Ep.5
ដូចដែរ សុងហ៊ុន និយាយចឹង, មិនយូរប៉ុន្មានជើងរបស់ខ្ញុំក៏ប្រសើរឡើង វាមិនបាត់ឈឺដូចដែរចិត្តចង់នោះ គឺជាល្មមម៉ាអាចដើរបាន។ ប៉ុន្តែខ្ញុំត្រូវចំណាយពេល 1 អាទិត្យឯណោះទើបអាចចេញពីអាផាតមិនបាន។
ហើយពិតណាស់ កន្លែងដំបូងដែលខ្ញុំទៅនោះគឺហាងផ្ការបស់ខ្ញុំ។ ជុងវ៉ុន គឺបាននៅទីនោះទៅហើយពេលដែលខ្ញុំទៅដល់, ហើយពេលដែលខ្ញុំដើរចូលទៅខាងក្នុងក៏ត្រូវភាំងមួយសន្ទុះ ព្រោះវាមើលទៅដូចជាអគារមួយផ្សេងទៀតចឹងខុសពីពេលដែលខ្ញុំទិញវាដំបូងដាច់។ តែវានៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ, តែ ជុងវ៉ុន បានឱ្យ ជេយ៍ សម្អាតនឹងលើកឥវ៉ាន់ដែលយើងមិនត្រូវការទៅចោលអស់។ ពេលនេះគ្រប់យ៉ាងគឺរួចរាល់ហើយ, បង្អួចក៏ជួតហើយ, ការ៉ូក៏ជូតរួច, មិនតែប៉ុណ្ណោះ ជុងវ៉ុន ក៏ថែមទាំងរៀបចំការិយាល័យឱ្យខ្ញុំទៀតផង។
និយាយទៅគឺ គេរៀបចំឡើងស្អាតម៉ាចប់ម៉ង •3•~~~
ខ្ញុំបានជួយរៀបចំ ជុងវ៉ុន អស់ពេលប្រហែលជា 2~3 ដែរថ្ងៃនេះ, តែគេមិនឱ្យខ្ញុំធ្វើអ្វីធ្ងន់ៗនោះទេ ចឹងហើយខ្ញុំបានត្រឹមតែរើសពណ៌ហាងនឹងរបៀបតុបតែងតែប៉ណ្ណោះ ព្រោះបើខ្ញុំជំទាស់នឹង ជុងវ៉ុន នោះគេប្រាកដជាទាត់ខ្ញុំបាក់កមិនខាន។ បន្ទាប់ពីរៀបចំរួច ជុងវ៉ុន ក៏ចេញទៅផ្នែកបាត់ ហើយខ្ញុំក៏នៅធ្វើការងារដែលនៅសល់ដែលគេហាមមិនឱ្យខ្ញុំធ្វើនោះឯង ហុិហុិ។
រួចហើយ!!!ហើុយ!!!ហត់ណាស់ ខ្ញុំទៅផ្ទះហើយ!!!
ពេលទៅដល់អាផាតមិនភ្លាមដេកមិនបានប៉ន្មានផង ក៏មាននរណាម្នាក់មកគោះទ្វារ។ ជាអ្នកណាទៅ? ជុងវ៉ុន គេភ្លេចអីមែនទេ? តែគេមានរឿងអីថ្មើរនេះ? ជា ជីអា ឬ? តែនាងទៅផ្ទះ ឈុលស៊ូ បាត់ហើយហ្នឹង? ម៉ាក់? មិនអាចទេខ្ញុំទើបតែនិយាយទូរស័ព្ទជាមួយគាត់ហើយមិញ។ អើយ!!! បើនៅគិតហ្នឹងបាច់ដឹងថាជាអ្នកណាទេ ទៅបើកទ្វារឱ្យគេវិញ។
ខ្ញុំក៏ដើរទៅមើលតាមប្រឡោះតូចមួយនៅលើទ្វារ។ មុនដំបូងខ្ញុំមុនចំណាំគេនោះទេ ព្រោះតែគេបែរមុខទៅម្ខាងទៀត តែបន្ទាប់មកគេក៏ងាកមកវិញហើយស្របពេលនោះបេះដូងរបស់ខ្ញុំក៏លោតយ៉ាងលឿន!
YOU ARE READING
JUST A LITTLE BIT [희승X성훈X자크]
Romanceជេគ មិនធ្លាប់ចង់បានអ្វីច្រើនលើសលបក្រៅពីជីវិតដ៏សាមញ្ញមួយនោះទេ។ គេបានបញ្ចប់ការសិក្សានឹងបានរើមករស់នៅក្នុងទីក្រុង Seoul ប្រទេសកូរ៉េ, ដែលនោះហើយជាអ្វីដែល គេតែងតែប្រាថ្នាចង់បានកន្លងមក។ តែគ្រប់យ៉ាងត្រូវផ្លាស់ប្ដូរដោយសារ បុរសម្នាក់ដែលមានឈ្មោះថា ផាក សុងហ៊ុន...