហ្គុក! » ចុះមកដល់ក្រោមក៏ឃើញដបស្រាក្រាលពេញតុ ហើយក៏មានរាងកាយសង្ហាអង្គុយអកស្រាដូចអកទឹក នេះគេខូចចិត្តរឿងស្អីហ្នឹង?
« នែ! ល្មមឈប់ផឹកហើយលោកអើយយ និយាយមកអ្នកណាសុំបែកដែរលើកនេះ? » ជីមីនចូលទៅជិតជុងហ្គុក មុននឹងទាញស្រាចេញពីដៃរបស់នាយ ហើយក៏រហ័សគ្រាកយមាំទាំឡើងទៅបន្ទប់របស់នាយបើអោយដេកទីនេះច្បាស់ណាស់ថានាយនឹងកកស្លាប់មិនខាន។

-បន្ទប់

« អូយ ធ្ងន់ដូចស្អីអញ្ចឹង អាយយ » រាងស្តើងទម្លាក់កាយសង្ហាទៅលើពូកទន់ៗ មុននឹងឈរសម្លឹងមុខនាយដោយភាពហត់នឿយ ឈរស្ងៀមមិនទាន់បាត់ហត់ផងរាងកាយតូចស្តើងក៏ត្រូវកំលោះសង្ហាដែលដេកស្ងៀមទ្រឹងនោះកញ្ឆក់ខ្លួនគេមកមួយទំហឹងធ្វើអោយគេត្រូវដួលលើនាយអស់ជំហរតែម្តង។
« អ៊ុប.. » ចៃដន្យណាស់ ជីមីនដួលមកមាត់របស់គេក៏ប្រថាប់លើមាត់របស់ជុងហ្គុកតែម្តង មិនដឹងថាអ្នកណាចំណេញជាងអ្នកណាទេនេះ។
« យើងគួរតែបានសប្បាយបែបនេះ តាំងពីដំបូងត្រូវទេមីនមីន? » ជុងហ្គុកទាញជីមីនមកនៅក្រោមនាយវិញមុននឹងបន្លឺប្រយោគឡើងដោយស្នាមញញឹមចុងមាត់ ជុងហ្គុកពេលនេះគឺថាពាក់កណ្តាលស្រវឹង នឹងពាក់កណ្តាលអត់ស្រវឹង...
« លោក... ចុះពីលើខ្ញុំទៅ » មិនដឹងថាអារម្មណ៍ភ័យនេះមកពីណាទេ គ្រាន់តែនាយសង្រ្គប់ពីលើបែបនេះសោះជីមីនគេក៏ភ័យឡើង ដល់ថ្នាក់ញ័រមាត់ទៅហើយ។
« យប់នេះគេងជាមួយខ្ញុំបានទេ? ខ្ញុំមិនចង់អោយឯងទៅទេ ផាក ជីមីន! » ជុងហ្គុកដាក់ខ្លួនគេងជិតកាយតូចមុននឹងទាញជីមីនមកអោប ពេលនេះទើបធ្វើអោយជីមីនដឹងថានាយស្រវឹង 1 លានភាគរយតែម្តង។
« ខ្ញុំទៅបានឬមិនបានសុីសងលើម៉ាក់របស់លោកទេ! តែថា ខ្ញុំចាកចេញឬមិនចាកចេញលោកមកឈឺក្បាលជាមួយខ្ញុំធ្វើអី? យ៉ាងម៉េចប្រុងអោយខ្ញុំនៅបម្រើលោកឬ? ខ្ញុំទៅឬមិនទៅមិនទាក់ទងនឹងលោកទេ! » ជីមីននិយាយឡើងដោយសម្លឹងមុខសង្ហាៗរបស់អ្នកដែលលង់លក់នោះតិចៗដោយចម្ងល់ពេញខួរក្បាល គេគ្រាន់តែចង់ដឹងថានាយខ្វល់ខ្វាយនឹងជីវិតរបស់គេធ្វើអីបើពួកគេមិនមែនជាអីនឹងគ្នាផង។
« តែខ្ញុំស្រលាញ់ឯង! »

To be continued...

សារភាពពេលស្រវឹងអីចឹងហាស😭

~ចំណងស្នេហ៍ប្រុសព្រាន~ [JIKOOK]Where stories live. Discover now