Mafia Jeon ( 3 )

1.2K 123 20
                                    

« ប៉ា ហ្ហឹកៗ. » ថេយ៉ុងប្រញាប់ប្រញាល់បន្ទាបជង្គង់ សម្លឹងទៅមើលឈាមក្រហមឆ្អៅដែលហូរពីជើងរបស់លោកគីមទាំងស្រក់ទឹកភ្នែកមកតក់ៗ. ។

<< រីង រីង >> សម្លេងទូរស័ព្ទរបស់ថេយ៉ុងក៏ស្រាប់តែបន្លឺឡើង ទើបរហ័សដកចេញមកមើល ។

« ហ្ហឹកៗ. អោយទូរស័ព្ទមកខ្ញុំវិញ » នាយម៉ាហ្វៀបានឱកាសក៏អោនទៅកញ្ឆក់ទូរស័ព្ទនោះយ៉ាងរហ័ស ថេយ៉ុងខំយំទារទូរស័ព្ទនោះវិញក៏វានៅតែមិនបានផលដដែល ។

« បើចង់បានទូរស័ព្ទត្រូវតែដោះដូរ »

« ដោះដូរ?? ឆាប់និយាយមក »

« គ្រាប់កាំភ្លើងត្រូវជើងម្ខាងទៀតរបស់វា »

« ហ្ហឹកៗ. ទូរស័ព្ទនោះខ្ញុំលែងត្រូវការវាហើយ »

<< មន្ទីរពេទ្យ >>

« សាច់ញាតិមិនលើកទូរស័ព្ទទេ ចាស៎ » បុគ្គលិកពេទ្យស្រីម្នាក់ដាក់ទូរស័ព្ទចុះ រួចទើបងើយមុខមកនិយាយប្រាប់អ្នកស្រីគីម ។

« ប្រហែលជាថេយ៍រវល់ហើយ មិនអីទេ អរគុណហើយអ្នកគ្រូពេទ្យ » អ្នកស្រីគីមដើរត្រឡប់ទៅបន្ទប់សម្រករបស់នាងវិញ ដើម្បីរងចាំការវិលមកវិញរបស់ថេយ៉ុង ។

« ហ្ហឹកៗ. ខ្ញុំសូមអង្វរ លោកដោះលែងប៉ាខ្ញុំទៅ » គេមិនអាចទ្រាំមើលប៉ារបស់គេ ក្នុងសភាពជិតស្លាប់បែបនេះទេ លុយ 800 លានដុល្លារដែលប៉ាគេជំពាក់ វាច្រើនខ្លាំងណាស់មែនទេ ដែលហ៊ានអោយប្រុសម្នាក់ធ្វើបាបប៉ាគេដល់ថ្នាក់នេះ??! ។

លោកគីម ត្រូវនាយម៉ាហ្វៀកំណាច បង្អត់អាហារតាំងពីយប់ម្សិលមិញ នៅក្នុងបន្ទប់ក្រោមដីក៏ត្រូវកូនចៅនាយវាយ មកដល់ខាងក្រៅក៏ត្រូវនាយយាកាំភ្លើងត្រង់ជើងម្ខាងថែមទៀត ពេលនេះគាត់បានត្រឹមតែគេងសន្លប់ក្នុងរង្វង់ដៃថេយ៉ុងតែប៉ុណ្ណោះ ។

« ចង់អោយយើងដោះលែងកូនបំណុល?? រួចចុះអ្នកណាសងបំណុលយើង?? »

« ហ្ហឹកៗ. ខ្ញុំជាអ្នកសង »

« ឆាប់យកវាទៅចោលទៅ »

« បាទចៅហ្វាយ »

« ហ្ហឹកៗ. ពួកលោកមិនសម្លាប់ប៉ារបស់ខ្ញុំទេត្រូវទេ?? » ថេយ៉ុងសួរទៅជុងហ្គុក គេមិនប្រាកដទេថាប៉ារបស់គេអាចចេញផុតពីមនុស្សកំណាចអស់ទាំងនោះទេ ។

♣︎ Mafia Jeon ♣︎Where stories live. Discover now