•|កុំថើបខ្ញុំ|•

133 11 1
                                    

Ep.08

ខ្ញុំរុញកាត់ហ្វូងមនុស្សជាច្រើនស្ទើរតែដាច់ខ្យល់ស្លាប់ ទម្រាំតែរក មីននី ឃើញ។ ពេលនាងងាកមកឃើញទឹកមុខរបស់ខ្ញុំភ្លាម, នាងក៏ដឹងភ្លែតថាប្រាកដជាមានរឿងអ្វីកើតឡើងជាមិនខាន ទើបនាងគ្រាន់តែងក់ក្បាលនឹងដើរមករកខ្ញុំ។

"តោះ ជេគ!យើងទៅផ្ទះវិញ ហី?" មីននីនិយាយឡើងព្រមទាំងស្រាក់ដៃរបស់នាងចូលជាមួយដៃខ្ញុំនិងអង្រួនតិចៗ។

ខ្ញុំងក់ក្បាលតបទៅនាងវិញ"អឹម តោះ!!"

បន្ទាប់ពីនោះ ពួកយើងក៏ទៅរក ជុងវ៉ុន និង ជេយ៍ នៅឯបន្ទប់ទទួលភ្ញៀវដើម្បីលាពួកគេទៅវិញ ដោយយកលេសថាខ្ញុំមិនសូវស្រួលខ្លួនទើប ជុងវ៉ុន យល់ព្រមឱ្យខ្ញុំទៅ។

"ខ្ញុំនឹងត្រឡប់ទៅធ្វើការវិញនៅថ្ងៃច័ន្ទ ណា៎បង!" ជុងវ៉ុន និយាយព្រមទាំងថើបថ្ពាល់របស់ខ្ញុំមួយខ្សឺត។

"បាទ អ៎ ត្រូវហើយបងប៊ិះតែភ្លេចទៅហើយ រីករាយថ្ងៃកំណើតផងណា ជុងវ៉ុន^^" ខ្ញុំនិយាយនឹងទាញគេមកឱបបន្តិច មុននឹងដើរចេញទៅជាមួយ មីននី, តែមុនពេលដែលពួកយើងរៀបនឹងចេញផុតពីខ្លោងទ្វារទៅហើយហើយនោះ ខ្ញុំក៏លឺនរណាម្នាក់ស្រែកហៅឈ្មោះរបស់ខ្ញុំ។

ខ្ញុំងាកទៅរកម្ចាស់សំឡេងក៏ឃើញថាជា សុងហ៊ុន ដែលកំពុងជ្រែកកាត់ហ្វូងមនុស្សជាច្រើនតម្រង់មកកាន់កន្លែងដែលខ្ញុំកំពុងឈរ។

"ជេគ សុីម!!ឈប់សិន!!"

បេះដូងរបស់ខ្ញុំលោតស្ទើរតែធ្លាយចេញមកក្រៅហើយ សុងហ៊ុន ដើរលឿនណាស់រហូតដល់ ជុងវ៉ុន ត្រូវថយចេញមួយជំហ៊ានដើម្បីទុកកន្លែងឱ្យគេ។ ពេលដែលគេមកដល់ទល់មុខខ្ញុំហើយនោះ ខ្ញុំក៏គិតថាគេប្រាកដថើបឬឱបខ្ញុំមិនខាន, តែខ្ញុំគិតខុស្រឡាស់ព្រោះពេលដែល សុងហ៊ុន ដើរមកឈប់ទល់មុខខ្ញុំភ្លៀមគេក៏ចាប់លើកបីខ្ញុំភ្លែត។

"សុងហ៊ុន!!!" ខ្ញុំស្រែកឡើងនឹងខំប្រឹងស្រវ៉ាឱបករបស់គេព្រោះខ្លាចធ្លាក់ហ្នឹងឯង "ដាក់ខ្ញុំចុះភ្លាម!!!"

ខ្ញុំស្រែកស្ទើរបែកបំពង់កតែ សុងហ៊ុន បែរជាមិនខ្វល់នឹងងាកទៅនិយាយជាមួយ មីននី ធ្វើព្រងើយ។

JUST A LITTLE BIT [희승X성훈X자크]Where stories live. Discover now