បំណុលស្នេហ៍ : Epiosde 02 ( 1|2 )

240 35 1
                                    

ភាគទី ០២ : បារម្ភពីខ្ញុំទេ?

ផាំង....!!
មុខរបស់ខ្ញុំត្រូវបែរទៅម្ខាងព្រោះតែកម្លាំងនៃការទះរបស់ Taehyung ។
គេហ៊ានទះកំភ្លៀងរបស់ខ្ញុំនៅចំពោះមុខស្រីកំណាន់ !!!

" Juli ទៅសិនទៅ... " Taehyung

" ហឹម!! "
Juli ធ្វើទឹកមុខកំសត់នៅចំពោះ Taehyung ប៉ុន្តែពេលដើរមកជិតខ្ញុំនាងក៏ចាប់ផ្ដើមបញ្ចេញចរិកពិតដោយការញញឹមចុងមាត់ឌឺដង ។

" បងប្រាប់អូនហើយមែនទេ ឲ្យនៅរាងខ្លួនកុំមកពាក់ព័ន្ធនឹងស្រីឬប្រុសរបស់បង " Taehyung

" នាងមករករឿងខ្ញុំមុន...គ្រាន់តែតស៊ូដើម្បីការពារខ្លួនសោះ ខ្ញុំខុសដែរមែនទេ? "

" ទោះជាបែបណាក៏ដោយ អូនគ្មានសិទ្ធវ៉ៃដំពួកគេនោះទេ ស្ដាប់បានទេ?? " Taehyung

" នេះបងកំពុងតែឲ្យតម្លៃនាងច្រើនជាងខ្ញុំមែនទេ? ហ៊ានលើកដៃទះកំភ្លៀងខ្ញុំទៀត !! "

" ព្រោះតែអូនជាអ្នកមិនចេះស្ដាប់បញ្ជាខ្លួនឯងទេ...បងប្រាប់ហើយថាបើសិនជាមករវល់បឹងរឿងរបស់បង កុំនិយាយាថាបងមិនបានដាស់តឿន " Taehyung

" តើបងនៅស្រឡាញ់ខ្ញុំទៀតទេ Tae...? បើសិនជាអស់ចិត្តហើយបងប្រាប់ខ្ញុំតាមត្រង់មក មិនចាំបាច់បំផ្លាញចិត្តរបស់ខ្ញុំបែបនេះទេ "

" ចឹងអូនគិតថាបានបងស្រឡាញ់ អូនអាចធ្វើអ្វីក៏បានតាមចិត្តមែនទេ? អូនគិតខុសហើយ អូនត្រឹមជាសង្សារធម្មតាៗរបស់បងប៉ុណ្ណោះ មិនមែនប្រពន្ធស្របច្បាស់ដែលត្រូវឲ្យបងលើកតម្កើន ផ្ដល់តម្លៃឲ្យធ្វើអ្វីក៏បាននោះទេ " Taehyung

" ចាប់ពីពេលនេះទៅខ្ញុំឈប់ជឿជាក់លើពាក្យស្រឡាញ់របស់បងទៀតហើយ "
ខ្ញុំច្រានគេចេញ រួចក៏ដើរបំបុកស្មារបស់គេចូលទៅក្នុងបន្ទប់បាត់ ហើយក្នងកាលៈទេសៈមួយនេះគិតថាខ្ញុំធ្វើអ្វីបានក្រៅពីទៅសម្ងំយំដូចកាលពីម្សិលមិញ?
បេះដូងវាគ្រាំគ្រា ស្នាមរបួសកើតទៅជាដំបៅក្នុងចិត្ត ហើយក៏បន្សល់ស្លាកស្នាម !!

" Jungkook...ចេញមកនិយាយគ្នា!! " Taehyung

" បើបងនៅតែមិនទាន់ឈប់ឆ្កួត កុំមកនិយាយរកខ្ញុំ! "

សៀវភៅកំណត់ហេតុស្នេហ៍ Iحيث تعيش القصص. اكتشف الآن