បំណុលស្នេហ៍ : The End

231 34 15
                                    

- អូនទៅទីណា បងក៏ទៅទីនោះ កន្លែងណាមាន Kookie កន្លែងនោះក៏ត្រូវតែមាន Tae

" កុំឈ្លោះគ្នា...ជិតដល់ថ្ងៃខួបកំណើតរបស់ខ្ញុំហើយ ធ្វើខ្លួនសប្បាយៗ ត្រូវគ្នាមួយថ្ងៃមិនបានទេហ៎? "

" នេះខ្ញុំឲ្យឯង "
Jimin បែរមកញញឹមដាក់ខ្ញុំ ហើយលូកដៃទាញយកប្រអប់តូចក្នុងហោប៉ៅហុចមកឲ្យ មើលតាមរូបរាងវាប្រហែលជាខ្សែក  ចិញ្ចៀន ឬមួយជាក្រវិល ។

" តូចម៉្លេះ?? "
ខ្ញុំទទួលយកមកកាន់នឹងដៃ ប៉ុន្តែចង់បង្អាប់វាបន្តិចដោយឃើញឆ្នាំមុនៗឲ្យសុទ្ធតែអាកាដូធំៗ ដល់ឆ្នាំនេះប៉ុនអាចម៍ចៃ ។

" តែវាថ្លៃណា៎វើយ... " Jimin

" ហឹម..!! "
ខុសការគិតតែម្ដង មិនមែនជាខ្សែក ចិញ្ចៀន ឬក្រវិលអ្វីនោះទេតែវាជាសោរឡានទំនើបមួយគ្រឿងដែលទើបនឹងដាក់លក់លើទីផ្សារកាលពីបីថ្ងៃមុន មានតែបីគ្រឿងក្នុងប្រទេសប៉ុណ្ណោះ ។

" យ៉ាងមិចដែរ ពេញចិត្តទេ? " Jimin

" ហូ៎...ឯងទិញឡានឲ្យខ្ញុំជាកាដូថ្ងៃកំណើតឬ? អានេះសេរីចុងក្រោយ ទើបដាក់លក់បានបីថ្ងៃទេណា៎ "

" សម្រាប់កូនទន្សាយដូចឯង ខ្ញុំឲ្យទាំងអស់ " Jimin

" អោបមួយ "
ខ្ញុំកាន់សោរឡានជាប់នឹងដៃ រួចហក់ទៅអោបគេកណ្ដាលហ្វូងអត់ខ្មាស់អ្វីបន្តិច ទោះចំពោះមុខអនាគតប្ដីក៏លែងខ្លាចដែរ...ឡានមួយនេះខ្ញុំកំពុងមានគម្រោងចង់ទិញស្រាប់ផង តែវាពិបាកបន្តិចព្រោះមានតែបីគ្រឿងប៉ុណ្ណោះ អ្នកផ្សេងៗក៏ចង់បានដូចគ្នា តែពេលនេះមិនបាច់ពិបាកទេមាន Jimin ទិញឲ្យរួចបាត់ហើយ ។

" ដៃវើយដៃ...អោបហើយកុំភ្លេចក្រែងចិត្តម្ចាស់ផង អង្គុយនៅចំពោះមុខទីនេះ "
Taehyung ចូលមកទាញខ្ញុំចេញពីការអោបជាមួយ Jimin ហើយក៏តាមសម្លក់មិត្តរបស់ខ្ញុំមិនឈប់រហូតយកខ្ញុំឈរក្បែរគេវិញ ។

" ខ្ញុំប្រពន្ធគេដែរនឹង មិនដណ្ដើមរបស់ឯងទេ " Jimin

" ថាមិនត្រូវ...ដូចឯងនឹងធ្វើប្រពន្ធគេក៏បាន ធ្វើប្ដីគេក៏បានផ្លាស់ប្ដូរគ្រប់ស្ថានការណ៍ " Taehyung

" យូរៗប្រច័ណ្ឌទាំងមិត្តខ្លួនឯងទៀត!! " Jimin

" ខ្ញុំមិនប្រហែសទេ... "
Taehyung ងាកមកសម្លក់ខ្ញុំដូចគ្នា រាល់ដងធ្លាប់តែខ្ញុំជាអ្នកខឹងគេ តែថ្ងៃនេះគេបែរជាខឹងនឹងខ្ញុំវិញម្ដង ។
រឿងអ្វីក៏មិនចេះក្ដៅក្រហាយដែរ តែដល់មកប៉ះការហួងហែងប្រច័ណ្ឌស្អីនេះ Taehyung គឺគួរឲ្យខ្លាចណាស់ !!

សៀវភៅកំណត់ហេតុស្នេហ៍ IWo Geschichten leben. Entdecke jetzt