Ep.09
បន្ទាប់ពីដេកលក់នៅឯកន្លែងរបស់ សុងហ៊ុន មួយយប់រួច ខ្ញុំក៏ត្រឡប់មកអាផាតមិនរបស់ខ្ញុំវិញ។
ពេលនេះខ្ញុំកំពុងតែរុករកកូនសោនៅក្នុងហោប៉ៅម៉ោចាក់បើកទ្វារបន្ទប់ហ្នឹងឯង ព្រោះមិនដឹងងថាយប់មិញទុកវានៅឯងណាទើបឈររកម៉ាយូរហើយនៅតែមិនឃើញទៀតនេះ.......អារ!!!នេះ!!!រកឃើញហើយ!!!
ក្រាក~~~
"ហុឹកៗ ជេគ....?"
ហាស??? ដូចជាសំឡេងរបស់ ជីអា នេះនាងមិនទៅជាមួយ ឈុងស៊ូ ទេហេ៎ស? ហើយមិចបានជាស្ដាប់ទៅដូចនាងកំពុងយំទៅវិញ?
"ហុឹក ជេគគី ហា៎...យើងអាចនិយាយគ្នាម៉ាភ្លេតបានទេ...ហុឹក"
លឺបែបនោះភ្លាម ខ្ញុំក៏រត់ទៅរកនាងភ្លេត, ទេ!!អ្នកណាក៏ដោយឱ្យតែហ៊ានធ្វើឱ្យ ជីអា យំឯងនឹងងាប់គ្មានដីកប់មិនខាន
"ជីអា!! នេះឯងកើតអី?? មិចបានឯងយំ?? នរណាអី?? ឬក៏....ឈុលស៊ូ បែកគ្នាជាមួយឯងមែនទេ???"
នាងគ្រវីក្បាលតបមកខ្ញុំវិញ ធ្វើឱ្យខ្ញុំរឹតតែតឹងទ្រូងទៅទៀតទើបខ្ញុំស្ទុះទៅចាប់ដៃរបស់នាង ដែលពេលនោះហើយជាពេលដែលខ្ញុំចាប់អារម្មណ៍នឹងវត្ថុម្យ៉ាងដែលស្ថិតនៅលើម្រាមដៃរបស់នាង
"ជីអា!!!នេះឯងភ្ជាប់ពាក្យហើយហេ៎ស?!?"
"អឹម ឱ្យយើងសុំទោសផងណា ជេគ យើងដឹងថាពួកយើងនៅសល់ពេល 7 ខែទៀតនៅក្នុងការជួលបន្ទប់នេះ តែ ស៊ុលឈូ ចង់ឱ្យយើងរើទៅនៅជាមួយគេឥឡូវនេះ"
ខ្ញុំមិនមាត់បានតែអង្គុយថ្មឹងសម្លឹងទៅកាន់នាង។ ជីអា ឱនទៅយកក្រដាសនៅលើតុមកជួតទឹកភ្នែកចេញទើបនិយាយបន្ត
"យើងមានអារម្មណ៍ថាឆ្គងខ្លាំងណាស់ ជេគ។ ព្រោះពេលដែលយើងរើចេញទៅ ឯងនឹងត្រូវរស់នៅទីនេះតែម្នាក់ ហើយឯងប្រាកដជាត្រូវឯការខ្លាំងមិនខាន..ហុឹក"
ហា៎...????
"អឹម...ជីអា?? ឯងឈប់យំទៅណា យើងអាចនៅម្នាក់ឯងបាន ឯងមិនបាច់បារម្ភទេណា"
"ពិតមែនហ៎េស ឯងមិនខឹងទេ?"
"បាទ យើងមានរឿងអីត្រូវទៅខឹងឯងនោះ, គឺមានតែសប្បាយចិត្តវិញផងមិនថា"
មិនចាំយូរ ជីអា ក៏ស្ទុះមកឱបខ្ញុំយ៉ាងណែន
"អូយ អរគុណណាស់ ជេគ!!! យើងត្រូវតែទៅប្រាប់ ឈុលស៊ូ សិនព្រោះមុននេះគេបារម្ភខ្លាចឯងមិនព្រមឱ្យយើងទៅនៅជាមួយគេ"
"ហុិហុិ បាទ"
"ចឹងយើងទៅសិនហើយណា បាយបាយ ជេគ"
"បាទ"
ជីអា ក៏ចេញទៅបាត់ទៅ ទុកឱ្យខ្ញុំឯណេះនៅអង្គុយសំកុកគ្មានអីធ្វើនៅហ្នឹងឯង មាត់ប្រាប់គេថាមិនអីទេ នៅម្នាក់ឯងបានទាំងដែលតាមពិតក្នុងចិត្តវាគ្រាំគ្រាចង់ងាប់ទៅហើយ។
ហឹុម~~~គួរធ្វើអីទៅណ៎~~
អា៎!!!ត្រូវហើយ លី ហុីសុឹង!!!កំណត់ហេតុសូនូ!!! ទៅយកមកអានតសិន
ចាំមើលណាកូនណា~~
__________________
To be continues
Written by YEON
YOU ARE READING
JUST A LITTLE BIT [희승X성훈X자크]
Romanceជេគ មិនធ្លាប់ចង់បានអ្វីច្រើនលើសលបក្រៅពីជីវិតដ៏សាមញ្ញមួយនោះទេ។ គេបានបញ្ចប់ការសិក្សានឹងបានរើមករស់នៅក្នុងទីក្រុង Seoul ប្រទេសកូរ៉េ, ដែលនោះហើយជាអ្វីដែល គេតែងតែប្រាថ្នាចង់បានកន្លងមក។ តែគ្រប់យ៉ាងត្រូវផ្លាស់ប្ដូរដោយសារ បុរសម្នាក់ដែលមានឈ្មោះថា ផាក សុងហ៊ុន...