#លេខាម៉ាហ្វៀ [រដូវកាលទី ៣]
ថេយ៉ុង ម៉ូដេនវឺស X ខាសស្ទេលឡា ហ្គេរ៉េនសុី
#ភាគ១៩.///
(នាងទៅណាមិនទាន់បានទេ! យើងយកនាងមកក្បែរយើងមិនមែនយើងស្រលាញ់អាណិតនាងទេ! តែយើងស្រលាញ់កូនរបស់យើង ត្រូវការកូនរបស់យើង! នាងត្រូវនៅទាល់តែកូនរបស់យើងកើត ពេលដែលកូនកើតហើយនាងចង់ទៅណាទៅៗ យើងលែងខ្វល់ហើយ) សភាពស្ងៀមស្ងាត់ក្នុងឡាន បូករួមនឹងចិត្តគំនិតនាងតូច ដែលកំពុងតែគិតពីពាក្យសម្តីរបស់នាយកំលោះមុននេះទៀត ខាសស្ទេលក៏កាន់តែតឹងតានក្នុងចិត្ត ដកដង្ហើមធំជាញឹកញាប់ដល់ថ្នាក់នាយកំលោះដែលអង្គុយក្បែរនោះ អត់មិនបាននឹងជ្រឹមចិញ្ចើមសម្លឹងទៅនាងដោយទឹកមុខងឿងឆ្ងល់។
« កើតស្អី? ធ្វើដូចពិបាកចិត្តសម្បើមម្ល៉េះ? » ពាក្យសម្តីគម្រោះគម្រើយរបស់ថេយ៉ុងមិនបានធ្វើអោយនាងតូចខ្លបខ្លាច តែក៏ធ្វើអោយនាងបែរមកញញឹមដាក់គេយ៉ាងស្រទន់ទៅវិញ។
« ដូច្នេះមកធ្វើជាលេខាម៉ាហ្វៀគឺបែបនេះមែនទេ? ម៉ាក់ធ្លាប់ប្រាប់ខ្ញុំថា កាលពីពេលដែលគាត់ធ្វើលេខសរបស់ប៉ា គាត់ត្រូវធ្ងន់ៗជាងនេះឆ្ងាយណាស់ គាត់សឹងតែបាត់បង់ខ្ញុំទៅហើយ តែលោកពូវិញម៉េចមិនវាយរំលោភខ្ញុំអោយព្រៃផ្សៃទៅ? »
« យើងមិនមែនអត់មាយាទ កំណើតនរកដូចអាមីនឪរបស់នាង! » មុខស្មើធឹង បូករួមនឹងសម្លេងសង្កត់ធ្ងន់ៗរបស់គេធ្វើអោយខាសស្ទេលប្រែជាញញឹមចម្លែក , មានអារម្មណ៍ថាពេលដែលគេមានរឹកពារបែបនេះគេសង្ហារនិងទាក់ទាញខ្លាំងណាស់។
« អូននឹកពូ! » រាងស្តើងប្រែជាពេបមាត់ដូចកូនក្មេង ផ្អែកក្បាលកើយលើដើមទ្រូងរបស់គេ , លេងចរិតកូនក្មេងមិនសមនឹងចរិតដើមរបស់នាងសោះ , កំណើតកូនដំបូងនេះនាងប្លែកដោយសារកូនទេដឹង?
« កុំមកចង់លួងលោមយើង! » ថេយ៉ុងមិនអោបតបទៅនាងវិញ តែក៏សម្ងំអោយនាងកើយលើដើមទ្រូងគឺយ៉ាងស្ងៀមស្ងាត់។
« អូនចង់ដាក់ឈ្មោះអោយកូនថា...
« ស្ទេលឡានី! » រាងក្រាស់និយាយកាត់ពាក្យសម្តីរបស់ខាសស្ទេលធ្វើអោយនាងត្រូវងើយមុខសម្លឹងគេយ៉ាងរហ័ស នេះគេបញ្ចូលឈ្មោះនាងទៅក្នុងឈ្មោះកូនហើយ មិនមែនធម្មតាឯណា។
« ខ្ញុំថារកដាក់...
« កូនរបស់យើង យើងចង់ដាក់បែបណាក៏បាន! នាងគ្មានសិទ្ធសម្រេចទេ! » គេនិយាយចប់ ឡានក៏សំចតមុខផ្ទះល្មម , រាងសង្ហារបើកទ្វារបោះជំហានចេញទៅមុខ ទុកអោយខាសស្ទេលនៅអង្គុយខាំមាត់សម្លក់គេ មុននឹងបោះជំហានចុះទៅពីក្រោយ។
« អាយយ » ឈានជើងចុះភ្លាម ខាសស្ទេលក៏ជាន់នឹងសំពត់ខ្លួនឯង ផ្ងារក្រោយតែក៏បានដៃលោកប្តីម៉ាហ្វៀរបស់នាងទ្រ អោបចង្កេះជាប់។
« ដើរមិនចេះប្រយ័ត្ន! ចុះបើកូនយើងមានរឿងអីទៅ នាងផលិតបានម្តងទៀតហេស? នាងឆ្កួតអើយ » ថេយ៉ុងសង្រ្គឺតធ្មេញសម្លឹងនាងបន្តិច មុននឹងសម្រេចចិត្តលើកបីនាងឡើង។
« ស្អីក៏កូនដែរ! ពូឈប់ស្រលាញ់អូនមែនហ៎?? »
« មិនដែលស្រលាញ់នាងតាំងពីដើមហើយ! ពូកែជេរពេក មាត់អត់គម្រប! »
« តែពូបឺតមាត់អត់គម្របហ្នឹងរហូត...To be continued...
ខាសស្ទេលដូរចរិតចឹងទៅ ខ្ជូតណាស់ឃើញអត់😭😭😭
YOU ARE READING
~លេខាម៉ាហ្វៀ~ Season 3
Random" ពូជាអ្នកចូលមកក្នុងជីវិតខ្ញុំ ពូក៏ជាអ្នកដោះស្រាយគ្រប់បញ្ហាដែលកើតមានរវាងពួកយើងដូចគ្នា! លោកប៉ាទុកចិត្តពូ សង្ឃឹមថាពូនឹងស្រលាញ់ខ្ញុំដូចកាលពី 20 ឆ្នាំមុន!