Last ep
"សួស្តី!ខ្ញុំឈ្មោះ Jake Sim ត្រូវជាកូនប្រុសតែម្នាក់របស់ Willem Sim។ ជាដំបូងខ្ញុំសុំថ្លែងអំណរគុណអ្នកទាំងអស់គ្នាដែលបានមកចូលរួមក្នុងពិធីបុណ្យមួុយនេះ។ ខ្ញុំចង់ចំណាយពេលបន្តិច ដើម្បីលើកតម្កើងជីវិតរបស់គាត់ ដោយការចែករំលែកនូវរឿងល្អៗ របស់គាត់ទង 5 ទៅកាន់អ្នកទាំងអស់គ្នា។ ជាដំបូងបង្អស់នោះគឺ......"
Ep.2
.
.
.
ខ្ញុំឈប់និយាយតរទៅទៀត រួចក៏ងាកទៅញាក់ស្មារដាក់ Sunghoon "តែបុិនហ្នឹងទេ"គ្រាន់តែលឺបែបនេះភ្លាម Sunghoon ក៏ងើបអង្គុយយ៉ាងត្រង់ខ្លួននឹងមើលមកខ្ញុំ "ហា៎ស!?នេះឯងចង់បានន័យថាមិចខ្ញុំមិនយល់ទេ"
ខ្ញុំដើរទៅដាក់ខ្លួនអង្គុយចុះនៅលើកៅអីរបស់ខ្ញុំដូចដើម ដោយមានខ្សែភ្នែករបស់ Sunghoon ដែលតាមមើលខ្ញុំមិនដាក់ "គឺខ្ញុំបានឈរស្ងៀមនៅលើវេទិកានោះអស់រយៈពេល 4 នាទីដោយមិននិយាយអ្វីទាំងអស់។ ព្រោះវាគ្មានរឿងល្អអ្វីមួយដែលខ្ញុំអាចលើកមកនិយាយអំពីគាត់បាននោះទេ, ចឹងហើយខ្ញុំបានត្រឹមតែឈរស្ងៀមនៅទីនោះនឹងសម្លឹងទៅកាន់អ្នកគ្រប់គ្នាដែលកំពុងអង្គុយមើលមកខ្ញុំដែរនោះ។ រហូតដល់ម្តាយខ្ញុំដឹងថាខ្ញុំកំពុងតែធ្វើអ្វី ហើយក៏ឲ្យពូរបរបរបស់ខ្ញុមកយកខ្ញុំុះពីលើវេទិកាវិញ"
Sunghoon ផ្អៀងករសម្លឹងមកខ្ញុំរួចនិយាយ "ឯងពិតជាបានធ្វើបែបនោះមែនហេ៎ស? ឯងពិតជាបានបំបាក់មុខឪពុករបស់ឯងនៅចំពោះមុខមនុស្សគ្រប់គ្នាមែន ហ៎?"
ខ្ញុំមិនមាត់តែក៏ងក់ក្បាលតិចទៅកាន់គេ។
"ដល់វេនលោកម្ដងហើយ Sunghoon""ហុឺម....តើឯងចង់ដឹងពីអីទៅ?"
"គំនិត នឹងអារម្មណ៍របស់លោកនៅពេលនេះ"
"ខ្ញុំចង់ថើបឯង"
ខ្ញុំនៅភាំងមួយកន្លែងធ្វើអីមិនត្រូវ ព្រោះខ្ញុំមិននឹកស្មានថាគេនឹងឆ្លើយបែបនេះនោះទេ។
Sunghoon មើលមកខ្ញុំជាមួយនឹងទឹកមុខធម្មតា ធ្វើដូចជាអ្វីដែលគេនិយាយអម្បាញ់មិញជារឿងធម្មតាចឹង "យ៉ាងមិច? ក្រែងឯងចង់ដឹង ថាខ្ញុំកំពុងគិតអីមិនចឹងឬ? ឡូវខ្ញុំបាននិយាយហើយៗ ថាខ្ញុំចង់ថើបឯង។ មិចក៏ឯងធ្វើមុខដូចជាឃើញខ្មោចចឹង?"

VOCÊ ESTÁ LENDO
JUST A LITTLE BIT [희승X성훈X자크]
Romanceជេគ មិនធ្លាប់ចង់បានអ្វីច្រើនលើសលបក្រៅពីជីវិតដ៏សាមញ្ញមួយនោះទេ។ គេបានបញ្ចប់ការសិក្សានឹងបានរើមករស់នៅក្នុងទីក្រុង Seoul ប្រទេសកូរ៉េ, ដែលនោះហើយជាអ្វីដែល គេតែងតែប្រាថ្នាចង់បានកន្លងមក។ តែគ្រប់យ៉ាងត្រូវផ្លាស់ប្ដូរដោយសារ បុរសម្នាក់ដែលមានឈ្មោះថា ផាក សុងហ៊ុន...