ដើម្បីបង : Epiosde 13

218 25 0
                                    

Episode 13 : This's still not enough for me , I want to be with you again

< ថ្ងៃថ្មី >

  Jake អូសបងប្រុសមកជួបនឹង Sunghoon ព្រោះគេគិតថាវាជាពេលមួយដែលត្រូវប្រាប់ពីការពិត និងជួយបងប្រុសឲ្យសមបំណងរឿងស្នេហា ។

" យ៉ាងមិច? មានរឿងស្អីចង់បកស្រាយក៏ និយាយមក តែឯងទាំងពីរឲ្យស្រួលបួលជាមួយខ្ញុំបន្តិច!! " Taehyung

" បង...ខ្ញុំសូមទោសជាមុនណា៎ បើនិយាយទៅធ្វើឲ្យបងមានអារម្មណ៍ថាខឹង " Sunghoon

" អឺ...និយាយលឿនៗមក " Taehyung

" Jake...បងនឹងហើយ ផ្ដើមមុនទៅ "
Sunghoon ច្រានទៅឲ្យសង្សារ ចំណែកឯ Jake ក៏ងាកទៅមើលមុខរបស់ប្រពន្ធធ្វើភ្នែកស្លើរៗមិនសូវជាហ៊ាននិយាយមុនឡើយព្រោះវាគ្រោះថ្នាក់ ប៉ុន្តែក៏មិនហ៊ានជំទាស់បញ្ជាដូចគ្នា ងាកទៅខាងណា៎ក៏ស្លាប់ ចឹងហើយស៊ូក្លាហានដាក់ Taehyung ក៏ល្អជាងធ្វើឲ្យ Sunghoon ខឹងដែរ ។

" គឺថា ពួកខ្ញុំទាំងពីរបានតាមរកបង Jungkook ដោយសម្ងាត់ តាំងតែពីថ្ងៃកើតហេតុ រហូតដល់កាលពី មួយឆ្នាំចុងក្រោយនេះទើបរកឃើញគាត់គេងសន្លប់នៅមន្ទីរពេទ្យក្នុងប្រទេស Canada ។ គាត់សន្លប់រយះពេលជាង 2 ឆ្នាំ ទើបតែដឹងខ្លួនកាលពីកន្លះឆ្នាំមុន ហើយពេលនេះក៏បានរឹងមាំខ្លះទើបអាចហោះពី Canada មកវិញបាន " Jake

" ហើយចុះ Alex អាលួយស្អីនោះវិញ? " Taehyung

" ជាអ្នកជួយសង្រ្គោះបង Jungkook....Alex ជាបុរសពោះម៉ាយកូនមួយ ប៉ុន្តែគេមានខ្លាំងណាស់ទើបអាចគ្រប់គ្រងថ្លៃចំណាយមន្ទីរពេទ្យរបស់បង Jungkook ដល់ទៅជាង 2 ឆ្នាំ។ គេជាអ្នកមើលថែគាត់ " Jake

" ហើយការដែល Jungkook មកវិញ វាទាក់ទងនឹងឯងដែរឬអត់? " Taehyung

" ប្រាកដហើយ!! ខ្ញុំធ្វើការទំណាក់ទំនងជាមួយ Alex ដើម្បីនាំបង Jungkook មកវិញ ហើយខ្ញុំបានកុហកបងឲ្យទៅ Date នៅសណ្ឋាគារម្សិលមិញ ព្រោះចង់ឲ្យបងទៅជួបនឹងគាត់ប៉ុណ្ណោះ....សូមទោសផងណា៎ " Jake

" យើងចង់ខឹងណាស់ដែលពួកឯងរកគេឃើញហើយបែរជាមិនប្រាប់ ថែមទាំងរៀបចំផែនការឲ្យយើងប្រចណ្ឌទៀត~~តែណ្ហើយ នឹកឃើញថាពួកឯងយកគេមកឲ្យខ្ញុំវិញ លើកនេះអត់ទោសឲ្យទៅចុះ " Taehyung

សៀវភៅកំណត់ហេតុស្នេហ៍ IDonde viven las historias. Descúbrelo ahora