Mafia Jeon (9)

497 26 1
                                    

« ថ្ងៃនេះថេយ៉ុងមិនទៅបង្រៀនទេឬ?? »

« អត់ទេ ខ្ញុំឈប់ធ្វើហើយ »

« ហេតុអី?? » កំលោះមេធាវីពិតជាភ្ញាក់ផ្អើលនឹងចម្លើយមួយនេះណាស់ ទើបទាញនាយតូចឱ្យមកប្រឈមមុខនឹងនាយ ។

« ព្រោះរឿងអាស្រូវគ្រួសារខ្ញុំជំពាក់លុយគេ »

« ហ្ហាស?? ជំពាក់លុយគេ? ម៉េចក៏ខ្ញុំមិនដឹងសោះចឹង?? ហេតុអីថេយ៉ុងមិនប្រាប់ខ្ញុំផង?? » ឃេវីនសួរនាំទាំងស្លាស្លន់ គេមិនយល់ទេហេតុអីទៅមានរឿងនេះកើតឡើង ជំពាក់ ជំពាក់ប៉ុន្មានបានជាដល់ថ្នាក់ជារឿងអាស្រូវ ឈប់ពីកន្លែងធ្វើការបែបនេះនោះ?? ។

« រឿងនេះខ្ញុំទើបតែដឹងទេ ជំនួញលោកប៉ាក្ស័យធន អ្នកម៉ាក់ឈឺ ទើបលោកប៉ាក៏ទៅលេងល្បែង គិតថាលេងដើម្បីកាត់ស្រ្តេស តែមិនដឹងហេតុអី ជំពាក់លុយគេឡើង 800 លានដុល្លារ »

« 800 លានដុល្លារ?? ច្រើនណាស់! ថេយ៉ុងរកលុយច្រើនបែបនេះមកពីណា?? »

« ហ៊ឹម... ពិបាកណាស់ តែមិនដឹងធ្វើយ៉ាងម៉េចទេ រឿងនេះមិនអាចបន្ទោសលោកប៉ាបានទេ មកពីពួកអស់ទាំងនោះ បើកបងល្បែងខុសច្បាប់ ពួកបងតូចបងធំ គ្មានញញើតច្បាប់ប្រទេសសោះឡើយ » គេ Search អ៊ីនធឺណេតយប់មិញ ចន ជុងហ្គុកនោះជាពួកម៉ាហ្វៀ បើក Casino មាន Club ច្រើនណាស់ ជំនួញគេមិនធម្មតាទេ សូម្បីតែប៉ូលិសក៏ស្គាល់គេដែរ ។

« ថេយ៉ុងចង់បានន័យថា អ្នកដែលប៉ាថេយ៉ុងជំពាក់លុយជាអ្នកដែលថេយ៉ុងប្ដឹងនោះមែនទេ?? »

« ទោះបីដឹងហើយក៏មិនបានអ្វីមកវិញដែរ ខ្ញុំដកពាក្យនោះចេញហើយ ខ្ញុំមិនចង់ឱ្យលោកមកពាក់ព័ន្ធទេ »

« តែខ្ញុំបារម្ភពីថេយ៉ុងណាស់ ហើយលុយនោះមិនដឹងពេលណាសងអស់ទេ »

« ចាំខ្ញុំជាអ្នកដោះស្រាយ លោកកុំមកពាក់ព័ន្ធអី បបរជិតឆ្អិនហើយ លោកទៅអង្គុយវិញចុះ »

« បាទ » ដោយមិនចង់ឱ្យនាយតូចកាន់តែពិបាកចិត្ត នាយក៏មិនរំលឹកវាបន្តអ្វីដែរ ទើបដើរទៅរកតុអាហារវិញ ។

ថេយ៉ុងបាននៅផ្ទះរបស់ឃេវីនសឹងតែពេញមួយថ្ងៃ តែពួកគេមិនបានធ្វើអ្វីជ្រុលជ្រួសជាមួយគ្នាឡើយ ជាពិសេសថេយ៉ុង គេមិនដែលគិតអ្វីលើនាយលើសពីអ្នកធ្លាប់រៀនជាមួយគ្នាឡើយ គេពូកែគេង ញុំាហើយក៏គេង ចំណែកឯមេធាវីក៏រវល់ ធ្វើការមិនធម្មតាដែរ ។

You've reached the end of published parts.

⏰ Last updated: Mar 10 ⏰

Add this story to your Library to get notified about new parts!

♣︎ Mafia Jeon ♣︎Where stories live. Discover now