- Ding Dong -
« ចាំខ្ញុំទៅបើក » បញ្ចប់សម្ដីនាយតូចក៏ក្រោកដើរទៅរកច្រកទ្វារ សម្លឹងឃើញឃ្យូស៊ុកពីខាងក្រៅបែបនេះ ក៏ចងចិញ្ចើមមិនយល់មួយរំពេច មិនដឹងជាគេត្រូវមានរឿងអីទេ ហេតុអីមិន Call មក មកដល់ Apartment បែបនេះដូចជាជ្រុលពេកហើយ ព្រោះវារំខានឯកជនភាព ។
រីងៗ រីង ៚ ដោយសារតែមិនឃើញថេយ៉ុងបើកទ្វាឱ្យ លោកម៉ាហ្វៀឈាមត្រជាក់ក៏ទាញទូរស័ព្ទចេញពីហោប៉ៅជាមួយនឹងទឹកមុខមាំដើម្បី Call ទៅរកនាយតូច ។
( ឆាប់បើកទ្វាឱ្យយើង )
« រឿងអីខ្ញុំត្រូវបើកឱ្យលោក? លោកមករកខ្ញុំដល់ផ្ទះរបស់ខ្ញុំ មិនគិតថារំខានទេឬ?? » កោតតែមានមនុស្សឆ្កួតបែបនេះចឹងកើត មករករឿងគេទាំងព្រឹឹកហើយបង្ខំឱ្យគេបើកទ្វារឱ្យទៀត បានគេមិនប្ដឹងប៉ូលិសទុកថាសំណាាងហើយ ។
( រំខានហ្ហេស? ឯងជម្រិតប្អូនស្រីយើង ឯងគិតថានឹងខ្លួនមែនទេ??! ) ជុងហ្គុកនិយាយដោយកំហឹងនឹងគែមមាត់ដែលបានបែកចេញឈាមព្រោះតែវាយគ្នាជាមួយប្រុសស្នេហ៍មិនដកដៃរៀងៗខ្លួន ក្ដៅក្រហាយណាស់ហហៅប្រុសមកវាយដល់កន្លែងហើយ មកជម្រិតប្អូនរបស់នាយទៀត មិនដឹងជានិយាយពន្យុះអ្វីខ្លះទេ បានជាលែងចង់ជួបមុខនាយជាបងប្រុសបែបនេះនោះ ។
« ខ្ញុំមិនធ្វើទង្វើថោកទាបដដដូចជាលោកទេ ជាបងប្អូនតែមិនចេះមើលថែគ្នា ជាកំហុសរបស់លោកទេ »
( ឆាប់បើកទ្វារទៅឯងនឹងដឹងថាយើងធ្វើទង្វើថោកទាបអ្វីខ្លះ ) សុខៗមានគេថាឱ្យបែបនេះ ជាមនុស្សតែមួយទៀត នាយនឹងខាំគេមិនលែងឡើយ ។
« ទីនេះជាផ្ទះខ្ញុំ បើខ្ញុំមិនបើក លោកកុំសង្ឃឹមថាបានចូល » និយាយដោយមិនខ្លាចរអារួច នាយតូចក៏ទម្លាក់ទូរស័ព្ទចុះ សឹមដើរទៅរកតុអាហារវិញ ។
« មិញនរណាគេបងថេយ៉ុង?? ម៉េចក៏បងមិនហៅគេចូលមក?? »
« អរគ្មានអីទេ អ្នកដឹកអាហារច្រឡំអាស័យដ្ឋានប៉ុណ្ណោះ »
« ចាស »
គ្រាំង ៚ អង្គុយមិនទាន់បានក្ដៅសាច់ស្រួលបួលផង សំឡេងមួយទំហឹងក៏បានបន្លឺឡើងហាក់ដូចជាស្នាដៃរបស់មនុស្សយ៉ាងអ៊ីចឹង ។