•|យ៉ាង ជុងវ៉ុន|•

119 17 6
                                    

Ep.3

5 ខែបានកន្លងផុតទៅ

"អូ..."
នេះហើយជាអ្វីដែលម៉ាក់និយាយ, ស្របពេលដែលគាត់ដាក់ម្រាមដៃទៅលើមាត់បង្អួចដែលមានសុទ្ធតែដីមិនទាន់បោស។ "ម៉ាក់គិតថាវា...."

"វាត្រូវការ ការសម្អាតច្រើនកូនដឹង" ខ្ញុំនិយាយកាត់ម៉ាក់រួចក៏ ចង្អុលទៅបង្អួចដែលនៅពីក្រោយគាត់។ "ប៉ុន្តែម៉ាក់មើលទៅមុខហាងទៅ។ វាមានភាពសក្តានុពលដែលតើស"

ម៉ាក់ក៏ងាកទៅតាមដៃរបស់ខ្ញុំ, គាត់ងក់ក្បាលតិចៗ ដោយមិននិយាយអ្វីទាំងអស់។ ដោយអត់ទ្រាំមិន បានខ្ញុំក៏និយាយឡើង

"ម៉ាក់ គិតថាវាជាគំនិតដ៏ឆ្កួតឡប់មួយមែនទេ?"

លឺខ្ញុំសួរបែបនេះ គាត់ក៏ក្រវីដៃមកកាន់ខ្ញុំ។

"អ្វីទាំងអស់គឺអាស្រ័យទៅលើ លិទ្ធផលរបស់វានៅថ្ងៃក្រោយឯណោះ ជេគ, បើសិនជា អ្វីគ្រប់យ៉ាងទៅមុខយ៉ាងរលូន ហើយហាងផ្ការបស់កូនទទួលបានភាពជោគជ័យ ល្បីល្បាញទៅថ្ងៃមុខនោះ។ មនុស្សគ្រប់គ្នានឹងនិយាយថា ជំនួញរបស់កូនគឺជាជំនួញដ៏ ក្លាហាន, ឆ្លាត និង រឹងមាំ។ តែបើសិនជាថ្ងៃមុខ អ្វីៗមិនដូចការគិតហើយហាងផ្ការបស់កូនមិនទទួលបានជោគជ័យនោះ...."

"នោះមនុស្សគ្រប់គ្នានឹងគិតថា វាគឺជាការគិតដ៏ល្ងង់បំផុតចំពោះមុខជំនួញមួយនេះ មែនទេ?" ខ្ញុំនិយាយឡើង

គាត់ញាក់ស្មាបន្តិច ទើបនិយាយត "ម៉ាក់មិចនឹងដឹងទៅ កូនពូកែខាងជំនួញកូនគួរតែដឹង"
និយាយរួចគាត់ក៏ងើបឈរនឹងសម្លឹងមើលជុំវិញបន្ទប់។ "សង្ឃឹមថាគ្រប់យ៉ាង នឹងទៅមុខរលូនចុះណា ជេគគី"

ខ្ញុំញញឹមឡើង, បាទម៉ាក់កូនសន្យានឹងធ្វើវាឱ្យបាន។ "ហឹម......កូនគួរណាស់តែសួរម៉ាក់មុន, មិនគួរលួចទិញស្ងាត់ៗចឹងសោះ"

"កូនធំហើយ, វាជាសិទ្ធិរបស់កូន" ម៉ាក់និយាយឡើង, តែខ្ញុំមើលដឹងថាម៉ាក់កំពុងខកចិត្តព្រោះចាប់តាំងពីខ្ញុំធំ ដឹងក្ដីមកខ្ញុំក៏ចាប់ផ្ដើមឃ្លាតឆ្ងាយពីគាត់ដូចគ្នា។ វាមានរយៈពេល 5 ខែមកហើយដែលប៉ាបានស្លាប់ទៅ, ហើយទោះបីជាគាត់មិនដែលធ្វើឱ្យម៉ាក់សប្បាយចិត្តក៏ដោយ ក៏វាមានអារម្មណ៍ថាចម្លែកដែលគាត់ត្រូវរស់នៅតែម្នាក់ឯងបែបនេះ។ ម៉ាក់បានក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសមួយនៅទីនេះ, ដូច្នេះគាត់មិនបានរើមកនៅជាមួយខ្ញុំតែម្ដងនោះទេ គឺគាត់ត្រូវទៅទិញផ្ទះតូចមួយនៅឯងជាយក្រុងឯណោះព្រោះវាជិតសាលារបស់គាត់។

JUST A LITTLE BIT [희승X성훈X자크]Wo Geschichten leben. Entdecke jetzt