#លេខាម៉ាហ្វៀ [រដូវកាលទី ៣]
ថេយ៉ុង ម៉ូដេនវឺស X ខាសស្ទេលឡា ហ្គេរ៉េនសុី
#ភាគ២៣.///
បរិយាកាសរៀងថ្ងៃរសៀលបន្តិច ជាពេលដែលភូមិគ្រឹះស្ងាត់បំផុត ព្រោះពេលនេះថេយ៉ុងក៏ទៅធ្វើការបាត់ មានតែវត្តមានខាសស្ទេលអង្គុយដេរខោអាវតូចៗ ហើយក៏ពិសេសត្រង់មានវត្តមានជនទី 3 មកបង្ហាញខ្លួនក្បែរនាងគ្រប់ពេលនេះ។
« នាងខំធ្វើអី? កូនរបស់នាងដឹងបានរស់ដល់កើតឬអត់ផងក៏មិនដឹង! » ពាក្យសម្តីឌឺដងធ្វើអោយអ្នកដែលកំពុងតែកាន់កន្រ្តៃកាត់អំបោះនោះត្រូវងើបខ្លួនឡើង សម្លឹងទៅកាន់នីអូណាដោយក្រសែភ្នែកមិនទន់ភ្លន់ដូចដែលនាងសម្លឹងទៅថេយ៉ុងសោះ។
« ខ្ញុំអាចស្លាប់បាន តែកូនរបស់ខ្ញុំមិនអាចស្លាប់បានទេ! ចាំពាក្យរបស់ខ្ញុំណា នីអូណា ហ្វីអូលេន! » ខាសស្ទេលលើកកន្រ្តៃមកភ្ជុងចំមុខនីអូណា ហើយនាងក៏ទម្លាក់វាចុះវិញ មុននឹងនាំខ្លួនទៅក្រៅបាត់ ទុកអោយនីអូណានៅក្តាប់ដៃ ធ្វើអីខាសស្ទេលមិនបានព្រោះនាងគ្មានសិទ្ធ នាងត្រឹមជាប្រពន្ធចុង មានសិទ្ធធ្វើអីប្រពន្ធដើមបានទៅ? ហើយខាសស្ទេលមិនមែនស្លូតឯណា។
« យើងកាត់នាងបានឬអត់ចាំតែមើលទៅ! ហូយ ធុញ! »
...« មកធ្វើអីនៅទីនេះ? » ងាកមកកាន់រាងស្តើងដែលនៅខាងក្រៅសួននេះវិញ នាងបែរជាកំពុងអង្គុយលេងដីដូចកូនក្មេង មិនមែនលេងសើចទេតែកាលដែលនាងលេងរបស់កូនក្មេងទាំងអស់នេះ វាជួយអោយនាងមានអារម្មណ៍ប្រសើរឡើងច្រើនណាស់ តែសម្លេងគ្រលរធំមួយដែលនាងស្គាល់ច្បាស់ក៏ចាប់ផ្តើមធ្វើអោយនាងមានអារម្មណ៍តានតឹងជាថ្មី ហេតុអីក៏គេឆាប់មកម្ល៉េះ?
« ងើបមក ទៅពិនិត្យផ្ទៃពោះ! »
« មិនទៅទេ! » នាងមិនទាន់ទៅពេលនេះក៏វាមិនមែនជាបញ្ហា ណាមួយនាងមិនចង់នៅក្បែរគេយូរទេ នាងមិនចង់ឈឺចាប់ដដែលៗទេ នៅក្បែរគេហើយគេតែងតែប្រើពាក្យធ្ងន់ៗដាក់នាង នាងមិនចូលចិត្តទេ។
« យើងមិនចង់លេងធម៍ក្តៅទេខាសស្ទេល! » ថេយ៉ុងចាប់ច្របាច់កដៃនាងជាប់ មិនអោយនាងរត់ចេញពីគេបាន ព្រោះអីឡូវនាងពិបាកនិយាយគ្នាណាស់ និយាយស្រួលៗនាងមិនព្រមទេ។
« ខ្ញុំថាអត់គឺអត់ហើយ កុំរញ៉េរញ៉ៃជាមួយខ្ញុំ! »
« និយាយមិនស្តាប់ ឈឺខ្លួនបន្តិចហើយ កុំបន្ទោសយើង » និយាយត្រឹមពិននេះ នាយកំលោះក៏ទាញខ្នោះដៃមកដាក់ជាប់នឹងដៃនាង ធ្វើដូចនាងជាឧក្រិដ្ឋជន អ្នកធ្វើខុសអញ្ចឹង។
« លែងខ្ញុំ! លោកឆ្កួតមែនទេ? »
...« ឈប់យំ! » ឡើងមកដល់ក្នុងឡាន ខាសស្ទេលក៏យំមិនបាត់សោះ , គិតទៅនាងគួរយំទេ? គេឆ្កួតខ្លាំងណាស់ មកប្រើខ្នោះដៃដាក់ដៃនាង ធ្វើដូចនាងជាអ្នកទោស ចាប់នាងទៅទាំងនាងមិនចង់ទៅ! បង្ខំនាងគ្រប់យ៉ាង មិនដែលគិតពីនាងសូម្បីបន្តិច។
« ខ្ញុំហត់ណាស់! តែ 5-6 ខែទៀតខ្ញុំរួចពីលោកហើយ! យកកូនទៅអោយបាត់ចុះ! ខ្ញុំធុញ! » ខាសស្ទេលបន្លឺឡើងទាំងមិនខ្ចីសម្លឹងមុខគេ នាងហត់ នាងឈឺ គេមិនដែលយល់ទេ គេប្រែជាមនុស្សមិនចេះគិតអាត្មានិយមត្រឹមមួយពព្រិចភ្នែកបែបនេះហើយ នាងទ្រាំមិនបានទៀតទេ។
« យើងក៏បន់អោយតែដល់ថ្ងៃដែលកូនបានមកដល់ដៃយើងដូចគ្នា! ព្រោះយើងធុញនឹងនាងស្ទើស្លាប់ទៅហើយ ខាសស្ទេល! »To be continued...
ជេរឆ្ងាញ់មាត់ណាស់ចឹងៗអី
YOU ARE READING
~លេខាម៉ាហ្វៀ~ Season 3
Losowe" ពូជាអ្នកចូលមកក្នុងជីវិតខ្ញុំ ពូក៏ជាអ្នកដោះស្រាយគ្រប់បញ្ហាដែលកើតមានរវាងពួកយើងដូចគ្នា! លោកប៉ាទុកចិត្តពូ សង្ឃឹមថាពូនឹងស្រលាញ់ខ្ញុំដូចកាលពី 20 ឆ្នាំមុន!