មនុស្សចុងក្រោយ : Epiosde 09 ( 2|2 )

201 32 2
                                    

- ខ្ញុំមិនអាចអោយគេរស់នៅតែម្នាក់ឯងបានទេ

<  Skip  >

 

Taehyung’s POV .

 
   ក្នុងរយះពេលមួយខែនេះខ្ញុំបានរៀនធ្វើអាហារជាលើកទីមួយក្នុងជីវិតហើយ កាលពីមុនទោះបីជាត្រូវទៅនៅបរទេសតែម្នាក់ឯងក៏សុខចិត្តទៅញ៉ាំអីនៅហាងដែរព្រោះមិនចង់រៀនធ្វើម្ហូប ។ តែពេលនេះមើលចុះ មិនចាំបាច់មានអ្នកណាមកបង្ខំឲ្យធ្វើនោះទេគឺខ្ញុំចង់ធ្វើដោយខ្លួនឯងតែម្ដង !!
ទម្រាំតែរៀនចេះធ្វើមួយមុខៗ វាមិនមែនស្រួលសម្រាប់ខ្ញុំនោះទេគឺធ្វើខុសមិនតិចជាង 5 ដងនោះទេ ប៉ុន្តែយ៉ាងណា៎ចុងក្រោយខ្ញុំក៏ចេះធ្វើបានច្រើនមុខដែរគ្រាន់សម្រាប់ធ្វើឲ្យ Jungkook ញ៉ាំ។

 
“ Jungkook....ខ្ញុំធ្វើស៊ុបដើម្បីបំប៉នឯង នេះឆាប់ញ៉ាំទៅទាន់នៅក្ដៅៗ បើសិនជាត្រជាក់វាច្បាស់ជាមិនឆ្ងាញ់ទៀតទេ “
ខ្ញុំលើកចានដាក់ស៊ុប រួមជាមួយនិងទឹកមួយកែវមកដាក់លើតុទល់មុខរបស់គេ សង្ឃឹមក្នុងចិត្តបានត្រឹម 50% ទេដែលគេព្រមញ៉ាំវា ។
ដោយសារតាំងតែពីដឹងថាគេមានកូន មកទល់ពេលនេះវាគឺមានរយះពេលជិតមួយខែហើយ ខ្ញុំតែងតែធ្វើនេះនោះឲ្យគេញ៉ាំរហូតប៉ុន្តែម្ហូប 20 មុខគេយល់ព្រមញ៉ាំតែ 10 មុខប៉ុណ្ណោះ !! ទោះបីបដិសេធច្រើន តែខ្ញុំក៏សប្បាយចិត្តដែលគេក៏បានញ៉ាំខ្លះមិនមែនអត់ទាល់តែសោះនោះទេ ហើយពេលនេះគេក៏មិនសូវសោះកក្រោះដាក់ខ្ញុំដូចមុនទេ ។

 
“ អ្នកណាចង់ញ៉ាំ?? “ Jungkook

 
“ ខ្ញុំគិតថាគួរតែញ៉ាំ...វាមានវីតាមីន និងជីជាតិច្រើនជំនួយដល់សុខភាព “

 
“ ខ្ញុំមានអាហារដែល Dongjun ធ្វើឲ្យហើយ មិនញ៉ាំរបស់លោកទេយកទៅវិញទៅ “
Jungkook រុញចានស៊ុបរបស់ខ្ញុំចេញ ហើយក៏ងាកទៅបន្តញ៉ាំអាហារដែល Dongjun ធ្វើឲ្យជំនួសវិញ ពេលខ្លះខ្ញុំក៏អន់ចិត្ត ហើយក៏ខឹងគុំវ៉ៃ Dongjun ច្រើនដងហើយដែរ ព្រោះឲ្យតែពេលគេយកអាហារមកឲ្យ Jungkook ញ៉ាំពេលនោះហើយដែលម្ហូបដែលខ្ញុំធ្វើវាក៏មិនត្រូវបាន Jungkook ញ៉ាំដូចគ្នា ។

 
“ Jungkook...ខ្ញុំមិនចង់បានអ្វីច្រើនទេ សូមត្រឹមឯងអាចផ្ដល់ឱកាសតែម្ដងទៀតឲ្យខ្ញុំបានកែខ្លួន មិនចាំបាច់ស្រឡាញ់ខ្ញុំដូចមុនក៏បាន គ្រាន់តែមិនធ្វើប្រងើយដាក់ខ្ញុំក៏គ្រប់គ្រាន់ហើយ “
ខ្ញុំពិតជាមិនអាចទ្រាំពេលគេធ្វើប្រងើយដាក់ ពេលខ្លះព្យាយាមនិយាយជាមួយតែក៏គ្មានការឆ្លើយតប ឯពេលខ្លះទៀតខំរៀបចំអាហារដើម្បីចាំញ៉ាំជាមួយគ្នាតែគេក៏មិនញ៉ាំហើយឡើងទៅគេងបាត់ ។
ខ្ញុំញញឹមដាក់គេ ប៉ុន្តែគេរក្សាមុខស្មើដាក់ខ្ញុំ  ខ្ញុំនៅម្នាក់ឯងក្រៀមក្រំឈរមើលគេកំពុងតែញញឹមសប្បាយជាមួយនឹង Dongjun....ខ្ញុំមានអារម្មណ៍ថាខ្លួនឯងហាក់គ្មានរូបរាងពិតប្រាកដសម្រាប់គេទាល់តែសោះ ។

សៀវភៅកំណត់ហេតុស្នេហ៍ IHikayelerin yaşadığı yer. Şimdi keşfedin