៚ ក្រឹប ៚
ថេយ៉ុងចុះពីឡាន តាក់សុី ដើរទាំងស្រវឹងស្រាចូលទៅខាងក្នុងផ្ទះទាំងត្រដាបត្រដួស ។ គេនៅផ្ទះតែម្នាក់ឯងប៉ុណ្ណោះ ព្រោះអ្នកជាម្ដាយឈឺត្រូវសម្រាកនៅមន្ទីរពេទ្យ ។
« ថ្មើរនេះហើយប៉ាថេយ៍នៅមិនទាន់មកមើលម៉ាក់ទៀតហ្ហេស៎?? » សម្លេងស្អកៗ. រាងបង្អូសបានបន្លឺឡើងខណៈដែលថេយ៉ុង ជាកូនកំពុងតែអង្គុយចិតផ្លែឈើក្បែរនោះសម្រាប់នាង ។
« .. » ថេយ៍ក៏មិនដឹងត្រូវដោះសារជាមួយអ្នកស្រីគីមយ៉ាងណា៎នោះទេ ។
« ថេយ៍ Call ទៅប៉ាបានទេ?? »
« បាទ៎ » ចប់សម្ដីថេយ៍ងើបចេញពីកៅអី ទាញទូរស័ព្ទចេញពីកាបូប ចង់ដឹងណាស់ថាពេលគេ Call ចូល អ្នកណា៎ទទួលនោះ ។
« ហាឡូ »
( ចង់យ៉ាងម៉េច?? Call មកមានការអី?? ) សម្លេងរបស់ម៉ាហ្វៀចនបានបន្លឺឡើង ។
« តើខ្ញុំអាចនិយាយទូរស័ព្ទជាមួយប៉ាខ្ញុំបន្តិចបានទេ?? »
( មិនបាន ) ចម្លើយពីរម៉ាត់របស់អ្នកម្ខាងធ្វើអោយថេយ៉ុងតឹងទ្រូងស្ទើរបែកទៅហើយ ។
« តែបន្តិចបានទេលោក ទុកថាខ្ញុំសុំទៅចុះ »
( ហ៊ានជំទាស់ចិត្តយើង ប្រយ័ត្នលែងបានឃើញមុខវាទៅ )
« បើអញ្ចឹងមិនអីទេ ខ្ញុំបិទទូរស័ព្ទហើយ »
« ថេយ៍យ៉ាងម៉េចហើយ?? ប៉ាថេយ៍ថាយ៉ាងម៉េច?? មកដល់ម៉ោងប៉ុន្មាន?? » គ្រាន់តែថេយ៍ដាក់ទូរស័ព្ទចុះភ្លាម អ្នកស្រីគីមសួរភ្លែត ។
« គឺទូរស័ព្ទប៉ាខូចបាត់ហើយ ពេលខ្ញុំ Call ទៅអម្បាញ់មិញ អ្នកជួសជុលទូរស័ព្ទទទួលជំនួសទេ ម៉ាក់សម្រាន្តសិនចុះ ពេលប៉ាមកចាំខ្ញុំដាស់ម៉ាក់វិញ »
« ហ្ហឹម.. » អ្នកស្រីគីមក៏ព្រមបិទភ្នែក ។ ទឹកមុខកង្វល់របស់នាយតូចបង្ហាញលើផ្ទៃមុខ ព្រោះតែមិនដឹងថាពេលណា៎ប្រុសម្នាក់នោះដោះលែងប៉ារបស់គេអោយមកវិញនោះទេ ។
( ម៉ោង 9 មកជួបយើង ) ភ្លាមៗ. សារក៏លោតលើអេក្រង់ទូរស័ព្ទហើយម្នាក់នោះគ្មាននរណា៎ក្រៅពីម្ចាស់បំណុលប៉ារបស់គេនោះទេ ។ ថេយ៉ុងដើរចេញទៅខាងក្រៅលបៗ. ព្រោះមិនចង់អោយនាងភ្ញាក់ ។