ទីក្រុងម៉ាកាវគឺជាទីក្រុងធំមួយ ហើយក៏ល្បីថាមានកាសុីណូធំៗ. ជាច្រើនកន្លែងនៅទីនោះផងដែរ មិនត្រឹមតែប៉ុណ្ណោះគឺកន្លែងសង្គមងងឹត មានបងធំបងតូច បក្សពួកម៉ាហ្វៀមានអំណាចថែមទៀតផង ។
« វាគ្មានលុយសងយើង សំឡេសវាចោលទៅ » សម្លេងធំគ្រលក្នុងផ្ទៃងងឹត កំពុងតែអង្គុយគងទាក់ខ្លាក៏បន្លឺឡើង យ៉ាងត្រជាក់ស្រឹបទៅកាន់មនុស្សរបស់ខ្លួន ។
« អត់ទេលោកម្ចាស់ កុំសម្លាប់ខ្ញុំអី ខ្ញុំសូមអង្វរ ទុកពេលអោយខ្ញុំបន្តិចទៅ ខ្ញុំនឹងរកលុយមកសងលោកម្ចាស់ហើយ » បុរសរាងចំណាស់ម្នាក់ លើកដៃទាំងគូផ្កួបចូលគ្នា សំពះអង្វរ សុំពេលវេលាសម្រាប់ខ្លួនព្រោះគាត់ពិតជាមិនចង់ស្លាប់ពិតមែន ។
« យើងធ្លាប់ទុកឱកាសអោយឯងម្ដងរួចមកហើយ ប៉ុន្តែឯងខ្ជះខ្ជាយវាដោយខ្លួនឯង »
« អត់ទេលោកម្ចាស់ លោកម្ចាស់ទុកពេលអោយខ្ញុំម្ដងទៀតទៅខ្ញុំសូមអង្វរ » លោកគីមខំវារទាំងត្រដាបត្រដួសមកកាន់តែជិតជើងរបស់លោកម្ចាស់ម៉ាហ្វៀវ័យក្មេងកំណាច លើកដៃអោបជើងនាយផង សំពះសូមអង្វរផង ព្រោះតែគាត់ចង់អោយនាយទុកឱកាសអោយគាត់ម្ដងទៀត ។
« ពួកឯង! យកវាទៅសម្លាប់ចោលទៅ »
« អត់ទេលោកម្ចាស់ កុំអី លោកម្ចាស់កុំសម្លាប់ខ្ញុំអី ខ្ញុំនៅមានកូនប្រពន្ធខ្ញុំត្រូវមើលថែ » លោកគីមប្រកែកយ៉ាងតតាត់ក្រវីក្បាលយ៉ាងញាប់ស្អេក ។
« កូនហ្ហេស៎?? » ម៉ាហ្វៀរូបសង្ហារគ្រាន់តែឮលោកគីមនិយាយរឿងកូនបែបនេះ នាយក៏ចាប់អារម្មណ៍ ញញឹមចុងមាត់យ៉ាងលាក់គំនួច ។
[ SKIP ]
« ហាឡូប៉ា » បបូរមាត់ស្ដើង ចាប់ផ្ដើមកម្រើកបញ្ចេញជាប្រយោគក្រោយពេលទូរស័ព្ទជាប់នឹងត្រចៀក ។
( ថេយ៍ តើថេយ៍អាចមកជួបប៉ានៅសណ្ឋានគារ XXX បានទេ?? )
« ប៉ានៅទីនោះធ្វើអី?? »
( ប៉ាមកពិធីជប់លៀងមិត្តចាស់ មិត្តចាស់របស់ប៉ាចង់ជួបកូន តើថេយ៍អាចមកបានទេ )
« បន្តិចទៀតខ្ញុំទៅដល់ហើយ ប៉ា » ថេយ៉ុងនិយាយចប់ក៏ចុចបិទទូរស័ព្ទ ។