ដើម្បីបង : Epiosde 04

252 37 6
                                    

Episode 04 : Is he pregant?

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.


Episode 04 : Is he pregant?

    ពួកយើងរស់នៅក្នុងផ្ទះជាមួយគ្នា ពីមួយថ្ងៃទៅមួយថ្ងៃក៏កាន់តែឈ្លោះគ្នាខ្លាំងឡើងៗមិនឃើញចេះស្រាកស្រានសោះឡើយ ឃើញមុខជួបមុខក៏តែងតែនិយាយឌឺដងគ្នាទៅវិញទៅមក....បើធ្វើតែបែបនេះពេលណានឹងមានក្ដីសុខទៅ?
នៅពេលដែលខ្ញុំធ្វើអាក្រក់ហើយគេមិនស្រឡាញ់ខ្ញុំ ដូច្នេះខ្ញុំនឹងធ្វើល្អឲ្យគេស្អប់ខ្ញុំ ។

" ទើបមកពីណា៎?? " Taehyung

" ញ៉ាំបាយ "
ពេលចេញពីធ្វើការ ខ្ញុំមិនបានមកផ្ទះវិញជាមួយគេទេ ដូច្នេះហើយទើបពេលមកដល់ផ្ទះយឺត គេក៏មកអង្គុយស្ទាក់ចាំសួរនាំឥតឈប់បែបនេះហើយ....។

" ផ្ទះមានមិចមិនញ៉ាំនៅផ្ទះ? " Taehyung

" ហឹស...ញ៉ាំបាយនៅផ្ទះហេស៎? លោកឃើញទេគ្រាន់តែឈានជើងដើរចូលមកដល់ភ្លាមក៏មកនាំឈ្លោះបាត់ទៅហើយ ទម្រាំរឿងញ៉ាំបាយទៀត
ស៊ីចូលហេស៎? "

" ខ្ញុំជាអ្នកនាំឈ្លោះអញ្ចឹងហេស៎? " Taehyung

" មើលនៅនឹងភ្នែកខ្លួនឯងទៅក៏ដឹងហើយថាអ្នកណាជាដើមហេតុនាំឲ្យឈ្លោះគ្នារាល់ថ្ងៃ!! "

" មិនមែនខ្ញុំ....តែឯងជាដើមហេតុ!! បើសិនជាស៊ីបាយនៅផ្ទះបានមិនចាំបាច់ត្រូវទៅអង្គុយស៊ីជាមួយប្រុសផ្សេង ខ្ញុំក៏មិនចាំបាច់មកអង្គុយចាំរករឿងដែរ " Taehyung

" បើលោកចេះនិយាយស្ដីពិរោះៗដូចគេ ចាំខ្ញុំមកអង្គុយស៊ីបាយជាមួយលោក "

" ហឹស...ឃើញសន្តានរបស់ឯងទេ? ចាប់បានប្រុសអ្នកមានថ្មីដែលគេល្អជាងខ្ញុំហើយឬ បានជាចង់មកដោះដៃ ហើយក៏ស្រវារត់ទៅអោបក្រសោបវា? " Taehyung

" ប្ដីរបស់ខ្ញុំ....ខ្ញុំជាអ្នករើស "

" ល្អ!! ខ្ញុំអង្គុយចាំតែថ្ងៃដែលឯងឈប់តោងទាមស្រូបលុយរបស់ខ្ញុំតើស៎ ឆាប់ទៅ...ទៅរកប្ដីថ្មីដែលគេចេះស្រឡាញ់ថ្នាក់ថ្នម ងប់ងល់នឹងឯងចុះ "
Taehyung ដើរឡើងទៅជាន់ខាងលើ ប្រមូលខោអាវមកបោះពីលើក្បាលរបស់ខ្ញុំ រួមជាមួយនឹងសម្ភារៈផ្សេងៗទៀតផង  ចាត់ទុកខ្ញុំជាឆ្កែមែនទេបានជាធ្វើបែបនេះ?
ហើយគេគិតមែនទេ ថាបើសិនជាខ្ញុំមិនចង់រស់នៅជាមួយហើយនោះគេអាចយកលុយមកគ្របក្បាលខ្ញុំបាន???
ប្រាប់តាមត្រង់ចុះ ទោះបីយកលុយរាប់ពាន់លាន មកទិញក្បាលរបស់ខ្ញុំ តែបើសិនជាចិត្តរបស់ខ្ញុំមិនចង់នៅក៏វាគ្មានតម្លៃដែរ ។

សៀវភៅកំណត់ហេតុស្នេហ៍ IHikayelerin yaşadığı yer. Şimdi keşfedin