« ហេតុអីលោកធ្វើបាប Taehyung ដល់ថ្នាក់នេះ លោកគ្មានភាពជាមនុស្សទេមែនទេ?! » កំលោះមេធាវី សម្លឹងមើលនាយតូចដោយស្រកែភ្នែកជាមួយនឹងភាពឈឺចាប់ ខ្លោចចិត្ត ខណៈពេលស្លាកស្លាមដែលម៉ាហ្វៀឈាមត្រជាក់ គ្មានអារម្មណ៍ចេះអាណិតស្រឡាញ់នរណាជាន់ឈ្លី ជាំក្រហមក្រម៉ៅ ពាក់អាវសឺមីរលុងឆ្លុះឃើញភាពស្គមស្គាំងរបស់គេ ហាក់ដូចជាត្រូវទណ្ឌកម្មបង្អត់បាយរាប់រយខែមកអ៊ីចឹង ។
« រឿងរបស់យើងនិងគេលោកគ្មានទាក់ទងទេ ឆាប់ចេញពីទីនេះទៅ ទីនេះមិនសាកសមនឹងលោកទេ » សម្ដីគេធម្មតាៗ ជាមនុស្សគ្មានអារម្មណ៍ដូចការស្មានមិនខុសទេ តែក្រសែភ្នែករបស់គេប្រៀបដូចជាអណ្ដាតភ្លើងក្ដៅងំដែលកំពុងតែឆាបឆេះ ចង់តែទាញកាំភ្លើងមករាកៃមិនស្ទាក់ស្ទើរឡើយ ។
________________
« ខ្ញុំអរគុណលោកហើយ តែលើកក្រោយកុំធ្វើបែបនេះដើម្បីខ្ញុំអី វាមិនសាកសមទេ ទីនោះគ្រោះថ្នាក់ណាស់ សុទ្ធតែមនុស្សអាក្រក់ ពួកគេយកជីវិតមនុស្សមកលេងសើច មនុស្សទាំងនោះអាចស្លាប់នៅពេលណាក៏បានដែរ ឱ្យតែប្រុសម្នាក់នោះបញ្ជា »
« Taehyung គិតថាខ្ញុំខ្លាចគេមែនទេ?? មិនអាចទៅរួចទេ ទោះខ្ញុំមិនមែនជាមេធាវី ក៏ខ្ញុំមិនខ្លាចនឹងជួយ Taehyung ពីគេដែរ »
« ហេតុអី? »
« ព្រោះខ្ញុំស្រឡាញ់ Taehyung »
« ពិតមែនឬ? »
« មែនហើយ បងស្រឡាញ់អូន Taehyung ស្រឡាញ់មកយូរហើយ ស្រឡាញ់តាំងពីបងបានជួបអូនដំបូងមកម្លេះណា »
« កាលនៅសាលាច្បាប់នោះមែនទេ? » នាយតូចសួរបែបមិនអស់ចិត្ត វាដូចជាយូរពេកហើយ នាយកុហកគេទេឬ? ។
« បាទ ពេលនោះអូនធ្វើឱ្យជ្រុះប៊ិច បងក៏រើសឱ្យ ហើយពេលបងឃើញមុខរបស់អូនភ្លាម បងក៏ស្រឡាញ់អូនភ្លែត »
« ដូចជាលឿនពេកហើយ ពាក្យស្រឡាញ់មិនមែនឆាប់យ៉ាងនេះទេ »
___________________
ប្រាវ !!!
« អ្ហាយ!! »
« នេះបើយើងទៅមិនទាន់ ឯងប្រហែលជាបានដេកជាមួយវាហើយ!! »
« មែនហើយ!! វាយ៉ាងម៉េច?! ខ្លួនប្រាណខ្ញុំ ខ្ញុំចង់ដេកជាមួយនរណាក៏បាន ជារឿងរបស់ខ្ញុំទេ!! »
« ចង់ដេកជាមួយប្រុសប៉ុន្មាននាក់? »
« បើគេចង់គេងជាមួយខ្ញុំ ខ្ញុំក៏កំដរគេ ចឹងហើយមិនប្រាកដទេថាប្រុសប៉ុន្មាននាក់នោះ!! »
« គួរឱ្យខ្ពើម!! »
« លោកទេដែលគួរឱ្យខ្ពើមនោះ!! ខ្ញុំធំហើយ ចេះគិតជាងលោកឆ្ងាយណាស់! ខ្ញុំដេកជាមួយ Kevin ព្រោះគេស្រឡាញ់ខ្ញុំ គេទទួលខុសត្រូវលើខ្ញុំ ទោះលោកចង់ជាន់ឈ្លីខ្ញុំកម្រិតណា ក៏គេនៅតែជ្រើសយកខ្ញុំដែរ!! »
« ទទួលខុសត្រូវហ្ហេស? ទទួលខុសត្រូវយ៉ាងម៉េច?! »
« លោកប៉ាខ្ញុំក៏ដឹងថាគេស្រឡាញ់ខ្ញុំដែរ ចឹងហើយពួកយើងនឹងរៀបការចុះអេតាស៊ីវិលជាមួយគ្នា ចំណែកឯលោកនៅបន្តធ្វើជាមនុស្សមិនច្បាស់លាស់ គ្មានគោលដៅម្នាក់ឯងទៅ គ្មាននរណាគេនៅខាងលោកទេ!!! »
________________
<< អ្នកទាំងពីរបានព្រមព្រៀងចុះអេតាស៊ីវិលជាមួយគ្នារួចរាល់ហើយ ចាប់ពីពេលនេះទៅអ្នកទាំងពីរជាគូប្ដីប្រពន្ធស្របច្បាប់ហើយ >>
« ពួកគេចុះអេតាស៊ីវិលជាមួយគ្នារួចហើយ យើងទៅក្បែរគេមានន័យអីទៀត?? »
________________
-♥︎ ♥︎ ♥︎ JEN - JASMINE ♥︎ ♥︎ ♥︎-
-♥︎ ♥︎ ♥︎ E. MAREROTHA ♥︎ ♥︎ ♥︎-
-♥︎ ♥︎ ♥︎ IZZYJANE STUFF♥︎ ♥︎ ♥︎-
-♥︎ ♥︎ ♥︎ 03/11/2023♥︎ ♥︎ ♥︎-