ភាគ ៧.

1.3K 74 0
                                    

#លេខាម៉ាហ្វៀ [រដូវកាលទី ៣]
ថេយ៉ុង ម៉ូដេនវឺស X ខាសស្ទេលឡា ហ្គេរ៉េនសុី
#ភាគ៧.

ប្រាវ

« អូយយ » សម្រែកស្រែកដោយភាពឈឺចាប់បន្លឺឡើង , បន្ទាប់ពីខាសស្ទេលទាញស្កុតបិទមាត់របស់ស្រីម្នាកើនោះហើយ នាងម្នាក់នោះក៏សងសឹកខាសស្ទេលដោយការទាញអំបែងដបមកឆូតនឹងដៃរបស់ខាសស្ទេល នាំអោយឈាមហូររហាច មើលក៏របួសជ្រៅគួរសម។
« ស្ទេល! » វត្តមានថេយ៉ុងក៏មកដល់វិញល្មម , ស្រីដែលបង្ករមុននេះក៏រត់ចេញទៅបាត់ ទុកអោយខាសស្ទេលនៅខ្ទប់មុខរបួសរបស់នាង , នាងមិនអាចសូម្បីតែប្រើដៃច្រត់ងើបឡើងផង មើលទៅច្បាស់ជាឈឺណាស់ហើយ។
« ហឺយ » ថេយ៉ុងដកដង្ហើមធំបន្តិច មុននឹងសម្រេចចិត្តលើកបីនាងចេញទៅវិញ ទាំងដែលពួកគេទើបតែមកដល់សោះ...
---

« ចង់ទៅផ្ទះវិញទេ? » មកដល់ក្នុងឡានវិញ រាងក្រាស់ក៏សួរទៅកាន់នាងបណ្តើរ ហើយក៏រុំរបួសអោយនាងបណ្តើរ , ខាសស្ទេលតបនឹងសំណួររបស់គេដោយការក្រវីក្បាលហាក់មិនចង់ទៅផ្ទះសោះ មូលហេតុជាអីក៏មិនដឹងដូចគ្នា។
« មិនទៅបានទេ? ខ្ញុំមិនចង់អោយម៉ាក់ប៉ាដឹងថាខ្ញុំមានរបួសទេ! បើគាត់ដឹង ខ្ញុំច្បាស់ជាលែងបានចេញក្រៅតែម្តង » បានឮនាងនិយាយបែបនេះ គេក៏គិតថាសមហេតុផល ព្រោះប៉ាម៉ាក់របស់នាងបារម្ភពីនាងជាងជីវិតរបស់ពួកគេទៅទៀត។
« នែៗ យំធ្វើអី? » ងាកទៅសម្លឹងមុខនាងក៏ឃើញថាទឹកភ្នែកនាងហូរមក ទើបគេរហ័សនិយាយបង្ការឡើង ព្រោះគេឃើញទឹកភ្នែកនាងបែបនេះ បេះដូងរបស់គេក៏ស្រាប់តែឈឺពើតឡើងតែម្តង។
« ខ្ញុំគ្រាន់តែមានអារម្មណ៍ថា ពួកគាត់ស្រលាញ់ខ្ញុំណាស់ តែខ្ញុំមិនអាចបំណេញបំណងរបស់គាត់បានទាំងស្រុងទេ! ខ្ញុំគ្រាន់តែអន់ចិត្ត » ឮនាងបរិយាយមកបែបនេះ ថេយ៉ុងក៏ទាញក្រសោបមុខនាងអោយកៀកនឹងមុខរបស់គេ , សម្លឹងចាក់ចូលកែវភ្នែកក្រហមៗរបស់នាងដោយស្នាមញញឹមស្រទន់កក់ក្តៅ។
« ឯងជាមនុស្ស! មិនមែនជាមនុស្សយន្តដែលអាចធ្វើអីបានគ្រប់យ៉ាងទេ! ឈប់យំហើយសប្បាយចិត្តបន្តិចទៅ! ពូស្រលាញ់ឯង! » និយាយត្រឹមតែពិននេះ ថេយ៉ុងក៏ទាញខ្សែក្រវាត់មកដាក់អោយនាង រួចក៏ងាកទៅកាន់ចង្កូតឡានយ៉ាងឆាប់រហ័ស ហាក់ចង់បន្លប់ពាក្យស្រលាញ់ដែលគេសារភាពទៅនាងមុននេះ តែគេមិនអាចបន្លប់នាងបានទេ! មួយឃ្លាមុននេះវានៅតែដក់ជាប់នឹងខួរក្បាលរបស់នាងដដែល។
« នែពូ! ស្រីឆ្កួតមុននេះឈ្មោះអី? នាងជាសង្សារចាស់របស់ពូណា » សុខៗនាងក៏សួរបែបនេះឡើងកាត់ភាពស្រពិចស្រពិលលមុននេះ ថេយ៉ុងជ្រឹមចិញ្ចើមគិតបន្តិច មុននឹងសួរបកទៅកាន់នាងវិញ។
« សួរធ្វើអី? »
« Save មុខទុកសងសឹក! » និយាយត្រឹមពិននេះ នាងក៏អោបដៃងាកទៅសម្លឹងទេសភាពក្រៅកញ្ចក់បង្អួចវិញដោយភាពមិនខ្វល់ខ្វាយបន្តទៀតខុសពីថេយ៉ុងដែលហួសចិត្តនឹងចម្លើយរបស់នាង...ខំគិតថានាងត្រូវរបួសហើយនាងនឹងស្លូតមួយថ្ងៃ , តែមិនពិតទេ មកចង់សងសឹកមនុស្សទៀតនៀក។
« អត់មានសងសឹកអីទេ! ចាញ់ជាព្រះឈ្នះជាមារ ណាអ្នកនាង! »
« ម៉ាក់ប្រាប់ថា សុខចិត្តចាញ់ទៅអោយតែបានចាប់ហែកវា! »
« អូ! ភ្លេចថាជាកូនរបស់ខាសសុី...

To be continued...

ភ្លេចគិត😔😔

~លេខាម៉ាហ្វៀ~ Season 3Where stories live. Discover now