ដើម្បីបង : Epiosde 15

210 30 1
                                    

Episode 15 : Minlily

   Jungkook និង Taehyung ពួកគេស្គាល់គ្នាបាន ជាងពីរខែមកហើយ ទំនាក់ទំនងក៏ក្លាយទៅជាមិត្តជិតស្និតយ៉ាងឆាប់រហ័ស ប៉ុន្តែឯ Taeku វិញពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រឡាញ់ Jungkook ខ្លាំងទៅៗ ហៅថា Mommy ពេញៗមាត់ លែងខ្លាចដូចមុនទៀតហើយ ។
គេថែមទាំងចូលដៃ ចូលជើងជាមួយលោកពូទាំងពីរដើម្បីរកពេលល្អៗទុកឲ្យ Taehyung និង Jungkook បាននៅតែពីរនាក់ទៀតផង !!!
[ A/N : ក្មេង 3 ឆ្នាំឯណាធ្វើបានដល់ប៉ុណ្ណឹង? ជឿទៅ អ្នកសរសេរចេះតែ សរសេរឲ្យតែបានទេ ]

" Jake...ឯណា Camera?? " Sunghoon

" នៅទីនេះ.... "
Jake លើក Camera ដែលខ្លួនពាក់នៅនឹងក បង្ហាញឲ្យទៅសង្សារដែលកំពុងតែឈរនៅក្បែរច្រាំងថ្មដ៏ធំមួយ ត្រៀមខ្លួនរួចរាល់សម្រាប់ការធ្វើជា Model ។

" ថតរូបឲ្យអូន..... " Sunghoon

" ក្ដីសុខណាស់ឯងនេះ ឲ្យតែបានថតរូប "
Taehyung អង្គុយក្រវីក្បាលសម្លឹងមើលអនាគតប្អូនថ្លៃដែលហាក់ត្រេកអររកអ្វីប្រៀបមិនបានឲ្យតែពេលបានថតរូប ស្អាតៗដោយមាន Jake ធ្វើជា Cameraman ។
តែមួយសន្ទុះក្រោយមក Taeku ក៏រត់តាំងៗមកប្ដឹងភ្លាម.....

" Daddy....Daddy.....!!! " Taeku

" កើតអីទៀតហើយ អាល្អិត? " Taehyung

" នោះ Mommy....អង្គុយមើលរូបក្នុងទូរស័ព្ទ ហើយក៏ញញឹមអត់ឈប់ អត់ទៅមើលទេហី? "
Taeku ចង្អុលនាំផ្លូវទៅរក Jungkook ដែលអង្គុយអូសទូរស័ព្ទមើលរូបភាពអ្វីម្យ៉ាងមិនដឹង តែក៏ចាប់ផ្ដើមញញឹមចេញធ្មេញទន្សាយដោយមានក្ដីសុខ ។

" កូនមិនលួចមើល?? " Taehyung

" លួចមើលអត់កើតទេ....កូននៅទាបជាង Mommy នឹង ទាល់តែ Daddy " Taeku

" ហ៊ើយ~ បើប៉ាទៅលួចមើលវាមិនសមទេ Mommy ប្រាកដជាសង្ស័យហើយគិតថាប៉ាជាមនុស្សមិនល្អ!! កូននេះហើយជាប្រភពជំនួយ ឆាប់ទៅរំអុកអូសដៃ Mommy មកលេងទីនេះមក " Taehyung

" កូនអត់ចង់លេងអីផង!! " Taeku

" អាវ៎...បបួល Mommy មកផឹក Banana milk ក៏បានឬក៏ញ៉ាំនំទៅ " Taehyung

" ក៏បាន....តែសន្យា ត្រូវនាំកូនទៅលេងជាមួយ Heelex នៅអាទិត្យក្រោយ okay ហេស៎? " Taeku

" អឹម...ដឹងហើយ!! " Taehyung

" ទៅហើយណា៎~~ "
Taeku ព្រមព្រៀងជាមួយប៉ារួច ក៏រត់តាំងៗត្រឡប់ទៅរំអុកធ្វើខ្លួនគួរឲ្យស្រឡាញ់ដើម្បីទាក់ទាញ Jungkook ឲ្យមកជាមួយ  កូនក្មេងតែប៉ុណ្ណឹងប្រើភាពគួរឲ្យស្រឡាញ់ដើម្បីដាក់ស្នេហ៍មនុស្សចាស់ឲ្យលង់ ។

សៀវភៅកំណត់ហេតុស្នេហ៍ IOpowieści tętniące życiem. Odkryj je teraz