មនុស្សចុងក្រោយ : Episode 06 ( 1|2 )

148 32 3
                                    

🍀  Epiosde 06  🍀
- យល់ច្រឡំ

 
Rimi បាន Call មកខ្ញុំ ។
នាងចង់ជួបខ្ញុំ ក្នុងថ្ងៃនេះ....ហើយឥឡូវនេះខ្ញុំក៏កំពុងតែដើរតម្រង់ទៅរកតុមួយដែលនាងអង្គុយរង់ចាំ ។

“ Jungkookie...ខ្ញុំនឹកបងណាស់ “
Rimi ស្ទុះក្រោកពីកៅអី រត់មកហក់អោបខ្ញុំទាំងមិនទាន់ឲ្យតម្រុយ ក៏ធ្វើឲ្យបិះនឹងដួលផ្កាប់មុខទាំងពីរនាក់បងប្អូនទៅហើយ សំណាងដែលខ្ញុំចេះស្រវ៉ាដាក់ដៃម្ខាងទប់នឹងជញ្ជាំងទាន់និងម្ខាងទៀតស្ទុះអោបនាងជាប់ ។

“ នាងច្រម៉ក់ឯងនេះ អាយុច្រើនហើយនៅតែលេងសើចដូចកូនក្មេងទៀត!! យ៉ាប់មែន “

“ មកពីខ្ញុំនឹកបងពេក...បែកពីបងជាង ដប់ឆ្នាំហើយណា៎ មិនមែនតិចទេ “ Rimi

“ អឹម...ហើយមកវិញលើកនេះ មានគម្រោងចង់ធ្វើអ្វី មកដើរកម្សាន្ត? ឬមកធ្វើជំនួញ ? “
ពួកយើងចូលទៅអង្គុយនៅតុវិញ ដើម្បីឲ្យស្រួលក្នុងការនិយាយជជែកគ្នាហើយថ្ងៃនេះដែរនាងពិតជាញញឹមប្លែក គឺហាក់ដូចជាមានសេចក្ដីសុខខ្លាំងមានរឿងល្អៗចង់ប្រាប់ខ្ញុំ ។

“ មិនមែនទាំងពីរ....ខ្ញុំមកថត Pre-wedding ហើយរៀបការនៅទីនេះ “ Rimi

“ ពិតមែនឬ?? “
ខ្ញុំលឺហើយពិតជាភ្ញាក់ផ្អើកណាស់ ព្រោះជាងដប់ឆ្នាំមកនេះពួកយើងទំនាក់ទងជាមួយគ្នាជាប់រហូតប៉ុន្តែមិនដែលលឺនាងនិយាយបង្ហើបពីរឿងមានស្នេហាឬគូស្នេហ៍អ្វីឡើយ ។
ឬមួយក៏នាងរៀបការជាមួយ Taehyung??

“ ពួកយើងទាក់ទងគ្នាមកច្រើនឆ្នាំហើយ....តែខ្ញុំមិនបានប្រាប់បងទេ សូមទោសផង ព្រោះគិតថាចង់ធ្វើឲ្យភ្ញាក់ផ្អើកទើបដល់ពេលរៀបការ ក៏មកប្រាប់តែម្ដង បងកុំភ្លេចទៅចូលរួម “ Rimi

“ បងមិចនឹងអាចបាត់មុខបាន? ពិធីរៀបការប្អូនស្រីសំណព្វចិត្តរបស់បងទាំងមូល? “
ទោះបីជាខ្ញុំមានរឿងស្នេហាច្របូកច្របល់ដែលពាក់ព័ន្ធជាមួយនាង តែវាក៏មិនបានធ្វើឲ្យក្ដីស្រឡាញ់រវាងបងប្អូនពួកយើងបែកបាក់ឡើយ ។
ព្រោះ Taehyung ស្រឡ្ញាញ់នាងតែម្ខាងមករហូត ដូចដែលខ្ញុំស្រឡាញ់គេតែម្ខាងដូចគ្នា....ខ្ញុំអាចបែងចែកដាច់បាន ។

សៀវភៅកំណត់ហេតុស្នេហ៍ IDonde viven las historias. Descúbrelo ahora