#លេខាម៉ាហ្វៀ [រដូវកាលទី ៣]
ថេយ៉ុង ម៉ូដេនវឺស X ខាសស្ទេលឡា ហ្គេរ៉េនសុី
#ភាគ៦....
« លោកយាយទៅវិញហើយ! ប្រាក់ខែ ខែនេះគុណ 3! លោកនិយាយរួចហើយ! » បន្ទាប់ពីចប់ការងារ ពេលនេះក៏ដល់ម៉ោងសម្រាកល្មម , ខាសស្ទេលក៏អង្គុយញាំអាហារថ្ងៃត្រង់ នៅលើតុផ្ទាល់ដីជាមួយលោកប្រធានរបស់នាង ហើយក៏ឆ្លៀតរំលឹកគេពីផែ នការដែលនាងជួយព្រឹកមិញផង។
« ប៉ារបស់ឯងមហាសេដ្ឋីហើយនៅមកចង់បានប្រាក់របស់យើងទៀត? »
« ចាយលុយគាត់ឡើងធុញហើយ! ចង់ចាយលុយរបស់ពូវិញម្តង » ចម្លើយមិនដែលចេះចាញ់បន្លឺឡើងមកនាំអោយថេយ៉ុងត្រូវសើចឡើងតិចៗខ្នាញ់នឹងស្រីម្នាក់នេះពេញទំហឹងហើយ! ជាធម្មតាគេមិនចូលចិត្តមនុស្សស្រីប្រភេទនាងទេ! គេធ្លាប់តែចូលចិត្តមនុស្សស្រីសុភាពរាបសារ សម្តីទន់ភ្លន់ តែពេលនេះគេបែរជាចង់ក្បែរមនុស្សស្រីដែលចូលចិត្តជេរប្រទិច ស្រែកគំហក មិនដែលចេះញញឹមផ្អែមល្ហែមដូចជាស្ទេលឡាទៅវិញ។
« ចឹងក៏ចឹង! ល្ងាចនេះឯងត្រូវកំដរយើងទៅក្លឹប! »
« មិន...
« ជាបញ្ជាពីចៅហ្វាយរបស់ឯង! អីឡូវទៅផ្ទះមុនចុះ! ទៅរៀបចំខ្លួនទៅម៉ោង 7 យើងទៅទទួល » និយាយតែពិននេះ ថេយ៉ុងក៏ងើបចេញមិនអោយនាងប្រកែកបាន , ខាសស្ទេលនេះវិញក៏បានត្រឹមខាំមាត់សម្លក់គេ អស់មតិនឹងការដែលគេបញ្ជានេះ។
...-យប់បន្តិច
« ម៉ោងប៉ុន្មានទើបកូនមកផ្ទះទៅស្ទេល? ហើយទៅជាមួយអ្នកណាហ្នឹង? » រៀបនឹងចេញពីផ្ទះ ជិតដល់មាត់ទ្វារទៅហើយ សម្រែកអ្នកជាឪពុកនោះក៏ស្រែកសួរពីខាងលើមកនាំអោយស្ទេលឡាញញឹមឡើងបន្តិចមុននឹងស្រែកតបទៅកាន់គេវិញ។
« ខ្ញុំក៏មិនដឹងដែរ តែខ្ញុំទៅជាមួយពូថេយ៍ឡប់ៗមិត្តរបស់ប៉ាហ្នឹង! គាត់មកដល់ហើយខ្ញុំទៅសិនហើយណា លឹបយូ ដេតឌី! » និយាយត្រឹមពិននេះខាសស្ទេលក៏រត់ចេញទៅបាត់ ទុកអោយជីមីននៅក្រវីក្បាលតិចៗហួសចិត្តនឹងកូនស្រីមហាលោតផ្លោះរបស់គេ។
« អាខ្មីន!!! មកវិញអោយឆាប់!!! »
« អូយយ បងទៅហើយអ្នកស្រីប្រពន្ធ! »
...« ពាក់សុិចសុីម្ល៉េះ? » រាងស្តើងនាំខ្លួនចូលមកក្នុងឡានភ្លាម នាយកំលោះខាងនេះក៏សួរឡើងកាលបើឃើញថានាងស្លៀកសំពត់ឆែកពាក់កណ្តាលភ្លៅ ហើយក៏គ្រងដោយអាវដៃតូចច្រមិចមួយ ទាំងដែលរាល់ដងគេឃើញតែនាងពាក់ឯកសណ្ឋាននិស្សិតឬក៏សម្លៀកបំពាក់ធ្វើការសោះ។
« ទៅក្លឹបប្រុងអោយពាក់បែបណា? ពាក់ឈុតព្រះថោងតោងស្បៃនាងនាគហេស? ឡប់សតិ! »
« ឆឹស »-ក្លឹប
ចំណាយពេលប្រមាណជា 15 នាទី ឡានទំនើបមួយគ្រឿងក៏សំចតនៅនឹងមុខក្លឹប ម៉ូដេនវឺស នាំអោយខាសស្ទេលក្រវីក្បាលជាថ្មីព្រោះសូម្បីតែក្លឹបនេះក៏ជារបស់គេដែរ។
« អញ្ជើញអ្នកនាង! » ថេយ៉ុងដើរមកបើកទ្វារអោយខាសស្ទេល ដើរតួជាទេវបុត្រជិះសេះស ច្បាស់ណាស់នៀក។
« ឯងទៅអង្គុយនៅតុមុនទៅ! យើងទៅបន្ទប់ទឹកមួយភ្លែត » ថេយ៉ុងចង្អុលទៅកាន់តុ VIP មួយនោះហើយ ខាសស្ទេលក៏មិនចាំយូរដោយដើរទៅអង្គុយចាំតាមពាក្យសម្តីរបស់គេ , តែកាលដែលនាងមកអង្គុយនេះក៏មានវត្តមានស្រីម្នាក់ ដាក់ខ្លួនអង្គុយក្បែរនាងដោយទឹកមុខសម្លក់ពេបជ្រាយមកកាន់ខាសស្ទេលទាំងដែលពួកគេមិនស្គាល់គ្នាសោះ។
« នាងជាមិត្តស្រីថ្មីរបស់ថេយ៍ហេស? ស្គាល់គេយូរឬនៅ? ដេកជាមួយគ្នាប៉ុន្មានដងហើយ? អឹមម » ស្របពេលនឹងការសួររបស់ស្រីអត់កេរ្តិ៍ខ្មាស់ខាងនោះ ខាសស្ទេលក៏បានឪកាសទាញស្កុតពីក្នុងកាបូបរបស់នាង យកមកបិទមាត់របស់ស្រីម្នាក់នោះដោយមិនចាំយូរ ហើយក៏មិនខ្ចីតបទៅវិញសូម្បីមួយម៉ាត់!
« មាត់អត់គម្រប! សួរអត់បានការ មិនបាច់និយាយទៀតទេមីង! »To be continued...
ថាហើយកុំប៉ះមីអូនហ្នឹង😔
YOU ARE READING
~លេខាម៉ាហ្វៀ~ Season 3
Random" ពូជាអ្នកចូលមកក្នុងជីវិតខ្ញុំ ពូក៏ជាអ្នកដោះស្រាយគ្រប់បញ្ហាដែលកើតមានរវាងពួកយើងដូចគ្នា! លោកប៉ាទុកចិត្តពូ សង្ឃឹមថាពូនឹងស្រលាញ់ខ្ញុំដូចកាលពី 20 ឆ្នាំមុន!