#លេខាម៉ាហ្វៀ [រដូវកាលទី ៣]
ថេយ៉ុង ម៉ូដេនវឺស X ខាសស្ទេលឡា ហ្គេរ៉េនសុី
#ភាគ១៥.« ចាប់នាងមក! យើងទៅវិមានមុនហើយ! » នាយសង្ហារឈរអោបដៃសម្លឹងពីចម្ងាយមកដោយមុខស្មើធេងសម្លឹងមកកាន់រាងស្តើងដែលឈរម្នាក់ឯង មើលទៅផែនការរបស់គេពិតជាចាប់ផ្តើមទៅដោយរលូនមែន។
...-វិមានម៉ូដេនវឺស
« អឹស៎ » សម្រែកនៃការដឹងខ្លួនឡើងរបស់អ្នកម្ខាងទៀតធ្វើអោយកាយសង្ហារដែលជាម្ចាស់បន្ទប់អង្គុយចាំនាងដឹងខ្លួននោះ ត្រូវងើបមុខឡើងសម្លឹងទៅកាន់រាងស្តើងដែលកំពុងតែវិលវល់ក្នុងភាពស្រពិចស្រពិលនោះ។
« ថេយ៍...ហេតុអីក៏ខ្ញុំជាប់ចំណងបែបនេះទៅពូ? ពូមានកើតអីទេ? » សម្តីបង្កប់ន័យបារម្ភធ្វើអោយថេយ៉ុងញញឹមចុងមាត់ ដើរមករកនាង បង្ហាញទឹកមុខមួយដែលនាងមិនដែលជួបប្រទះពីគេសោះ!
« ស្រីល្ងង់! » ពាក្យពេចន៍មួយនេះបន្លឺចេញពីមាត់របស់គេ នាំអោយខាសស្ទេល អស់កម្លាំងក្នុងខ្លួនរលីង ហាក់ជ្រួតជ្រាបច្បាស់ដូចថ្ងៃថាគេជាអ្នកដែលចាប់នាងចងបែបនេះ។
« ហេតុអីពូធ្វើបែបនេះដាក់ខ្ញុំ? » ទឹកភ្នែកមួយដំណក់ស្រក់ចុះពីកែវភ្នែកមូលក្រឡង់របស់ខាសស្ទេល , នាងនិងគេទើបតែមានទំនាក់ទំនងសុីជម្រៅជាមួយគ្នាមិនដល់ 1 សប្តាហ៍ផង! នាងមិនទាន់ទាំងបានប្រើសព្វនាមស្និទ្ធស្នាលនឹងគេផង គេបង្ហាគធាតុពិតរបស់គេមកមុនទៅហើយ! បែបនេះហើយនាងសង្ឃឹមអីទៀតទៅ?
« យើងគ្មានថ្ងៃមកលង់ស្រលាញ់កូនឃាតករទេ! ពីមុនយើងស្រលាញ់នាងមែន! តែប៉ុន្មានឆ្នាំមកនេះ យើងពិតជាត្រូវការនាងមកជះកំហឹងជំនួសអាមីនពិតមែន! » ថេយ៉ុងបន្លឺឡើងដោយកែវភ្នែកក្រហមស្ទើស្រក់ឈាម កាលបើបានបន្លឺឈ្មោះជីមីនហើយ! មិនដឹងជាជីមីនមានរឿងអីជាមួយគេពីមុនទេ។
« ប៉ាខ្ញុំទៅធ្វើស្អីលោក បានជាលោកមកចាប់ខ្ញុំសងសឹក លេងល្បិចស្មោគគ្រោកបែបនេះ? »
« វាសម្លាប់ប៉ារបស់យើង! នាងស្តាប់ឮទេ ខាសស្ទេលឡា ហ្គេរ៉េនសុី!!! » ថេយ៉ុងស្រែកឡើងទាំងកម្រោល បញ្ចេញភាពខឹងក្រេវក្រោធនិងភាពឈឺចាប់ ដែលមិត្តរបស់គេតែម្នាក់ លើកដៃបាញ់សម្លាប់ប៉ារបស់គេជាង 20 ឆ្នាំមុននោះ! ហើយការរងចាំសងសឹករបស់គេក៏មកដល់ដែរ គេមិនសងសឹកទៅជីមីនវិញតែក៏បែរជាប្រើពេលវេលាខ្លីមួយធ្វើអោយកូនស្រីតែមួយគ្រាប់គត់របស់ជីមីនអោយ លង់ស្រលាញ់គេ គេបោកប្រាស់នាង អោយមនុស្សស្រីរឹងមាំម្នាក់មកទុកចិត្តគេ ហើយគេក៏បង្ហាញធាតុពិតជាបិសាចរបស់គេមកនេះ។
« ហឹកៗ ខ្ញុំស្អប់លោក!!! លោកឡប់សតិខ្លាំងណាស់! រឿងយូរហើយ លោកឆ្កួតមែនទេ ថេយ៉ុង ម៉ូដេនវឺស! គាត់ជាមិត្តស្លាប់រស់របស់លោកណា!!! អាយយ ខ្ញុំចង់ទៅវិញ! » ខាសស្ទេលស្រែកគំហកខ្លាំងៗទៅកាន់គេទាំងទឹកភ្នែក ចិត្តក៏ចាប់ឈឺពើតផ្សារមិនចេះតិច មើលទៅគេមិនស្កៀប មិនស្កប់នឹងទឹកភ្នែករបស់នាងសោះ។
« យើងមិនខ្វល់ទេ!!! ហើយនាងនិយាយថាចង់ទៅវិញហេស? នេះនែ! » រាងក្រាស់ញញឹមចុងមាត់ ទាញលិខិតឆ្លងដែននិងទូរស័ព្ទរបស់នាងចេញមក , ដៃម្ខាងទៀតក៏ទាញដែកកេះ ដុតបញ្ឆេះវាអោយឆេះខ្ទិចនៅនឹងមុខនាង មិនអោយនាងមានសិទ្ធសូម្បីតែប៉ះវាជាលើកចុងក្រោយ...ជីវិតនាងរលាយរលត់នៅលើទឹកដីរបស់គេនេះហើយមែនទេ?
« ហើយមួយទៀត! នាងស្តាប់យើងអោយច្បាស់ណាខាសស្ទេល! មនុស្សស្រីតែម្នាក់គត់ដែលយើងស្រលាញ់ និងគ្មានថ្ងៃដកចិត្តស្រឡាញ់ចេញនោះគឺ ខាសសុី ខាស្ទីឡូ! ម្តាយរបស់នាង! មិនមែនជាក្មេងល្ងង់ដូចជានាងទេ! »To be continued...
ទេ អាប្រយោគចុងក្រោយហ្នឹងឈឺណាស់បង🤡🤡
YOU ARE READING
~លេខាម៉ាហ្វៀ~ Season 3
Random" ពូជាអ្នកចូលមកក្នុងជីវិតខ្ញុំ ពូក៏ជាអ្នកដោះស្រាយគ្រប់បញ្ហាដែលកើតមានរវាងពួកយើងដូចគ្នា! លោកប៉ាទុកចិត្តពូ សង្ឃឹមថាពូនឹងស្រលាញ់ខ្ញុំដូចកាលពី 20 ឆ្នាំមុន!