#លេខាម៉ាហ្វៀ [រដូវកាលទី ៣]
ថេយ៉ុង ម៉ូដេនវឺស X ខាសស្ទេលឡា ហ្គេរ៉េនសុី
#ភាគ១៣.///
« យ៉ាងម៉េចដែរកូនប្រសារសង្ហារ? នឹកអូនទេ? » មួយប្រយោគនេះបន្លឺឡើងនាំអោយអ្នកជាស្វាមីខាងនោះសង្រ្គឺតធ្មេញសម្លក់មកកាន់នាងបង្ហាញពីភាពប្រច័ណ្ឌឡើង នាំអោយខាសសុីត្រូវញញឹមញញែមហាក់សប្បាយចិត្តសប្បាយអារម្មណ៍ណាស់ដែលបានធ្វើអោយគេប្រច័ណ្ឌបែបនេះ។
« ប្តីសង្ហារមិនចាញ់វាទេ មិនដែលចេះសរសើរប្តីសោះ! ចេញទៅក្រៅបើមិនសរសើរប្រុសបារាំងក៏សរសើរប្រុសផ្សេងដែរ! ប្តីនៅជិត 24 ម៉ោងមើលមិនដែលឃើញទេ! » ជីមីនរអ៊ូឡើង សម្លក់ទៅកាន់ភរិយារបស់គេដោយមើលទៅនាងមិនជ្រាបនឹងពាក្យសម្តីគេសោះ គឺថាជេរមិនឈឺទេស្រីម្នាក់នេះ។
« ស្អីទេសម៉ាក់! ពូនេះមុខដូចស្វាសោះចេះតែថាគាត់សង្ហារដែរ...អូម៉ាយហ្គតមិត្តភក្តិគេមុខចាញ់ប្រុសបារាំងដូចគ្នា! » មួយប្រយោគថ្មីចេញពីមាត់របស់ខាសស្ទេលបន្លឺឡើងធ្វើអោយកំលោះទាំង 2 ងាកសម្លក់នាង ឯខាសសុីនោះក៏ញញឹមសឹងហែកមាត់កាលបើឃើញថានាងត្រូវជាមួយកូនស្រីណាស់រឿងនេះ!
« អួយ អាថេយ៍! ស្រីស្អាតហ៎ » ជីមីនស្រាប់តែនិយាយឡើងចង្អុលទៅកាន់មនុស្សស្រីពីរនាក់ដែលដើរជាមួយគ្នានៅខាងក្រៅសួនឯណោះ នាំអោយថេយ៉ុងងាកទៅតាមពាក្យរបស់គេហើយក៏ឃើញពិតមែន។
« នែ ស្អាតរបស់គេមែន! »ផូសៗ
កំលោះៗនិយាយចប់ ងាកមកវិញភ្លាមក៏ត្រូវរាងស្តើងទាំងពីរខាងនេះ យកដបទឹកដែលញុាំអស់មកវាយលើក្បាលរបស់ពួកគេលាន់ឮផូស មើលទៅមិនស្រាលទេ។
« យប់ហ្នឹងដេកអោបឆ្កែទៅ! » ប្រយោគបន្លឺឡើងតំណាលគ្នាចេញពីមាត់ខាសសុីនិងខាសស្ទេលហើយ ពួកនាងក៏ងើបចេញទុកអោយកំលោះទាំងពីរនៅស្ពឹកមុខមិនដឹងថាត្រូវធ្វើបែបណាបន្តទៀត។
« កាចដូចខ្លា ឆ្នាស់ដូចខ្ទួយបែបនេះ ទាល់តែលេងបើកបិទបន្ទប់! ទៅចាត់ការទៅយើងបើកភ្លើងខៀវហើយ! ចាំមើលម៉ែនិងកូនហ្នឹង មួយណាសន្លប់មុន? យើងប្រកួតជាមួយឯងចុះ! » ជីមីនងាកនិយាយទៅកាន់ថេយ៉ុងដោយស្នាមញញឹមចុងមាត់នាំអោយអ្នកកំលោះនោះញញឹមតាម រួចពួកគេក៏ងើបចេញទៅតំណាលគ្នា បំណងគឺទៅធ្វើតាមគំនិតស្មោកគ្រោក រោគចិត្តរបស់ពួកគេហ្នឹងឯង។
...-ថ្ងៃថ្មី
ថ្ងៃថ្មីរំលេចឡើងនាំភាពស្រស់បំព្រងឡើងមក ងាកមកគ្រួសារដែលជុំគ្នាសប្បាយយប់មិញនេះ ពេលនេះពួកគេក៏មកអង្គុយញុាំអាហារពេលព្រឹកជុំគ្នាដោយស្នាមញញឹមមិនរលុបបាត់ពីមុខសោះ។
« ប៉ាក្មេក...គឺថាយើងចង់យកស្ទើរទៅអង់គ្លេស! អនុញ្ញាតទេប៉ាក្មេក? » នាយកំលោះស្រដីឡើងទៅកាន់កំលោះសង្ហារម្នាក់ទៀតដែលមានវ័យស្របាលនឹងគេ តែក៏នឹងក្លាយជាឪពុកក្មេករបស់គេឆាប់ៗនោះ , នាំពាក្យស្នើសុំយកខាសស្ទេលទៅនៅអង់គ្លេសជាមួយគេ។
« អោយយើងជាជឿជាក់បានយ៉ាងម៉េចថានាងមិនអី? ឯងនឹងធ្វើអីដាក់នាងខ្លះទៅ? »
« រំលោភមួយថ្ងៃ 3 ដងទេដឹង? »
« អាថេយ៍!!! »To be continued...
ពូនេះនិយាយជាមួយឪក្មេកម៉ូដអីទេស😔
YOU ARE READING
~លេខាម៉ាហ្វៀ~ Season 3
Random" ពូជាអ្នកចូលមកក្នុងជីវិតខ្ញុំ ពូក៏ជាអ្នកដោះស្រាយគ្រប់បញ្ហាដែលកើតមានរវាងពួកយើងដូចគ្នា! លោកប៉ាទុកចិត្តពូ សង្ឃឹមថាពូនឹងស្រលាញ់ខ្ញុំដូចកាលពី 20 ឆ្នាំមុន!