#លេខាម៉ាហ្វៀ [រដូវកាលទី ៣]
ថេយ៉ុង ម៉ូដេនវឺស X ខាសស្ទេលឡា ហ្គេរ៉េនសុី
#ភាគ១៧.-ថ្ងៃថ្មី
ព្រឹកថ្ងៃថ្ម៏ ដ៏អាប់អួរបំផុតក្នុងជីវិតព្រះនាងតូចត្រកូលហ្គេរ៉េនសុីម្នាក់នេះ...ព្រឹកដែលធ្លាប់តែទទួលបានក្តីស្រលាញ់ពីអ្នករាល់គ្នា ខុសពីព្រឹកនេះ នាងបែរជាទទួលបានការសម្លឹងពីមនុស្សដែលនាងស្រលាញ់ដោយក្រសែភ្នែកស្អប់ខ្ពើមទៅវិញ។
« ស្រាយចំណងខ្ញុំបន្តិចបានទេពូ? » ខាសស្ទេលជ្រើសប្រើសម្តីទបើភ្លនើ សង្ឃឹមក្នុងចិត្តថានាយខាងនោះនឹងសន្តោសប្រណី ស្រាយចំណងរបស់នាង ព្រោះថានាងអង្គុយជាប់ចំណងនេះមួយថ្ងៃមួយយប់ពេញទៅហើយ។
« នាងមិនសមនឹងទទួលបានការអាណិតទេខាសស្ទេល! នាងសមនឹងទទួលរងអំពើអាក្រក់ទាំងឡាយជំនួសអាមីន! » ថេយ៉ុងស្រែកគំហកមកកាន់នាងខ្លាំងៗ នាំអោយស្រីតូចត្រូវក្តាប់ដៃយ៉ាងណែនព្រោះនាងមិនដែលចូលចិត្តអោយអ្នកណាមកស្រែកដាក់នាងទេ។
« កុំមកស្រែកដាក់ខ្ញុំ! » រាងស្តើងប្រើទឹកមុខត្រជាក់ស្រេបទៅកាន់គេវិញ លែងមានអារម្មណ៍អង្វរករគេដូចមុននេះហើយ នាងស្អប់បំផុតមនុស្សដែលស្រែកដាក់នាង! កាន់តែស្រែកដាក់នាង នាងក៏កាន់តែអស់ចិត្ត! អស់គ្មានថ្ងៃត្រឡប់តែម្តង ប៉ារបស់នាងមិនដែលហ៊ានស្រែកដាក់នាងផង គេជាស្អី ម៉េចក៏ហ៊ានម្ល៉េះ។
« ខាសសុីខលមក! ធ្វើរឹកអោយស្រួល! បើមិនអញ្ចឹងនាងស្លាប់មិនខាន! » ថេយ៉ុងទាញទូរស័ព្ទចេញមក មកថាក់ចំពីមុខនាង , ដៃម្ខាងទៀតរបស់គេក៏មិនទំនេរ ដោយមានកាំភ្លើងភ្ជង់ទ្រូងខាងឆ្វេងរបស់នាងជាស្រេច។
( សួស្តីកូនម៉ាក់! ) ប្រយោគផ្អែមល្ហែមបន្លឺចេញពីក្នុងទូរស័ព្ទនាំអោយខាសស្ទេល ព្យាយាមទប់ទឹកភ្នែកមកនបង្ហូរវាចេញមក ព្រោះមិនចង់អោយម្តាយបារម្ភ ហើយនាងក៏សឹងតែស្រក់ទឹកភ្នែកដោយសារតែភាពឈឺចាប់ត្រង់ទ្រូងខាងឆ្វេង ឈឺដោយសារតែត្រូវមនុស្សប្រុសជាទីស្រលាញ់របស់នាងភ្ជុងនាងចំបេះដូងតែម្តងហើយ។
( មុខកូនស្លេកម្ល៉េះ? ឈឺមែនទេ? ថែខ្លួនផងកូន! កូនមិនមែនខ្លួនមួយទេ! )
