Ep.4
ខ្ញុំត្រូវចំណាយពេលកន្លះម៉ោងទម្រាំតែដើរចូលមកដល់ក្នុង apartment របស់ខ្ញុំបាន។ ខ្ញុំព្យាយាមខលទៅ ជីអា ឱ្យមកជួយខ្ញុំដែរតែនាងមិនលើកទូរស័ព្ទសោះ។ ពេលដែលខ្ញុំចូលទៅដល់ក្នុង apartment ភ្លាមក៏ត្រូវខឹងភ្លេត ដែលឃើញ ជីអា នៅដេកធ្វើព្រងើយនៅលើសាឡុង, ទើបខ្ញុំថយចេញបន្តិចមុននឹងរុញទ្វារបិទលាន់គ្ឌាំង ហើយនាងក៏ងើបមុខមកមើលខ្ញុំ។
"ឯងកើតអី?"
"គ្រិចជើង" ខ្ញុំក៏ឆ្លើយហីៗតបទៅនាងវិញ នឹងខំប្រឹងដើរទៅបន្ទប់របស់ខ្ញុំដោយប្រើជញ្ជាំងជាជំនួយ។
ពេលដែលខ្ញុំដើរមកដល់មុខទ្វារបន្ទប់ ជីអា ក៏ស្រែកឡើង "ជេគ!!!ឱ្យយើងសុំទោសដែលយើងមិនបានលើកទូរស័ព្ទឯង ក៏ព្រោះតែពេលនោះយើងកំពុងតែខលជាមួយ ឈុលស៊ូ! ហើយយើងក៏រៀបហ្នឹងខលទៅឯងវិញដែរ!"
"មិនអីទេ!" ខ្ញុំស្រែកដាក់នាងវិញ រួចក៏ទាញទ្វារបន្ទប់បិទមួយទំហឹងសឹងតែរបូតទ្វារ។ ខ្ញុំដើរទៅបន្ទប់ទឹកដើម្បីរកថ្នាំបំបាត់ការឈឺចាប់មកលេប រួចទើបវាមកដេកមើលគ្រែនឹងសម្លឹងទៅពិដានខាងលើ។
ហ៊ឹម!!!!ខ្ញុំប្រហែលជាត្រូវជាប់ក្នុង នេះមិនអាចចេញទៅណាបាន 1 អាទិត្យឯណោះមើលទៅ (TT)។ គិតរួចខ្ញុំក៏ស្រវាយកទូរស័ព្ទរបស់ខ្ញុំនិងផ្ញើរសាទៅឱ្យមនុស្សម្នាក់។
គ្រិចកជើងថ្ងៃមិញនេះ។ កូនមិនអីទេ, តែតើម៉ាក់អាចជួយទិញឥវ៉ាន់ខ្លះៗ ពីផ្សារឱ្យកូនផងបានទេ?
ផ្ញើររួចខ្ញុំក៏ទម្លាក់ទូរស័ព្ទចុះនៅលើទ្រូង ហើយវាលើកដំបូងតាំងពី ម៉ាក់បានរើមកនៅទីនេះមក, ខ្ញុំស្រាប់តែមានអារម្មណ៍ថារីករាយនិងធូរស្រាលដែលមានម៉ាក់មកនៅជិតបែបនេះ។ តាមពិតទៅវាមិនជាអាក្រក់អីណាស់ណាទេ, ខ្ញុំកាន់តែមានអារម្មណ៍ស្និទ្ធស្នាលជាមួយគាត់ច្រើនទៅៗ បន្ទាប់ពីប៉ាបានស្លាប់មក។ ព្រោះពីមុនខ្ញុំតែងតែមិនចូលចិត្តដែលម៉ាក់មិនព្រមលែងលះជាមួយប៉ា នឹងព្យាយាមនៅបន្តជាមួយគាត់ទាំងដែលដឹងថា នៅជាមួយគាត់គឺមានតែហិង្សារប៉ុណ្ណោះ។
វាមិនជាការល្អទេ ដែលខ្ញុំនៅតែសង្កត់លើភាពជូរចត់យ៉ាងខ្លាំងចំពោះប៉ារបស់ខ្ញុំ។ តែព្រះអើយ!!!!គាត់អាក្រក់ខ្លាំងណាស់....មកកាន់ម៉ាក់ខ្ញុំ , ខ្ញុំ , និងហុីសុឺង។
DU LIEST GERADE
JUST A LITTLE BIT [희승X성훈X자크]
Romantikជេគ មិនធ្លាប់ចង់បានអ្វីច្រើនលើសលបក្រៅពីជីវិតដ៏សាមញ្ញមួយនោះទេ។ គេបានបញ្ចប់ការសិក្សានឹងបានរើមករស់នៅក្នុងទីក្រុង Seoul ប្រទេសកូរ៉េ, ដែលនោះហើយជាអ្វីដែល គេតែងតែប្រាថ្នាចង់បានកន្លងមក។ តែគ្រប់យ៉ាងត្រូវផ្លាស់ប្ដូរដោយសារ បុរសម្នាក់ដែលមានឈ្មោះថា ផាក សុងហ៊ុន...