ផ្កាយស្នេហ៍ Superstar : Epiosde 01 ( 2|2 )

197 37 4
                                    

Epiosde 01
( 2|2 )

         [ A|N :  Warning...មានពាក្យ...**** 🌚 ]

តុក...តុក...!!
ម៉ោង 2 រសៀលអាកាសធាតុក្ដៅស្ទើរតែដាច់រយះក្បាលទៅហើយតែសំណាងដែល Taehyung មកឈរគោះទ្វារបន្ទប់ខុនដូប្រណិត ដែលនៅលើផ្លូវដើរមានម៉ាស៊ីនត្រជាក់ដាក់បំពាក់នៅលើពិដាន ។

« លោកប្រុស តារាកំពូលល្បីអើយ...ម៉ោង 2 ហើយសង្ស័យតែនៅដេកស្ពឹក ទើបខ្ញុំមកឈរគោះទ្វារជិត 10 នាទីហើយនៅតែមិនឃើញមកបើកទ្វារ » Taehyung

« Ashh...វាស្អី? ចុចកណ្ដឹងផង គោះទ្វារផង ខ្ញុំថ្លង់ណាស់ មករំខានមិនអោយដេកហ្មងហ្អេស៎? » Jungkook

« ចៀស... »
ឃើញទ្វារបើកភ្លាម Taehyung ដើរបំបុកចូលទៅក្នុងបន្ទប់តែម្ដង មិនខ្ចីនៅចាប់អារម្មណ៍ស្ដាប់ពីសម្ដីរបស់ម្ចាស់បន្ទប់ស្អីបន្តិច ។

« អេ៎...អាក្មេងឈ្លើយ!! »
ទោះងងុយដេកចង់ងាប់ក៏ស្វាងចេសដែរបើ Jungkook ខឹងនឹងអានាក់ស្នាក់អាស្រ័យកំពូលវាយរឹកបែបនេះទៅហើយ មិនត្រឹមតែមិនស្ដាប់សម្ដីរបស់ម្ចា់សបន្ទប់នោះទេ ថែមទាំងហ៊ានដើរបំបុកគេស្ទើរតែដួលផ្កាប់មុខដើរចូលទៅក្នុងត្រុយ ដូចជាខ្វាក់ភ្នែកមើលមិនឃើញគេឈរនៅចំពោះមុខទាល់តែសោះ ។

« ហើយអាយុឯងវាច្រើនជាងខ្ញុំប៉ុន្មានឆ្នាំទើបបានជាមកហៅខ្ញុំថាក្មេង? »
គម្រោងគិតថាធ្វើជាមិនខ្វល់ មិនដឹងលឺអ្វីឡើយតែ Taehyung ស្អប់ត្រង់ត្រូវអាមនុស្សមុខដូចកូក្មេងអាយុ 5 ឆ្នាំមកហៅគេថាក្មេងទៅវិញ ។

« ខ្ញុំ...អាយុបងឯង 3 ខែ!! »
អាងត្រង់អាយុបងប៉ុន្មានខែនេះហើយទើប Jungkook អាចញញឹមបានយ៉ាងសម រីករាយផស្គុះស្គាយជាងផ្កាទៅទៀត តែប៉ុណ្ណេះដើរមកចង្អើតវ៉ៃចិញ្ចើមបានដៃបាត់ទៅហើយ ។

« ច្រើនសន្ធឹកណាស់? »
ស្ដាប់តែសម្លេងសើចចមអកក៏ដឹងថា Taehyung ហួសចិត្តដែរ ឆ្ងល់ណាស់បងតែ 3 ខែសោះធ្វើរឹកខ្មើតម្ល៉េះ?
កម្ពស់ទាបជាង មាឌតូចជាង មុខដូចកូនក្មេង កម្លាំងខ្សោយៗ នេះបើបបួលវ៉ៃគ្មាមួយស្មើ ច្បាស់ជាត្រូវដេកដីមិនខានឡើយ គ្មានឈ្នះគេឡើយ...។

« អួយ៎ ឯងអត់ទទួលស្គាល់ទេហ្អ៎? »
Jungkook ពេបមាត់ញ៉ោះកេង រួចក៏លើកដៃទៅអង្អែលក្រោមចង្ការរបស់រាងក្រាស់បន្តិចជាការសើចចំអក គិតហើយថាច្បាស់ជាខ្មាស់អៀន ដែលឈ្លោះមិនឈ្នះដោយសារអាយុតិចជាង...ហ៊ើយ មានអាយុបងចឹង មានក្ដីសុខណាស់វើយ ។

សៀវភៅកំណត់ហេតុស្នេហ៍ IWhere stories live. Discover now