« អោយថេយ៍សូមទោស៎ដែលមិនបានមករកប៉ា » ថេយ៍ប្រលែងចេញពីការអោប និយាយទៅរកលោកគីម ទាំងទឹកភ្នែក មិនមែនគេមិនចង់មករកប៉ារបស់គេភ្លាមៗ. នោះទេ ប៉ុន្តែមកពីគេមិនដឹងថាពួកគេយកប៉ារបស់ខ្លួនទៅទីណា៎ ។ លោកគីមយល់ការណ៍ខំប្រឹងញញឹម ស៊កដៃអង្អែលសក់របស់ថេយ៉ុងតិចៗ. ។
<< មន្ទីរពេទ្យ >>
« ស្ថានភាពជើងរបស់លោកម្ចាស់មិនសូវជារឹងមាំប៉ុន្មានទេ ដូច្នេះហើយអ្នកប្រុសគួរតែអោយលោកម្ចាស់សម្រាកនៅរទេះរុញមួយរយៈសិន រហូតដល់ 2 សប្តាហ៍មកពិនិត្យម្ដងទៀត ទើបក្រុមគ្រូពេទ្យអាចដឹងថាលោកម្ចាស់អាចដើរដោយគ្មានរទេះរុញទៀតឬក៏អត់ » លោកគ្រូពេទ្យ បន្ទាប់ពីមើលមុខរបួសប៉ារបស់រាងតូច គាត់ក៏បែរមកតបតអាការៈជើងរបស់លោកគីមអោយថេយ៉ុងបានដឹង ស្របពេលដែលគិលានុបដ្ឋាយិកាស្រស់ស្អាតម្នាក់រុញរទេះមកដល់ ។
« អរគុណហើយលោកគ្រូពេទ្យ » គ្រូពេទ្យញញឹមតបតហើយក៏ដើរចេញទៅខាងក្រៅ ថេយ៉ុងក៏ទាញរទេះរុញមកកាន់តែជិតនឹងគ្រែដែលលោកគីមអង្គុយដើម្បីអោយគាត់ងាយស្រួលក្នុងការងើបទៅអង្គុយលើនោះម្ដង ។
« ប៉ាបានធូរខ្លះទេ?? » ថេយ៍បន្ទាបជង្គង់ សួរលោកគីម ស្របនឹងដៃទាំងគូលូកទៅច្របាច់ជើង សម្រួលសរសៃអោយគាត់ថ្នមៗ. ។
« ប៉ាលែងអីហើយ ថេយ៍មិនបាច់បារម្ភទេ ពួកយើងនាំគ្នាទៅមើលម៉ាក់ថេយ៍ទៅ » ថេយ៉ុងញញឹម ប្ដូរពីការសម្រួលសរសៃរុញរទេះលោកគីមចេញពីបន្ទប់សម្ដៅទៅរកបន្ទប់អ្នកស្រីគីម ។
<< រីង រីង >> ដោយសារមិនចង់អោយអ្នកស្រីគីមភ្ញាក់ពីសម្រាន្តឃើញលោកគីមក្នុងសភាពបែបនេះ ឪពុកនិងកូនក៏សម្រេចចិត្តឈរមើលអ្នកស្រីគីមសម្រាន្តពីខាងក្រៅ ប៉ុន្តែបានមួយស្របក់សម្លេងរោទិ៍ទូរស័ព្ទរបស់ថេយ៍ក៏លាន់ឡើង ទើបបង្ខំអោយគេដកវាយកមកមើល ។
« ឆាប់ទទួលទៅកុំអោយខកខាន » ដោយឃើញទឹកមុខរបស់ថេយ៉ុងហាក់ដូចជារារែកអ្វីមួយ លោកគីមក៏រហ័សបន្តឿន ។
« បាទ៎ប៉ា » ថេយ៉ុងក៏ដើរឆ្ងាយបន្តិចដើម្បីទទួលទូរស័ព្ទនាយម៉ាហ្វៀកំណាចម្នាក់នោះ ។