Part.10
មកដល់ សូនូ ជាទីស្រឡាញ់,
វានឹងធ្លាក់ព្រិលឆាប់ៗនេះហើយ ចឹងខ្ញុំក៏សម្រេចចិត្តទៅមើលដំណាំរបស់ខ្ញុំនៅថ្ងៃនេះឱ្យហើយព្រោះខានទៅមើលថែវាយូរគួរសមដែរហើយ។ខ្ញុំបានទិញផ្កាជាច្រើនមកដាំដោយមាន ហុីសុឹង ជាជំនួយការផងដែរ។
គាត់បានសួរដេញដោលខ្ញុំជាច្រើនអំពីការដាំផ្កា ហើយខ្ញុំពិតជាចូលចិត្តការចំណាយពេលនៅជាមួយគាត់ខ្លាំងណាស់ ខ្ញុំបានបង្ហាញគាត់ពីរបៀបដាំផ្កា ដាក់ជី ជាដើម។
បន្ទាប់ពីនោះ ពួកយើងក៏អង្គុយនិយាយគ្នាលេងពីនេះពីនោះមិនឈប់ឈរ។
"មានអីទៅដែលធ្វើឱ្យឯងចូលចិត្តការដាំផ្កាខ្លាំងម្ល៉េះ?" ហុីសុឹង សួរឡើង
ខ្ញុំឈោងទៅរើសស្លឹកឈើដែលធ្លាក់នៅក្បែរនោះមកបេះលេងចេញជាច្រើនបំណែក ខណៈពេលដែលខួរក្បាលកំពុងគិតជាសំណួររបស់ ហុីសុឹង
"គឺ....នៅពេលដែលខ្ញុំមានអាយុ 10 ឆ្នាំ ម៉ាក់របស់ខ្ញុំបានឱ្យខ្ញុំលេងនូវហ្គេមមួយដែលមានឈ្មោះថា Floral Gardens។ ជារៀងរាល់ខែខ្ញុំនឹងទទួលបានគ្រាប់ផ្កាជាច្រើននៅក្នុងនោះ ហើយ @&#-@-"
•••••
អស់រយៈពេល 4-5 នាទីខ្ញុំក៏ពន្យល់គាត់់ចប់ពីអ្វីដែលទាក់ទាញចិត្ដរបស់ខ្ញុំឱ្យចូលចិត្តដាំផ្កា គាត់ស្ដាប់ខ្ញុំយ៉ាងយកចិត្តទុកដាក់។
ŞİMDİ OKUDUĞUN
JUST A LITTLE BIT [희승X성훈X자크]
Romantizmជេគ មិនធ្លាប់ចង់បានអ្វីច្រើនលើសលបក្រៅពីជីវិតដ៏សាមញ្ញមួយនោះទេ។ គេបានបញ្ចប់ការសិក្សានឹងបានរើមករស់នៅក្នុងទីក្រុង Seoul ប្រទេសកូរ៉េ, ដែលនោះហើយជាអ្វីដែល គេតែងតែប្រាថ្នាចង់បានកន្លងមក។ តែគ្រប់យ៉ាងត្រូវផ្លាស់ប្ដូរដោយសារ បុរសម្នាក់ដែលមានឈ្មោះថា ផាក សុងហ៊ុន...