ភាគ ១២.

1.3K 62 1
                                    

#លេខាម៉ាហ្វៀ [រដូវកាលទី ៣]
ថេយ៉ុង ម៉ូដេនវឺស X ខាសស្ទេលឡា ហ្គេរ៉េនសុី
#ភាគ១២.

...

« ប៉ាស្តីអោយគាត់ទៅ! កុំស្តីអោយខ្ញុំ! ខ្ញុំមិនដឹងអីទេ ខ្ញុំជនរងគ្រោះណាដេតឌី! » ពាក្យសម្តីញែតៗបន្លឺឡើងមកចេញពីមាត់ក្រហមស្តើងទៅកាន់អ្នកជាឪពុកខាងណោះ , ខាសស្ទេលពេបមាត់ឡើងបន្តិចសម្លក់ទៅកាន់ឪពុករបស់ខ្លួនដែលសម្លឹងមកខ្លួនដោយទឹកមុខស្មើធេង ទឹកមុខដែលគេមិនដែលប្រើមកលើនាងសោះនោះ។
« ឯងច្បាស់លាស់ជាមួយនឹងស្ទេលទេ អាថេយ៍? » ជីមីនបែរពីការសម្លឹងកូនស្រី មកនិយាយរឿងសាច់ការជាមួយនឹងមិត្តតែម្នាក់គត់របស់គេវិញ , តាមពិតទៅគេក៏មិនចង់ជំទាស់ដែរបើសិនជាពួកគេស្រលាញ់គ្នាមែន គ្រាន់តែគេភ្ញាក់ផ្អើលដែលគេមកដឹងរឿងដោយមិនបានត្រៀមទុក ហើយក៏កាន់តែមិននឹកស្មានថាកូនស្រីរបស់គេមកស្រលាញ់មនុស្សដែលមានវ័យស្មើគេបែបនេះដែរ។
« យើងស្រលាញ់ស្ទេលឡា 20 ឆ្នាំហើយអាចង្រៃ! » ថេយ៉ុងបោះសម្តីទៅកាន់ជីមីនវិញហាក់គ្រឺតខ្នាញ់នឹងសំណួរមុននេះណាស់...គេលួចស្រលាញ់ខាសស្ទេលតាំងពីក្មេងមក ហើយក៏ចំណាយពេលយូរអង្វែងរងចាំនាងពេញវ័យ បែបនេះហើយនៅសួរថាគេស្រលាញ់នាងឬអត់ទៀត?
« យើងមិនដឹងទេ! ទៅនិយាយជាមួយខាសសុីទៅ! » បានឮឈ្មោះខាសសុីឡើងមកគ្រប់គ្នាក៏ងាកមុខចេញ ហាក់ខ្លាចរអារនឹងឈ្មោះមួយនេះណាស់ សូម្បីតែជីមីនដែលមានសិទ្ធិមានអំណាចលើខាសសុីក៏គេត្រូវខ្ចឹបមាត់ដែរ។
« បើអោយយើងនិយាយជាមួយខាសសុី យើងសុខចិត្តទៅដាក់ក្បាលចូលមាត់ខ្លា! ខ្លាអាចនឹងស្លូតជាងនាងផង » ថេយ៉ុងនិយាយឡើងដោយខ្ចឹបមាត់តិចៗ ព្រឺសម្បុរជាស្រេចកាលបើនឹកឃើញមុខរបស់ខាសសុីម្តងៗ...នាងកាចតាំងពីដើមមកហើយខាសស្ទេលស្តីអោយនាងបានម្តងម្កាលនោះចាត់ទុកថាសំណាងឥតខ្ចោះទៅហើយ។
« កំសាកណាស់! គ្រាន់តែនិយាយជាមួយម៉ែក្មេកសោះក៏មិនហ៊ានដែរ! ចាស់តែអាយុតែអន់ណាស់! អាយយ អាពូឆ្កួត! បែកគ្នាទៅហឹស! » ខាសស្ទេលងើបខ្លួនឡើងស្រែកចាច សឹងរង្គើក្រុមហ៊ុននាំអោយកំលោះសង្ហារទាំង 2 ត្រូវលើកដៃបិទត្រចៀក សម្លឹងការចាកចេញរបស់នាង។
« បន្តិចទៀតឯងក៏មិនខុសពីយើងដែរអាថេយ៍...ដេកភ័យរាល់យប់ខ្លាចតែខ្លាមកខាំត្របាក់! គ្រាន់តែយើងលើសឯងបន្តិច យើងប៉ះមេខ្លា ឯងប៉ះកូនខ្លា តែខ្លាដូចតែគ្នាហ្នឹង មិនបាច់ភ័យទេ ចាំតែព្រួយទៅ ហើយយប់នេះមកវិមានរបស់យើងមក! មកផឹកហើយបបួលខាសសុីនិយាយរឿងរបស់ឯងនិងស្ទេលផង » និយាយតែពិននេះជីមីនក៏ងើបចេញទៅទុកអោយថេយ៉ុងនៅអង្គុយខាំក្រចក ញើសហូរមកសស្រាក់តែម្តងហើយ។

-យប់បន្តិច

« អូនមិនញុំាទេហេស? សាច់អាំងឆ្អិនហើយនៅខាងក្រៅ! តុក៏រៀបរួចរាល់អស់ដែរនៅតែចាំអូននិងកូនមកអង្គុយញុំាទេ! ថេយ៉ុងក៏មកដល់ដូចគ្នា! » រសៀលបន្តិច ជីមីនក៏បានធ្វើពិធីជប់លៀងជុំគ្រួសារដូចពាក្យគេនិយាយពីថ្ងៃមិញ ដោយពេលនេះគេក៏មកអញ្ជើញព្រះនាងទាំង ២ ចេញទៅសោយអាហារដែលបានរៀបចំរួចនោះ។
« មិនឃើញអូនកំពុងធ្វើអីទេហេស? បើចាំមិនបានញុំាមុនទៅ! បើមិនញុាំមុនទេ ចាក់ចោលអោយឆ្កែសុីទៅប្តី! » ខាសសុីស្រដីឡើងដោយភ្នែកសម្លឹងទូរស័ព្ទ មុខក៏មានម៉ាសបិទពីលើ និយាយអោយខ្លីទៅគឺអង្គុយបិទម៉ាសថែសម្រស់ពីរនាក់ម្តាយកូនយ៉ាងរំភើយគ្មានជំពាក់អ្នកណាហ្នឹងឯង។
« ងើបមកទាំងពីរនាក់ភ្លាម! »
« ហែងនិយាយមិនចេះស្តាប់ទេហេស? / ប៉ាៗនិយាយមិនចេញស្តាប់ទេហេស??? »
« ព្រះអើយចង់រង្គើផ្ទះ! ស្រែកតំណាលគ្នាតែម្តងហើយ »

To be continued...

ផ្ទះមួយខ្លា 2 អាណិតបងមីនណាស់😔

~លេខាម៉ាហ្វៀ~ Season 3Where stories live. Discover now