ជីប ជីប
ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ជាមួយនឹឹងផ្ទៃមេឃពណ៌ខៀវចែងចាំងនឹងពន្លឺព្រះអាទិត្យដែលរះបន្តិចម្ដងៗ រីអាក្រោកពីគេងដោយសារតែសំឡេងចាបយំ គោះកញ្ចក់នៅខាងក្រៅ ហើយក៏ចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន ។
« ហាឡូបងថេយ៉ុង បងញុំាអាហារពេលព្រឹកហើយនៅ? »
( ហាឡូអ្នកនាង ខ្ញុំមិនទាន់ញុំាអាហារពេលព្រឹកទេ តើអ្នកនាងមានការអ្វីមែនទេ? បើអ្នកនាងមិនទាន់ញុំាចាំខ្ញុំកម្មង់ឱ្យ )
« អត់ទេ ខ្ញុំ Call ទៅបង មិនមែនបានន័យបែបហ្នឹងឡើយ »
( បើអ៊ីចឹងអ្នកនាងមានរឿងអ្វីឱ្យខ្ញុំជួយមែនទេ? ប្រាប់មកខ្ញុំនឹងជួយអ្នកនាង )
« ចាស បងថេយ៉ុងមក Apartment មក ខ្ញុំចាំញុំាអាហារពេលព្រឹកជាមួយបង »
( អរ បាទ ខ្ញុំនឹងទៅដល់បន្តិចទៀតនេះ ) និយាយចប់នាយតូចក៏ចុចទូរស័ព្ទបិទ ហើយដើរមកក្នុងបន្ទប់របស់លោកប៉ា ។
« មិននឹកស្មានថាឆាប់ជាលឿនបែបនេះទេ ក៏ប៉ុន្តែខ្ញុំមិនអនុញ្ញាតឱ្យលោកគីមប្រញាប់ដើរពេកឡើយ »
« ចឹងត្រូវរង់ចាំយូរប៉ុណ្ណាទៀតលោកគ្រូពេទ្យ »
« សប្ដាហ៍ក្រោយ »
« បាទ »
« បើអស់កិច្ចការហើយ ខ្ញុំសុំត្រឡប់ទៅវិញហើយ »
« ចាំខ្ញុំជូនដំណើរ »
បន្ទាប់ពីជូនដំណើរលោកគ្រូពេទ្យរួច នាយតូចក៏ចូលមកក្នុងបន្ទប់លោកប៉ាវិញ ។
« លោកប៉ាបានធូរច្រើនហើយ តើលោកប៉ានៅឈឺដែរទេ? » ត្បិតតែគ្រូពេទ្យថាប៉ាគេមិនគួរឱ្យបារម្ភអ្វី តែទឹកចិត្តជាកូននៅតែមិនអស់ចិត្ត នៅតែបារម្ភ ប៉ាគេមិនមែនជាក្មេងដែលពេញកម្លាំងអ្វីនោះទេ ត្រូវប្រុសម្នាក់នោះធ្វើបាបដូចជាក្មេង គេពិបាកទទួលយកណាស់ ចាំមើលពេលគេជួបប្រុសម្នាក់នោះគេនឹងរករឿងឱ្យដល់ទីបញ្ចប់ហើយ ។
« ប៉ាមកនឈឺទេថេយ៍ កូនកុំបារម្ភអី ប៉ាបានដឹងរឿងអស់ហើយ ថេយ៍គួរតែបារម្ភពីខ្លួនឯង កូនមិនគួរណាមកដឹងឮរឿងអស់នេះសោះ ប៉ាសុំទោស »