« មិនឈឺអីច្រើនទេ ម៉ាក់ក៏ដឹងថាកូនម៉ាក់រឹងមាំ! » ខាសស្ទេលនិយាយឡើងដោយញញឹមស្រស់ ដៃក្តាប់ជាប់ហាក់ព្យាយាមទប់ខ្លាំងពិតមែន ទប់អារម្មណ៍របស់នាងដឹងតែក្អួតឈាមមកទៅហើយ។
( អញ្ចឹងម៉ាក់មិនរំខាននកូនទេ! សម្រាកលេងអោយសប្បាយជាមួយថេយ៉ុងចុះ! ) និយាយតែពិននេះ ខាសសុីក៏បិទបាត់ , ថេយ៉ុងក៏ដកកាំភ្លើងបោះចោល ទុកទូរស័ព្ទរួចក៏មកស្រាយចំណងអោយនាងមានសេរីភាពវិញ។
« យើងទៅក្រុមហ៊ុនមួយភ្លែត! ញុាំបាយផង! ស្តាប់បង អូននឹងមិនឈឺសាច់! បើមកវិញដឹងថាអូនបង្ករឿង អូនមិនរួចខ្លួនទេស្ទេល! » រាងក្រាស់ចាប់ច្របាច់មាត់នាងខ្លាំងៗ ផ្តែផ្តាំនាងរួច នាយក៏បោះជំហានចេញទៅយ៉ាងលឿន ហាក់ប្រញាប់ទៅហើយក៏ប្រញាប់មក។
...« បងល្ងង់ណាស់ថេយ៍! មិនដាក់អ្នកការពារនៅមាតើទ្វារខាងក្រោយ គិតថាខ្ញុំមិនស្គាល់តំបន់ភូមិសាស្ត្រនៅទីនេះខ្ញុំរត់មិនបានហេស? ទោះខ្ញុំមិនស្គាល់ក៏ខ្ញុំសុខចិត្តដេកតាមចិញ្ចើមផ្លូវជាជាងនៅជាមួយលោកដែរ! » និយាយតែពិននេះខាសស្ទេលក៏នាំខ្លួនរត់ចេញទៅថោយមានត្រឹមអាវក្រៅក្រាស់ខ្មឹកមួយ , លុយក៏នាងគ្មាន អាហារមួយគ្រាប់ទ្រក្រពះក៏នាងមិនខ្ចីញុាំ។
___________________________________ទឺង
បុន្មានម៉ោងក្រោយ មេឃក៏ធ្លាក់ងងឹតងាកមកកាន់រាងក្រាស់ដែលទើបនឹងបញ្ចប់ការប្រជុំមុននេះ នាយក៏ដាក់ខ្លួនអង្គុយសម្រាក ទាញទូរស័ព្ទចេញមកមើលសារដែលបានផ្ញើមក។
(មើលថែខាសស្ទេលផង! អោយនាងញាំអាហារបំប៉នបន្តិចទៅ ដើម្បីជំនួយដល់កូនក្នុងផ្ទៃរបស់នាងផង!)
« ខាសសុី! កូន???? »
( បងមិនដឹងទេហេស!? នាងមានកូនជិតមួយខែហើយថេយ៍! )To be continued...
YOU ARE READING
~លេខាម៉ាហ្វៀ~ Season 3
Losowe" ពូជាអ្នកចូលមកក្នុងជីវិតខ្ញុំ ពូក៏ជាអ្នកដោះស្រាយគ្រប់បញ្ហាដែលកើតមានរវាងពួកយើងដូចគ្នា! លោកប៉ាទុកចិត្តពូ សង្ឃឹមថាពូនឹងស្រលាញ់ខ្ញុំដូចកាលពី 20 ឆ្នាំមុន!